លោក ត្រាំ នឹង​ជួប​លោក ​ស៊ី នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្រោយ​តាន​តឹង​សង្គ្រាម​ពាណិជ្ជ​កម្ម

សេត​វិមាន​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ជួប​ប្រធា​នាធិបតី​ចិន លោក ស៊ី ជីន​ពីង នៅ​សប្តាហ៍​ក្រោយ ជា​ផ្នែក​នៃ​ដំណើរ​ទៅ​កាន់​អាស៊ី​ ដោយ​បញ្ជាក់​ពី​កិច្ច​ប្រជុំដែល​ត្រូវ​បាន​សួរ​នាំ ប​ន្ទាប់​ពី​ភាព​តាន​តឹង​ពាណិជ្ជកម្ម​កើន​ឡើង។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២​០២៥​នេះ​ថា អ្នក​នាំ​ពាក្យ​សេត​វិមាន​លោក​ស្រី ខារ៉ូឡាញ លេវីត​(Karoline Leavitt) បាន​ប្រាប់​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា លោក ត្រាំ ចាក​ចេញ​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី នៅ​យប់​ថ្ងៃ​សុក្រ ហើយ​នឹង​ទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ជា​កន្លែង​ដែល​លោក​ជួប​ជាមួយ​ លោក ស៊ី(Xi) នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នាយក​ប្រតិបត្តិ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ី​ហ្វិក។

លោកស្រី លេវីត Leavitt បាន​និយាយ​ថា ‘‘នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ក្នុង​ស្រុក លោក​ប្រធានាធិបតី ត្រាំ​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី ស៊ី​ នៃ​សាធារណៈរ​ដ្ឋ​ប្រជា​មានិត​ចិន មុន​ពេល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ’’។

នៅថ្ងៃអាទិត្យ លោក ត្រាំ នឹង​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រា​ហ៊ីម ហើយ​ចូល​រួម​អាហារ​ការ​ងារ​ពេល​ល្ងាច​របស់​មេដឹក​នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បន្ទាប់​មក​ហោះ​ទៅ​ទី​ក្រុង​តូក្យូនៅ​ថ្ងៃ​ចន្ទ ដើម្បី​ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន លោក​ស្រី សេនា​ អេតា​កៃជិ (Sanae Takaichi) ​នៅ​ថ្ងៃ​អង្គារ។

នៅថ្ងៃ​ពុធ លោក ត្រាំ(Trump​) ហោះ​ទៅ​កូរ៉េ​ខាង​ត្បូង​ជាកន្លែង​ដែល​លោក​ជួប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក​ លី ជេម្យុង ថ្លែង​នៅក្នុ​ង​សុន្ទរកថា​សំខាន់​មួយ នៅ​ក្នុង​ពិធី​ជប់​លៀង​អាហារ​ថ្ងៃត្រង់​សម្រាប់​​នាយក​ប្រតិ​បត្តិ ​​នៅ​​ក្នុង​​ឱកាស​នៃ​សន្និ​សីទ​កំពូល​វេទិការ​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ី​ហ្វិក​ ហើយ​បន្ទាប់​មក​ចូល​រួម​អាហារ​ការ​ងារ​ពេល​ល្ងាច​របស់​មេដឹក​នាំ​សហរដ្ឋ​អាមេរិក និង​អេពិច(APEC)។

សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ​ដែល​កំពុង​តាន​តឹង​អស់​រយៈ​ពេល​ជាច្រើ​ន​ខែ បាន​ផ្ទុះ​ឡើង​ទៅ​ជា​ទិដ្ឋភាព​មួយ​ទាំង​ស្រុង​ នៅ​ដើម​ខែ​តុលា បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​ពង្រីក​ការ​ទប់​ស្កាត់​នាំ​ចេញ​រ៉ែ​ដី​កម្រ។

លោក ត្រាំ បាន​គម្រាម​កំហែង​យ៉ាង​រហ័ស​ ក្នុង​ការ​សង​សឹក​ជាមួយ​ពន្ធ​គយ​នឹង​វិធី​សាស្រ្ត​ដ៏​ទៃ​ទៀត ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​បង្ហាញ​សុទិដ្ឋ​និយម​ អំពី​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ