ប៉ូលីស​ស្វែង​រក​ការ​ឃុំ​ខ្លួន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ដែល​ត្រឡប់​ពី​កម្ពុជា​ជុំវិញ​គម្រោង​ឆបោក​តាម​អន​ឡាញ

ប៉ូលីសបាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប៉ូលីស​កូរ៉េ​ខាងត្បូង កំពុង​ស្វែង​រក​ការ​ឃុំខ្លួ​ន​ភាគ​ច្រើន​នៃ​ជន​ជាតិ​កូរ៉េខាង​ត្បូង​ចំនួន​ ៦៤​នាក់ ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​កម្ពុជា​ ជុំវិញ​បទ​ចោទ​ប្រកាន់​ថា ពួក​គេ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ឆបោក​តាម​អន​ឡាញ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា ពួក​គេ​បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា ប៉ូលីស​បាន​ដាក់​សំណើរ​ទៅ​កាន់​តុលាការ​ ដើម្បី​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ៥៨​នាក់ដែល​បាន​ធ្វើ​មាតុភូមិ​និវត្តន៍ ខណៈ​ដែល​មាន​ម្នាក់​ត្រូវ​បាន​ឃុំ​ឃាំង​រួច​ទៅ​ហើយ។

អង្គការ​សហប្រជាជាតិ និយាយ​ថា មជ្ឈ​​មណ្ឌល​ឆបោក​ដែល​បាន​លេច​ឡើង​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ អំឡុង​ការ​រាត​​ត្បាត​នៃ​កូវីដ-១៩ និង​ជា​គោល​ដៅ​ជន​រង​គ្រោះ ជុំវិញ​ពិភព​លោក​ជាមួយ​នឹង​ការ​ឆបោក​តាម​ទូរ​ស័ព្ទ និង​ការ​ឆបោក​​តាម​អន​ឡាញ​ដែល​បង្កើត​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ សម្រាប់​បណ្តាញ​ឧក្រិដ្ឋ​កម្ម។​

វាបាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​រាប់​ពាន់​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ដោយ​មនុស្ស​ខ្លះ ត្រូវ​បាន​ទាក់​ទាញ​ដោយ​ការ​សន្យា​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ល្អ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​បង្ខំ​ឱ្យ​ធ្វើ​ដូច្នោះ​ក្រោម​ការ​គំរាម​កំហែង​នៃ​អំពើ​​ហិង្សា​។

ការត្រឡប់មកកម្ពុជារបស់ជនជាតិកូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​សៅរ៍ បាន​កើត​ឡើង​ប​ន្ទា​ប់​ពីការ​ស្លាប់​របស់​និស្សិត​កូរ៉េ​ខាង​ត្បូង​ម្នាក់ ដែល​ត្រូវ​ល្បូង​ទៅ​ប្រទេស​កម្ពុ​ជា​សម្រាប់​អ្វី​ដែល​គាត់​គិត​ថា គឺ​ជា​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​។

កូរ៉េខាង​ត្បូង​ បាន​ចេញ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​‘‘កូដ​ខ្មៅ’’ ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ជុំវិញ​ការ​កើន​ឡើង​ថ្មីៗ​នេះនៅ​ក្នុង​ករណី​ជុំវិញ​ការ​ឃុំ​ខ្លួន និង​‘‘កា​រ​ក្លែង​បន្លំ​ការ​ងារ’’។​

រដ្ឋាភិបាលបានបង្កើតក្រុមការងារ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​ល្បួង​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​បរិវេណ​ឆបោកនិង​ធានា​ការ​ដោះលែ​ង​អ្នក​ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​បំណង​របស់​ពួក​គេ។

យោងតាម​ប៉ូលីស​ បាន​ឱ្យដឹ​ង​ថា អ្នកដែលត្រឡប់មកវិញ ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុ​ង​​ប្រទេស​កម្ពុជា​ក្នុង​ខែ​ថ្មីៗ​នេះ​ ដែល​មាន​ជាប់​ពាក់​ព័​​ន្ធក្នុង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ ដែល​ទាក់​ទង​ការ​បន្លំ​ជា​សំឡេង​ ការ​ឆបោក​ស្នេហា និង​គម្រោង​ការក្លែ​ង​បន្លំ​ដោយ​‘‘មិន​បង្ហាញ’’។​

“No-show” ឬការមិនបង្ហាញគឺជាកា​របោ​ក​ប្រាស់​ប្រភេទ​ថ្មី​នៃ​ការ​ក្លែង​បន្លំ​ ដែល​អ្នក​បោក​ប្រាស់​ធ្វើ​ការ​កក់​ទុក​ជាមុន ឬ​ទទួល​ការ​បង់​ប្រាក់​ជាមុន ក្រោម​អត្ត​សញ្ញាណ​ក្លែង​ក្លាយ​ ហើយ​ក៏​បាត់​ខ្លួន​ទៅ​ជាមួយ​នឹង​លុយ។

រដ្ឋាភិបាលចក្រភពអង់គ្លេស បាន​និយាយ​ថា មជ្ឈ​មណ្ឌល​ដែល​មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​ទូទាំង​អាស៊ី​អាគ្នេយ៍ បាន​ប្រើ​ពាណិជ្ជ​កម្ម​ការ​ងារ​ក្លែង​បន្លំ ដើម្បី​ទាក់​ទាញ​កម្មករ​ ប​ន្ទាប់​មក​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រព្រឹត្ត​ការ​ក្លែង​បន្លំ​តាម​អន​ឡាញ​ ក្រោម​ការ​គំរា​មកំ​ហែង​នៃ​ការ​ធ្វើ​ទារុណ​កម្ម។

យោងតាមការប៉ាន់ស្មានពីមន្ត្រីកូរ៉េខាងត្បូងថា ប្រតិបត្តិ​ការណ៍​ឆបោកនៅ​ក្នុ​ង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​កម្មក​រ​ប្រហែល ២សែន​នាក់​(២០០០០០) ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ១០០០​នាក់​ផង​ដែរ​។

ប៉ូលីសបាននិយាយ​ថា ‘‘ប៉ូលីសគ្រោងនឹងស៊ើបអង្កេតឱ្យបាន​ហ្មត់​ចត់​រាល់​បទ​ចោទ​ប្រកាន់ ជុំវិញ​បរិវេណ​ឆបោក​របស់​កម្ពុជា’’ រួម​ទាំង​ការ​ចាប់​ជំរិត ឬ​ការ​ឃុំខ្លួន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

ប៉ូលីសបាន​បន្ថែម​ថា ពួក​គេ​កំពុង​ធ្វើកា​រ​ត្រួត​ពិនិត្យ​លើ​ការ​អះអា​ង​មនុស្ស​៤នាក់ ដែល​ត្រឡប់​មក​ពី​ប្រទេស​កម្ពុជា​​នា​ពេល​ចុង​សប្តាហ៍​ ដែល​ត្រូវ​បាន​ឃុំ​ឃាំង និង​វាយ​ដំ​ដោយ​អង្គ​ការ​ឧក្រិដ្ឋកម្ម​ដែល​ដំណើរ​ការ​នៅ​ក្នុងបរិវេណ​ឆបោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ