ក្រុមឆបោកតាមសំឡេងដែលបង្កើតមជ្ឈមណ្ឌលហៅទូរស័ព្ទនៅប្រទេសកម្ពុជា ហើយក្លែងបន្លំជាមន្ត្រីការិយាល័យប្រធានាធិបតី អង្គភាពយោធា និងអង្គភាពដទៃទៀត ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីស។ នេះបើយោងតាមប្រភពសារព័ត៌មាន ដឹ ឆូស៊ុន ដេលី (The Chosun Daily) របស់ប្រទេសកូរ៉េខាងត្បូង។
ដឹ ឆូស៊ុន ដេលី(The Chosun Daily) បានចុះផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ភ្នាក់ងារប៉ូលីសនៅខេត្តកាំងវ៉ុន(Gangwon) បានប្រកាសនៅថ្ងៃទី០៣នេះថា ភ្នាក់ងារបានស៊ើបអង្កេតករណីក្លែងបន្លំសរុបចំនួន ៥៦០ ទូទាំងពិភពលោក ដោយបានចាប់ខ្លួនសមាជិកអង្គការឧក្រិដ្ឋកម្មក្លែងបន្លំក្នុងស្រុកនិងអន្តរជាតិចំនួន ១១៤នាក់ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយចោទពីបទក្លែងបន្លំ ក្រោមច្បាប់ឧក្រិដ្ឋកម្មសេដ្ឋកិច្ចដ៏ជាក់លាក់មួយ ដែលចូលរួម និងពាក់ព័ន្ធក្នុងអង្គការឧក្រិដ្ឋកម្ម និងបទល្មើសផ្សេងទៀត និងមានជនសង្ស័យចំនួន ១៨នាក់ បានចាប់ខ្លួន។
ប្រភពបន្តថា ភ្នាក់ងារប៉ូលីសនៅខេត្តកាំងវ៉ុន(Gangwon) ត្រូវបានកំណត់ថា ជាភ្នាក់ងារស៊ើបអង្កេតពិសេស ដោយភ្នាក់ងារប៉ូលីសជាតិកូរ៉េ កាលពីឆ្នាំមុន ព្រោះតែការកើនឡើងករណីក្លែងបន្លំមិនបង្ហាញពាក់ព័ន្ធនឹងការក្លែងខ្លួនជាមន្ត្រីយោធា ចាប់តាំងពីពេលនោះមក ភ្នាក់ងារនេះ បានធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយទៅលើករណីចំនួន៥៦០។
ប្រភពបន្ថែមថា ក្នុងចំណោមករណីក្លែងបន្លំចំនួន ៥៦០នេះ មាន៤០២ករណីក្លែងបន្លំជាយោធា និង១៥៨ក្លែងជាគណបក្សនយោបាយ និងសេវាសន្តិសុខប្រធានាធិបតី ដែលការខូចខាតគិតជាទឹកប្រាក់សរុបមានចំនួន ៦.៩លានវ៉ុនកូរ៉េ។
ប៉ូលីសកាំងវ៉ុន បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋកម្មនៅក្នុងបរិវេណឧក្រិដ្ឋកម្មមួយ ក្នុងខេត្តព្រះសីហនុប្រទេសកម្ពុជា អំឡុងពេលស៊ើបអង្កេត។ ពួកគេបានឆ្មក់ចូលមជ្ឈមណ្ឌលហៅទូរស័ព្ទក្នុងស្រុក ដែលសម្របសម្រួលជាមួយអ៊ែនអាយអេស(NIS) និងចាប់ខ្លួនជនសង្ស័យ។ ជនសង្ស័យប្រហែល ៨០% ស្ថិតក្នុងអាយុ២០ឆ្នាំ និង ៣០ឆ្នាំ ហើយក្នុងនោះមានក្មេងជំទង់ចំនួន ៤នាក់ អាយុ១០ឆ្នាំផងដែរ។ នៅក្នុងសេចក្តីរាយការណ៍ថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ជាស្រ្តី។
យោងតាមប៉ូលីស មេដឹកនាំនៅក្រៅប្រទេសដែលហៅថា ‘‘ក្រុមសាចាងដាន’’ បានដំណើរការមជ្ឈមណ្ឌលហៅទូរស័ព្ទក្នុងប្រទេសកម្ពុជា គ្រប់គ្រងអង្គការលាងលុយកង្វក់ទាំងក្នុងស្រុកនិងអន្តរជាតិ។ មជ្ឈមណ្ឌលហៅទូរស័ព្ទបានបែងចែកជាក្រុម ដែលក្លែងជាទាហាន និងគណបក្សនយោបាយ ដោយបែងចែកតួនាទីយ៉ាងតឹងរឹងបំផុត។
ប្រភពបន្តថា ពួកគេបានបន្លំជាមន្ត្រីយោធា ឬបុគ្គលិកសន្តិសុខប្រធានាធិបតី ណែនាំអាជីវកម្មបន្លំក្រោមលេសថា បង់លុយថ្លៃទំនិញជំនួសជនរងគ្រោះ បន្ទាប់មកបានប្រមូលលុយហើយក៏បាត់ខ្លួន៕











