និស្សិតឥណ្ឌូនេស៊ី បានតវ៉ានៅទីក្រុងហ្សាកាតា នៅថ្ងៃចន្ទ ខណៈលោកប្រធានាធិបតី ប្រ៉ាបូវ៉ូ សាប់ប៊ីយ៉ាន់តូបានបំពេញអាណត្តិមួយឆ្នាំ ពីរខែ បន្ទាប់ពីបាតុកម្មហិង្សាទូទាំងប្រទេស ដោយអ្នកជំនាញបានរិះគន់លើរដ្ឋាភិបាល ដោយហេតុផលបើកចំហរ និងការចូលរួមពីសាធារណៈជន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា និស្សិតប្រហែល៣០០នាក់ ពាក់អាវពណ៌លឿង និងពណ៌ខៀវ ប្រមូលផ្តុំគ្នានៅជិតវិមានប្រធានាធិបតី ខណៈគណៈរដ្ឋមន្ត្រីរបស់លោក ប្រ៉ាបូវ៉ូ(Prabowo) បានជួបប្រជុំដែលតិចជាងចំនួននៃការតវ៉ា ដែលដឹកនាំដោយនិស្សិត កាលពីខែសីហា ប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល និងអត្ថប្រយោជន៍សមាជិកសភា ដែលរីករាលដាលទូទាំងប្រទេស។
‘‘កម្មវិធីអាហាដែលស្មើរនឹងថ្នាំពុល’’ ការអានបដាដែលដឹកនាំដោយនិស្សិត ទាមទារឱ្យបញ្ចប់យុទ្ធនាការផ្តល់អាហារសាលាដ៏ល្បីរបស់ លោក ប្រ៉ាបូវ៉ូ សម្រាប់សិស្សនិស្សិតរាប់លាននាក់ និងស្រ្តីដែលមានផ្ទៃពោះ ផ្ទុយទៅវិញ វាបានបណ្តាលឱ្យនិស្សិតរាប់ពាន់នាក់ មានអាការៈពុលអាហារ។
ម៉ាវឡាណា សៃ(Maulana Sai) និស្សិតអាយុ ២៥ឆ្នាំ នៃសកលវិទ្យាល័យចាយ៉ាបាយ៉ា(Jayabaya) បានអំពាវនាវឱ្យមានកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល រួមទាំងកម្មវិធីអាហារ ដោយបាននិយាយថា ‘‘វានៅតែមានបញ្ហាដែលមិនត្រូវបានដោះស្រាយ បើទោះបីជាដំណើរការបានចាប់ផ្តើមក៏ដោយ។
កាលពីខែសីហា ការតវ៉ាបានកើតឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីប៉ូលីសបានបុកសម្លាប់អ្នកដឹកជញ្ជូនដែលបានបណ្តាលឱ្យមនុស្សស្លាប់ ដែលនឹងក្លាយជាបញ្ហាប្រឈមរបស់ លោក ប្រ៉ាបូវ៉ូ ចាប់តាំងពីការឈ្នះឆ្នោតកាលពីឆ្នាំមុន។
នៅក្នុងសន្ទរកថាដ៏ទូលំទូលាយ ទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោក លោក ប្រ៉ាបូវ៉ូ បានគាំទ្រកម្មវិធីអាហារកាលពីថ្ងៃចន្ទ ខណៈបានសន្យាថានឹងផ្តល់ការអប់រំ និងការថែទាំសុខភាពឱ្យកាន់តែល្អប្រសើរ។
លោក ប្រ៉ាបូវ៉ូ បានសន្យាថា នឹងបង្កើនកំណើនសេដ្ឋកិច្ចដល់ ៨% អំឡុងពេល៥ឆ្នាំនៃអាណត្តិរបស់លោកដែលដំណើរការរហូតដល់ឆ្នាំ២០២៩។ លោកបានផ្តើមកញ្ចប់សេដ្ឋកិច្ចជាច្រើន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកើនឡើង៕









