ថៃទប់ស្កាត់​ថៃ​មួយ​ក្រុម​ទៀត​ដែល​ត្រៀម​បណ្តេញ​ពលរ​ដ្ឋ​ខ្មែរ​ចេញ​ពី​ភូមិ​ជោគ​ជ័យ

សារព័ត៌មាន​ថៃនៅ​ថ្ងៃ​សុក្រ​នេះ បាន​រាយ​ការណ៍​ថា កម្លាំង​ជំនាញ​របស់​ខ្លួន បាន​ទប់​ស្កាត់​សកម្ម​ភាព​ជ្រុល​និយម របស់​លោក វីរៈ ស៊ុម​ឃ្វាម​ឃីត មិន​ឱ្យ​ទៅកា​ន់​ភូមិ​ជោគ​ជ័យ តាម​ការ​គ្រោង​ទុក ខណៈ​ទីតាំង​នោះ រង​ការ​រំលោភ​បំពាន ពីសំណាក់​យោធា​ថៃ នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទាំង​គ្មាន​ការ​រំខាន​ពីក​ម្លាំង​កម្ពុជា។

សារព័ត៌​មាន​ប៉ុស្តិ៍​លេខ​៧ថៃ រាយ​ការណ៍​នៅ​ថ្ងៃទី​៣១​ខែ​តុលា​នេះ​ថា លោក វីរៈ ស៊ុម​ឃ្វាម​ឃីត អ្នក​ដឹក​នាំ​ក្រុម​ជ្រុល​និយម​ថៃ​ មា​ន​គម្រោង​យក​គ្រឿង​ចក្រ​ជាង​៥គ្រឿង ដើម្បី​បណ្តេញ​ពលរដ្ឋ​ខ្មែរ ចេញ​ពី​ភូមិ​ជោគ​ជ័យ ដែល​ថៃ​នៅ​ថា​ជា​ភូមិ​ណង​ចាន់ និង​ឈូស​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ។

ប្រភព​នោះដ​ក​ស្រង់​សំដី លោក វីរៈ ស៊ុមឃ្វាម​ឃីត មក​ចុះ​ផ្សាយ​នៅ​​ថ្ងៃ​ទី​៣១ខែ​​តុលា​នេះថា៖ «ជា​ថ្ងៃ​ដែល​លោក​និង​ក្រុម​ជ្រុល​និយម ណាត់​គ្នាប​ណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ភូមិ​ជោគ​ជ័យ ព្រោះ​មិន​ទុក​ចិត្ត​អាជ្ញា​ធរ​ថៃ ហ៊ាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ទេ»

លោកអះអាងថា ថ្ងៃនេះ ​បើអាជ្ញាធរថៃមិនបណ្តេញពលរដ្ឋខ្មែរ​ចេញពី​ភូមិ​ជោគ​ជ័យ​ទេ ក្រុម​ជ្រុល​និយម​ នឹង​ប្រើ​គ្រឿង​ចក្រ​ឈូស​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ចេញ​ឱ្យ​អស់​ពី​ទឹក​ដី ដែល​លោក​អះ​អាង​ថា ជា​ទឹក​ដី​របស់​ថៃ។

យ៉ាងណា ប្រភពខាងលើ អះអាងថា អាជ្ញាធរថៃ បាន​នឹង​កំពុង​បន្ថែម​កង​កម្លាំង​រារាំង ទប់​ស្កាត់​សកម្ម​ភាព​ ក្រុម​ជ្រុល​និយម លោក វីរៈ ដើម្បី​ជៀស​វាង​បង្ក​ជម្លោះ​កាន់​តែ​ខ្លាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា ថៃ នេះ។

យោធា​ថៃ​បាន​បញ្ជូន​គ្រឿង​ចក្រ​មក​ឈូស​ឆាយ រំលោភ​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ ម្តង​ហើយ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៥ លើ​ដី​ទំហំ​៥ហិកតា ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​ភាគី​កម្ពុជា។

បញ្ហានេះ​ អ្នក​នាំ​ពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក លី សុវណ្ណារិទ្ធ កាលពី​ពេលនោះ​ ក៏ទ​ទួល​ស្គាល់​ថា ពេល​នោះ ថៃ​ពិត​ជា​បាន​ធ្វើស​កម្មភាព​នេះ​ពិត​មែន។

លោកថា៖«ទាក់ទង​នឹង​ភូមិ​ជោគ​ជ័យ​នេះ​ដែរ ការ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ និង​ប្រើ​ម៉ាស៊ីន​វ៉ៃ​កម្ទេច​មីន​នេះ កាល​ព្រឹក​មិញ​នេះ ទំហំ​ដី​ប្រហែល​ជា​៥ហិកតា អាហ្នឹង​ទាំង​ដី​ចម្ការ​និង​ដី​លំនៅ​ឋាន ហើយ​ម្ចាស់​គឺ​ម្ចាស់​៦គ្រួសារ​ហ្នឹង​ហើយ​បាទ ម្ចាស់​៦គ្រួសារ​ដែល​វា​បណ្ដេញ​ចេញ​ពី​ផ្ទះ»។

លើសពីនេះ ក្រោយមានបទឈប់បាញ់ នាថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ជាង​៣ខែម​ក​នេះ ថៃ​មិន​បាន​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ទេ ដែល​យោធា​ថៃ ជា​ញឹក​ញាប់ បាន​ចល័ត​ទ័ព​ចូល​មក​ព័ទ្ធ​បន្លា​លួស​យក​ដី​ខ្មែរ​ នៅ​ប្រាសាទ​តាមា​ន់ធំ​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ព័ទ្ធ​យក​ផ្នែក​ខ្លះ​នៅ​ច្រក​អាន​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ រួម​ទំាង ផ្នែក​ខ្លះក្នុ​ង​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ និង​ច្រើន​កន្លែង​ទៀត​នៅ​ខេត្ត​ពោធិ៍​សាត់ ទាំង​គ្មាន​ការ​រារាំង​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។

យ៉ាងណា ក្រោមភាពស្ងៀមស្ងាត់នេះ កម្ពុជា-ថៃ បានឈាន​ទៅ​ចុះកិ​ច្ច​ព្រម​ព្រៀង​ថ្មី​មួយ នៅ​ប្រទេស​ម៉ាឡេ​ស៊ី កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហៅ​ថា ជា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្រោម​យន្ត​ការ​អាស៊ាន និង​មាន​ប្រធានា​ធិបតី ត្រាំ ចុះ​ហត្ថលេខា​ធ្វើ​ជា​សាក្សី ពង្រឹង​បទ​ឈប់​បាញ់។

យ៉ាង​ណា អ្នកឃ្លាំមើលហៅកិច្ចព្រមព្រៀងថ្មីនេះថា ជាកិច្ច​ព្រម​ព្រៀង​កាត់​ដី​ឱ្យ​ថៃ ដើម្បី​ប្តូរ​យក​សន្តិ​ភាព ខណៈ​កង​ទ័ព​ថៃ នៅ​បន្ត​ឈរ​ជើង​នៅទី​តាំង​ដែល​ថៃ​បាន​រំលោភ​យក ទាំង​មុន​ផ្ទុះ​អាវុធ និង​ក្រោយ​ផ្ទុះអា​វុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ