មេក្លោងជនជាតិសិង្ហបុរីដែលត្រូវបានចោទប្រកាន់ថា បើកប្រតិបត្តិការឆបោកដ៏ធំមួយនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា គឺជាបងប្អូនបង្កើតនិងប្អូនជីដូនមួយរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតដឹស្ត្រេតថាម(The Straits Times) របស់ប្រទេសសិង្ហបុរី។
កាសែតដឹស្ត្រេតថាម(The Straits Times) បានចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះថា ក្រុមនេះត្រូវបានចោទប្រកាន់ថាដឹកនាំដោយ លោក អឹង វៃលាំង(Ng Wei Liang)អាយុ៣២ឆ្នាំ លោកគឺជាបុរសម្នាក់ក្នុងចំណោមជនជាតិសិង្ហបុរីចំនួន ២៧នាក់ ដែលត្រូវបានកងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF)ត្រូវការចាប់ខ្លួនដែលសង្ស័យលើករណីឆបោកចំនួន ៤៣៨ ពាក់ព័ន្ធនឹងប្រាក់យ៉ាងហោចណាស់ ៤១លានដុល្លារ។
កាសែតដឹស្ត្រេតថាម (The Straits Times) បានឱ្យដឹងថា លោក អឹង វៃលាំង(Ng Wei Liang) ត្រូវបានចោទប្រកាន់ថាបានបង្កើតប្រតិបត្តិការមួយរយៈក្នុងឆ្នាំ២០២៤ និងត្រូវបានសង្ស័យថាបានជ្រើសរើសបងប្រុសរបស់លោកជាអ្នកម៉ៅការជួសជុលឈ្មោះ អឹង វៃខាង(Ng Wei Kang) និងមិត្តស្រីរបស់លោក ឈ្មោះ គ្រីស្ទី ណេវ វៃអឹន(Christy Neo Wei En) អាយុ ២៩ឆ្នាំ។ ពួកគេបានអូសទាញបងប្អូនជីដូនមួយរបស់ លោក អឹង វៃលាំង(Ng Wei Liang) ឈ្មោះ ឡេស្ទ័រ អឹង ជីងហៃ(Lester Ng Jing Hai) អាយុ ២៩ឆ្នាំ ដែលត្រូវបានរាយការណ៍ថាជាសមាជិកម្នាក់ដែលមានតួនាទីខ្ពស់ ក្នុងសកម្មភាពបណ្តាញប្រតិបត្តិការលួចលាក់។
អឹង វៃខាង(Ng Wei Kang) និង ណេវ(Neo) និងអឹង ជីងហៃ(Ng Jing Hai) ត្រូវបានចោទប្រកាន់នៅក្នុងខែកញ្ញា ក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្មរៀបចំ ហើយត្រូវបានបដិសេធនៅក្រៅឃុំនៅថ្ងៃទី០២ ខែតុលា ដោយហានិភ័យនៃការគប់គិត។ មនុស្ស១២នាក់ផ្សេងទៀត រួមទាំងជនជាតិម៉ាឡេស៊ី២នាក់ និងហ្វីលីពីនម្នាក់ ត្រូវបានចោទប្រកាន់ជាមួយពួកគេដែរ។
តាមការត្រួតពិនិត្យដោយ(ST) បានបង្ហាញថា លោក អឹង វៃលាំង(Ng Wei Liang) បានចូលរួមក្នុងអាជីវកម្មនានា រួមទាំងការផលិតគ្រឿងសង្ហារឹមផងដែរ។ លោកក៏ធ្លាប់ជានាយករបស់ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ចំនួន២ ក្រុមហ៊ុនពាណិជ្ជកម្មមួយ និងសេវាកម្មប្រឹក្សាផ្នែកគ្រប់គ្រងមួយចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១។
ក្រុមហ៊ុនព្រឹត្តិការណ៍មួយជាប់ពាក់ព័ន្ធជាមួយ លោក ឡាម យ៉ុងយ៉ាន់(Lam Yong Yan) និងជនជាតិសិង្ហបុរីផ្សេងទៀត ត្រូវការចាប់ខ្លួនដោយអាជ្ញាធរពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនោះ។
បងប្អូនប្រុសពីរនាក់ ដែលបានចោទប្រកាន់បានដំណើរប្រតិបត្តិការដែលក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល កំណត់គោលដៅជនរងគ្រោះនៅក្នុងប្រទេសសិង្ហបុរី។
នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី២៩ ខែតុលា កងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF) និយាយថា ចេញដីការចាប់ខ្លួនជនជាតិសិង្ហបុរីចំនួន ២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ ហើយក៏កំពុងធ្វើការជាមួយសមភាគីអន្តរជាតិដើម្បីកំណត់ទីតាំង និងចាប់ខ្លួនពួកគេ។
កងកម្លាំងប៉ូលីសរបស់ប្រទេសសិង្ហបុរី(SPF) ក៏កំពុងធ្វើការជាមួយអាំងទែប៉ូល ដើម្បីចេញនិវេទន៍ក្រហមប្រឆាំងនឹងជនសង្ស័យទាំងនេះ។ និវេទន៍ក្រហម ឬសេចក្តីជូនដំណឹងក្រហម គឺជាការស្នើដល់ការអនុវត្តច្បាប់នៅទូទាំងពិភពលោក ដើម្បីកំណត់ទីតាំងនឹងចាប់ខ្លួនជាបណ្តោះអាសន្ន៕











