NED អំពាវ​នាវ​ឱ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ​​​ដែល​ជាប់​ឃុំ​ទាំង​អយុត្តិ​ធម៌

មូលនិធិជាតិ​ដើម្បី​លើក​កម្ពស់​ប្រជាធិប​តេយ្យ NED បានអំ​ពាវ​ឱ្យ​ដោះ​លែង​អ្នក​សារព័ត៌​មាន អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស និង​មេដឹក​នាំ​បក្ស​ប្រឆាំង ដែល​ជាប់​ឃុំទាំ​ង​អយុត្តិ​ធម៌ ដោយ​ថា គ្មាន​​អ្នក​ណា​ម្នាក់​គួរ​ជាប់​ពន្ធនាគារ​ដោ​​យការ​អនុវត្ត​សិទ្ធ​ជាមូ​​លដ្ឋា​ន​របស់​ពួក​គេ ដោយ​សន្តិភាព​នោះ​ទេ។

NED​បាន​និយាយ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម ចុះថ្ងៃ​ទី​៣០ ខែ​តុលា ក្នុង​ទិវា​អ្នក​ទោស​នយោបាយ​អន្តរ​ជាតិ​ថា គ្មាន​អ្នក​ណា​ម្នាក់ គួរ​ជាប់​ពន្ធនាគារ​ដោយ​ការ​អនុវត្ត​សិទ្ធិ​​ជាមូល​ដ្ឋាន​របស់​ពួក​គេ ឬ​សម្រាប់​ការ​ជឿ​របស់​ពួក​គេ​ដោយ​សន្តិភាព​នោះ​ទេ។

តែផ្ទុយទៅវិញ នៅជុំវិញ​ពិភព​លោក មាន​អ្នក​ទោស​នយោបាយ​ប្រមាណ ១លាន​នាក់ ដែល​ត្រូវ​បាន​ឃុំ​ឃាំង​ដោយ​អយុត្តិ​ធម៌ និង​ដោយ​សារ​មូល​ហេតុ​នយោ​បាយ។

ប្រភពបន្ត​ថា បុគ្គល​ទាំង​នោះ​ រួម​មាន អ្នក​សារ​ព័ត៌​មាន អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស មេដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រជា​ធិប​តេយ្យ មេដឹកនាំ​សាសនា សិល្បៈករ និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ដែល​តំណាង​ឱ្យ​មន​សិការ​សង្គម​របស់​ពួក​គេ។ ការ​ជាប់​ពន្ធ​នាគារ​របស់​ពួក​គេ គឺ​ជា​ការ​រំលោភ​សិទ្ធិ​​មិន​ត្រឹម​តែ​លើ​សេរី​ភាព​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​លើ​​គោល​ការណ៍​រួម​នៃ​សេចក្តី​ថ្លៃថ្នូ​រ និង​យុត្តិ​ធម៌​របស់​មនុស្ស។

ទិវាអ្នក​ទោស​នយោបាយ​អន្តរ​ជាតិ មាន​ដើម​កំណើត​នៅ​​ប្រទេស​សូវៀត​ក្នុង​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​អ្នក​ទោស​​​នយោបាយ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​មួយ​ថ្ងៃ។​ អ្នក​ទោស​មនសិការ​ប្រទេស​សូវៀត បាន​ធ្វើកា​រ​តវ៉ា​នេះ​ម្តង​ទៀត នៅ​រៀង​រាល់​ថ្ងៃ​ទី​៣០ ខែ​តុលា ដែល​គាំទ្រ​ដោយ​បាតុ​កម្ម​ភាព​សាមគ្គី​នៅ​ទីក្រុង​ធំៗ។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​ការគាប​សង្កត់​យ៉ាង​ធ្ងន់​ធរ​ ដែល​កំពុង​បន្ត​​របស់ លោក វ្លាឌីមៀ ពូទីន អ្នក​ទោស​នយោ​បាយ​​បាន​ស្តារ​ឡើង​វិញ​នូវ​ទំនៀម​ទំលាប់​នេះ​ក្នុង​ឆ្នាំ​២០២១។

 ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ វា​បាន​ក្លាយ​ទៅ​ជា​ទិវា​អន្តរ​ជាតិ​នៃ​សាមគ្គី​ភាព​ជាមួយ​អ្នក​ទោស​នយោ​បាយ​ទូទាំង​ពិភព​លោក។

ការជាប់​ពន្ធនាគារ​​នយោបាយ​ បាន​បំផ្លាញ​នីតិ​រដ្ឋ បំបិទ​មាត់​អ្នក​ប្រឆាំង បំផ្លាញ​សេរី​ភាព​សារព័ត៌​មាន និង​ធ្វើ​ឱ្យ​មូល​ដ្ឋាន​ប្រជា​ធិប​តេយ្យ​អន់​ថយ។

រដ្ឋាភិបាលផ្តាច់ការប្រើវាដើម្បីគាបសង្កត់​ក្រុម​ប្រឆាំង បង្ក​ការ​ភ័យ​ខ្លាច និង​ពង្រឹង​ការ​គ្រប់​គ្រង។ ការ​ឃុំឃាំង​ដោយ​​អយុត្តិធ​ម៌​នីមួយៗ បាន​បញ្ជូន​សារ​ក្រើន​រំឭក​មួយ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ ដែល​ស្វែង​រក​ការ​និយាយ​ការ​ពិត​ដើម្បី​អំណាច។

អ៊ែនអ៊ីឌី​(NED)​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ប្រជា​ធិប​តេយ្យ បន្ត​ធ្វើ​ឱ្យកា​រ​​ដោះ​លែង​អ្នក​ទោស​នយោ​បាយ​ជា​អាទិភាព​​សកល និង​បន្ត​តស៊ូ​មតិ​ ដើម្បី​សេរី​ប្រឈម​នឹង​ការ​គាប​សង្កត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ