អាមេរិ​កនិង​អង់​គ្លេស​រួម​គ្នាប​ង្កើន​សម្ពាធ​លើឥ​ណ្ឌា​និង​ចិន​ដើម្បី​កាត់​បន្ថ​យ​ឥទ្ធិពល​រុស្ស៊ី

មហាអំណាច​លោក​ខាង​លិច បាន​បង្កើន​សម្ពាធ​លើ​ការ​លក់​ប្រេង​របស់​រុស្ស៊ី ចំ​ពេល​មាន​សង្រ្គាម​ជាមួយ​អ៊ុយ​ក្រែន​ខណៈ​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក លោក​​ ដូណាល់ ត្រាំ បាន​និយាយ​ថា ឥណ្ឌា​នឹង​ឈប់​ទិញ​ហើយ​ចក្រ​ភព​អង់​គ្លេស​បាន​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​ប្រេង​កំពូល​របស់​រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា ប្រធានាធិបតីអ៊ុយ​ក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី​(Volodymyr Zelenskiy) គ្រោង​នឹង​ជួប​ជាមួយ​លោក ត្រាំ(Trump)​នៅ​ទី​ក្រុ​ង​វ៉ាស៊ីន​តោន​(Washington) នៅ​ថ្ងៃ​សុក្រ ដើម្បី​ជំរុ​ញឱ្យ​មាន​ការ​គាំទ្រ​ផ្នែក​យោធា និង​ថាមពល ស្រប​ពេល​ដែល​ទីក្រុង​គី​វ​(Kyiv) និង​ទីក្រុង​មូស្គូ​(Moscow) ​កំពុ​ងប​ង្កើន​សង្រ្គាម​ជាមួយ​នឹង​ការ​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល។

មន្រ្តីឥណ្ឌា ក៏កំពុងនៅក្នុ​ងទីក្រុងវ៉ាស៊ីនតោនផង​ដែរ សម្រាប់​កិច្ច​ពិភាក្សា​ពាណិជ្ជ​កម្ម ​ដោ​យ​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ទំនិញ​ឥណ្ឌា ហើយ​អ្នក​ចរចា​របស់​ខ្លួន​និយាយ​ថា ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​នឹង​ក្លាយ​ជា​កូន​សោរ​ក្នុង​ការ​បិទ​កិច្ច​ព្រម​ព្រៀង។

បីប្រភព​ដែល​ដឹង​អំពី​រឿង​នេះ បាន​និយាយ​ថា រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា កំពុង​រៀប​​ចំ​ផ្លាស់​ចេញ​ឆ្ងាយ​ពី​រុស្ស៊ី​ ហើយ​ការ​ទិញ​ប្រេង​អាច​នឹង​ធ្លាក់​ចុះ​ពី​ខែ​ធ្នូ បើទោះ​ជា​បន្ថែម​ថា​​ពួក​គេ​មិន​ត្រូវ​បាន​ណែនាំ​ជា​ផ្លូវ​ការ​ឱ្យ​បញ្ឈប់​ការ​ទិញ​ក៏​ដោយ។

ឥណ្ឌា និង​ចិន គឺ​ជា​អ្នក​ទិញ​ប្រេង​ដ៏​ធំបំ​ផុត​របស់​រុស្ស៊ី ក្នុង​ការ​បញ្ចុះ​តម្លៃ​ដែល​ទីក្រុង​មូស្គូ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្តល់​ជូន​បន្ទាប់​ពី​បាត់​បង់​ការ​លក់​ទៅ​អឺរ៉ុប ក្នុង​ការ​លុក​លុយ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែន​ក្នុ​ង​ឆ្នាំ​២០២២។

លោក ត្រាំ បាន​ប្រាប់​ទៅ​កាន់​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ពុធ​ថា ‘‘​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ដែល​ឥណ្ឌា​កំពុង​ទិញ​ប្រេង​ហើយ​លោក ម៉ូឌី​(Modi) បាន​ធានា​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ថា ពួក​គេ​នឹង​មិន​ទិញ​ប្រេង​ពី​រុស្ស៊ី​ទេ វា​​គឺ​ជា​ជំហ៊ាន​ដ៏ធំ​។ ឥឡូវ​យើង​នឹង​ធ្វើ​ជាមួយ​ចិន​ដូច​គ្នា’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ