ទីភ្នាក់ងារប៉ូលីសជាតិកូរ៉េខាងត្បូង បានទម្លាយឱ្យដឹងនៅថ្ងៃទី១០ខែវិច្ឆិកា ពីការបង្កើតក្រុមការងារពិសេសលើទឹកដីកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋជនចិន ខណៈនិស្សិតកូរ៉េម្នាក់ ត្រូវបានពួកឧក្រិដ្ឋជនធ្វើទារុណកម្មចាប់ជំរិតរហូតស្លាប់ នាប៉ុន្មានខែមុននេះលើទឹកដីកម្ពុជា។
ប្រភពនោះ ឱ្យដឹងទៀតថា លើសពីនេះក្រុមឧក្រិដ្ឋជនចិនទាំងនោះ បានបង្កើតភាពស្មុគស្មាញដើម្បីល្បួង និងឃុំខ្លួនយុវជនកូរ៉េខាងត្បូងក្នុងវ័យ២០ឆ្នាំ និង ៣០ឆ្នាំ ដោយបង្ខំឱ្យពួកគេចូលរួមក្នុងសកម្មភាពនៃបទឧក្រិដ្ឋ។ ជាការឆ្លើយតប ប៉ូលីសគ្រោងនឹងបង្កើតក្រុមការងារថ្មី ដែលផ្តោតពិសេសលើការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូង ក្នុងគោលបំណងជួយដល់ការស៊ើបអង្កេតអង្គការបន្លំសំឡេងក្នុងស្រុកនិងជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូងដែលត្រូវបានឃុំខ្លួន។
សារព័ត៌មានដឹឆូសាន់ដេលី(The Chosun Daily) របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា លោក យូ ជេស៊ុង (Yoo Jae-sung) ប្រធានស្តីទីនៃទីភ្នាក់ងារប៉ូលីសជាតិកូរ៉េ បានមកបំពេញទស្សនកិច្ចនៅទីស្នាក់ការប៉ូលីសជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃដដែល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតក្រុមការងារពិសេសកូរ៉េ។
ក្រុមការងារនឹងត្រូវឈរជើងនៅទីស្នាក់ការប៉ូលីសជាតិកម្ពុជា ដោយមានមន្ត្រីមកពីប្រទេសទាំងធ្វើការជាមួយគ្នា ដែលមានគោលដៅក្នុងការដោះស្រាយប្រតិបត្តិការជួយសង្រ្គោះ ការស៊ើបអង្កេត និងការចូលមាតុភូមិនិវត្តក្នុងករណីដែលត្រូវបានរាយការណ៍។
ប្រភពបន្តថា ទោះជាយ៉ាងណាក៏ដោយ យោងតាមប៉ូលីសបានពន្យល់ថា ប្រព័ន្ធកិច្ចសហប្រតិបត្តិការលំដាប់ខ្ពស់‘‘ក្រុមការងារពិសេសកូរ៉េ’’ បានបង្កើតឡើង ខណៈដែលការិយាល័យកូរ៉េបានអនុញ្ញាតឱ្យមន្ត្រីកូរ៉េខាងត្បូងធ្វើការជាមួយប៉ូលីសក្នុងតំបន់ ពួកគេមិនបានអមដំណើរទៅកាន់កន្លែងកើតហេតុឧក្រិដ្ឋកម្មនោះទេ។
តួនាទីរបស់ពួកគេ គឺកំណត់ត្រឹមទទួលរបាយការណ៍ករណីផ្តល់ការប្រឹក្សាជនរងគ្រោះ និងបញ្ជូនព័ត៌មានទៅកាន់ប៉ូលីសក្នុងតំបន់ប៉ុណ្ណោះ។
ផ្ទុយទៅវិញ ក្រុមការងារពិសេសកូរ៉េ នឹងបញ្ជូនរួមជាមួយប៉ូលីសក្នុងតំបន់ទៅកន្លែងកើតហេតុឧក្រិដ្ឋកម្ម ដូចជាកន្លែងឧក្រិដ្ឋកម្មដែលជនជាតិកូរ៉េខាងត្បូងត្រូវបានឃុំខ្លួន។
ពិធីបើកក្រុមការងារពិសេសកូរ៉េមានការចូលរួមពីប្រធានស្តីទី យូ (Yoo) និងរដ្ឋមន្ត្រីក្រសួងការបទេស ឆូ យុន (Cho Hyun)។
ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ អគ្គស្នងការនគរបាលជាតិកម្ពុជា លោក យូ(Yoo) បានមានប្រសាសន៍ថា ‘‘យើងនឹងគាំទ្រដល់ក្រុមការងារប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ដោយបញ្ជូនអ្នកជំនាញស៊ើបអង្កេត និងផ្តល់ជំនួយបច្ចេកទេស និងឧបករណ៍។
មានសេចក្តីរាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូង ក៏នឹងចូលរួមវិភាគភស្តុតាង ដូចជា ទូរស័ព្ទដុតដែលបានរឹបអូសអំឡុងពេលបង្រ្កាបលើអង្គការឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជា។
ការវិភាគភស្តុតាងមានសារៈសំខាន់សម្រាប់ការស៊ើបអង្កេតក្លែងបន្លំអនឡាញ ដូចជា ការបន្លំសំឡេង ហើយបូលីសកូរ៉េខាងត្បូង បានយល់ព្រមជួយក្នុងដំណើរការនេះ។ ប្រភពប៉ូលីស បាននិយាយថា ‘‘ការដាក់បញ្ចូលបច្ចេកវិទ្យាកូរ៉េខាងត្បូងទៅក្នុងតំបន់ នឹងបង្កើនកម្រិតនៃការប្រមូលភស្តុតាងប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្ម’’៕









