សារព័ត៌មានកូរ៉េចុះផ្សាយ​ថាអំពើ​ពុក​រលួយ​កម្ពុជា​ក្លាយ​ជា​ជម្រក​ក្រុម​ឧក្រិដ្ឋ​ជន​ចិន

សារព័ត៌​មាន The Chosun Daily របស់​កូរ៉េ​ខាង​ត្បូង បា​ន​ចុះ​ផ្សាយ​កាល​​ពី​ថ្ងៃ​អង្គារ​ថា របប​ដឹក​នាំ​របស់​កម្ពុជា​ដែ​ល​រួម​រឹត​ដោយ​អំពើ​ពុក​រលួយ ពេល​នេះ​បាន​ក្លាយ​ជា​ជម្រក​ក្រុម​ឧក្រិដ្ឋ​ជន ពិសេស​ក្រុម​ឧក្រិដ្ឋ​ជន​ជាតិ​ចិន​ ក្រោយ​ពី​មាន​ការ​បង្ក្រាប ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ។

The Chosun Daily បានចុះផ្សាយ កាលពីថ្ងៃ​ទី២១ ខែតុលា ឆ្នាំ​២០២៥​នេះថា​ ប្រទេស​កម្ពុជា​ធ្លាប់​ពេញ​និយម ដោយ​សារ​ប្រាសាទ​អង្គរ​វត្ត និង​រមណីយ​ដ្ឋាន​ឆ្នេរ តែ​ឥឡូវ​បាន​លេច​ចេញ ជា​មជ្ឈ​មណ្ឌល​ដ៏​សំខាន់​ស​ម្រាប់​​​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ចិន ក្នុ​ងរយៈ​ពេល​៣​ទៅ ៤ឆ្នាំ​កន្លង​ទៅ​នេះ ។

បើតាមប្រភព​នោះ ក្រុម​ឧក្រិដ្ឋ​ជន​ចិន ពី​មុន​បាន​ប្រតិប​ត្តិ​ការ​នៅ​ប្រទេស​ឡាវ មីយ៉ាន់​ម៉ា និង​តំបន់​ដទៃ​ទៀត​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ ដូច​ជា ការ​ក្លែង​បន្លំ ចាប់​ជំរិត និង​ឃាតកម្ម ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​ចាត់​វិធាន​ការណ៍​កាន់​តែ​ខ្លាំង​នៅ​ក្នុ​ង​ប្រទេស​ទាំង​នោះ ពួក​គេ​បាន​ផ្លាស់​ប្តូរ​មូល​ដ្ឋាន​ប្រតិ​បត្តិ​ការណ៍​យ៉ាង​ឆាប់​រហ័ស។

ប្រភព​សារព័ត៌មាន​ដឹឆូស៊ុន​ដេលី​(The Chosun Daily)​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឈរ​លើ​លំហូរ​ចូល​នៃ​‘‘លុយ​ចិន’​’(ដើម​ទុន​ចិន) និង​ការ​គាំទ្រ​យ៉ាង​ច្បាស់​លាស់​នៃ​របប​ផ្តាច់​ការ​របស់​ប្រទេស​កម្ពុជា​ អង្គការ​ទាំង​នេះ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយ​ក្រុម​ចិន​បាន​ដាក់​គោល​ដៅលើ​ជ​ន​ជាតិ​កូរ៉េ​ខាង​ត្បូង ឧក្រិដ្ឋ​កម្ម​ជន​កូរ៉េ​ដែល​ស្វែ​ង​រក​ប្រាក់​ចំណេញ​រហ័ស ក៏​កើ​ន​ឡើង​មក​ប្រទេស​កម្ពុជា​ផង​ដែរ។

សហគមន៍អន្តរជាតិ វិភាគ​ថា ‘‘អង្គការ​ឧក្រិដ្ឋកម្មចិនបាន​កែច្នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឧក្រិដ្ឋក​ម្ម​របស់​ពួក​គេ ដោយ​រួម​បញ្ចូល​ឧស្សាហ៍ក​ម្ម​ទេស​ចរណ៍ ដូច​ជា សណ្ឋាគារ កាស៊ីណូ​ជាមួយ​នឹងកា​រ​ក្លែង​បន្លំ និង​ការ​ជួញ​ដូរ​មនុស្ស។

ប្រភព​បន្តថា អំពើរពុករលួយដែលផ្អែកលើអំណា​ចរប​ស់ប្រ​ទេស​កម្ពុជា គឺ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​កត្តា​សំខាន់​ក្នុង​ការ​រីក​រាល​ដាល​នៃ​ឧក្រិដ្ឋ​កម្ម។

ប្រទេសនេះ ជារបបផ្តាច់ការតពូជដែលគ្រប់​គ្រងដោ​យ​គ្រួសារ​លោក ហ៊ុន សែន (ដែល​ជា​អតីត​នាយក​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​នា​ពេល​បច្ចុប្បន្ន) ក្នុង​របប​ដែ​​​ល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន ការ​គប់គិត​​គ្នារ​វាង​នយោ​បាយ​ និង​ជំនួញ​ រួម​ជាមួ​យ​នឹង​ប្រព័ន្ធ​នៃ​ប្រាក់​ចំណូល​បាន​ចាក់​ឫស​កាន់​តែ​ជ្រៅ។

ប្រភពបានបន្ថែមថា ការរិះគន់នៅតែមានទាំងខាងក្នុងស្រុក និង​ខាង​ក្រៅ​ស្រុក​ថា របប​និយម​ចិន​បាន​អត់​ឱ​ន និង​ធ្វេស​ប្រហែស​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​កម្ម​ចិន។ ដោយ​ឡែក ការិយាល័យ​អង្គ​ការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​ផ្នែក​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម​បាន​បញ្ជាក់​ថា ឧស្សាហ៍ក​ម្ម​ក្លែង​បន្លំ​របស់​ប្រទេស​កម្ពុជា‘‘រីក​ចម្រើនក្រោម​​ការ​​ការ​ពារ​នៃ​បណ្តាញ​ពុក​រលួយ​ក្នុង​រដ្ឋាភិ​បាល’’។

ប្រភពដឹឆូស៊ុនដេលី(The Chosun Daily)ដដែ​​លថា សសរស្តម្ភ​ដែល​គាំទ្រ​របប​ លោក ហ៊ុន សែន គឺ​ប្រទេស​ចិន បើ​ទោះ​បី​ជា​លោក​ឡើង​កាន់​អំណាច​ដោយ​មាន​​ជំនួ​យ​ពី​វៀត​ណាម​ក៏ដោយ ក៏​លោក​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទីក្រុង​ប៉េកាំង តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​នឹង​ផ្លូវ​ដែល​បាន​ចាប់​ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៣ ប្រទេស​ចិនបាន​បង្ហូរ​មូល​និធិ​ចូល​ទៅ​ក្នុង​ការ​សាង​សង់​កំពង់​ផែ ថ្នល់ និង​​អាកាស​យាន​ដ្ឋាន ​ហើយ​ឥឡូវ​នេះបា​ន​កាន់​កាប់​ចំនួ​ន ៣៥%នៃបំ​ណុល​ខាង​ក្រៅ​របស់​ប្រទេស​កម្ពុជា។

ប្រភពបន្ត​ថា សមត្ថភាព​ការ​អនុវត្ត​ច្បាប់​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ជិត​​ដួល​​រលំ​​ដោយ​​សារ​​អំពើ​​​ពុក​​រលួយ ប្រាក់​ឈ្នួល​​ទាប និង​ខ្វះ​កម្លាំង​ពលកម្ម។ យោង​តាម​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​បាន​ចេញ​ផ្សាយ​ កាល​ពី​ខែមិថុនា​ថា ក្នុង​ចំណោម​តំបន់​ឧក្រិដ្ឋ​កម្ម​ចំនួន​៥៣ នៅ​ក្នុង​តំបន់​១៦ រួម​ទាំង​ក្រុង​ព្រះសីហនុ និង​ក្រុង​ភ្នំពេញ​មាន​តែពីរ​ប៉ុណ្ណោះ​ ដែល​បាន​បិទ​បន្ទាប់​ពី​រដ្ឋាភិបា​ល​បាន​អន្តរា​គមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ