អាជ្ញាធរមីន​បដិសេធ​ការ​ចោទ​ថា​បាន​ដាក់​មីន​ថ្មី​នៅ​ភ្នំទ្រ​ព្យ​​​ធ្វើ​ឱ្យ​ទាហាន​ថៃពី​រ​នាក់​រង​របួស

អាជ្ញាធរ​មីន​កម្ពុជា បន្ទរ​តាម​​​ពី​​ក្រោយ​ក្រសួងកា​រ​បរទេស បាន​ចេញ​មុខ​បដិសេធ​ទៅ​ការ​ចោទ​ប្រកាន់​របស់​ថៃ​ដែល​ថា​ទាហាន​ខ្លួន​ពីរ​នាក់​ថ្មី​ទៀត ដែល​បាន​ជាន់​មីន​រង​របួស​នៅ​តំបន់​ភ្នំ​ទ្រព្យ ដោយ​សារ​តែ​ក​ម្ពុជា​បាន​ដាក់​មីន​ថ្មី បំពាន​លើ​សេចក្តី​ថ្លែង​ការ​ណ៍​រួម ស្តីពី​សន្តិភាព​កម្ពុជា-ថៃ ជុំវិញ​បទ​ឈប់​បាញ់។

ការណ៍នេះ​ អ្នកឃ្លាំមើលថា ជាល្បិច​របស់​ថៃ ដើម្បី​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ តាម​បន្ទាត់​ព្រំដែ​ន តាម​ផែន​ទី​ដែល​ថៃគូ​រ​វាស​ដោយ​ឯកតោ​ភាគី ដែល​មេដឹក​នាំ​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន។

តាមរយៈ​លិខិ​ត​ចុះ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អាជ្ញាធរ​មីន​ បាន​និយាយ​ថា ខ្លួន​សម្តែង​ការ​សោក​ស្តាយ​ចំពោះសា​រ​ព័ត៌​មាន​ថៃមួ​យចំ​នួន ដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ចេតនា​ចោទ​ប្រកាន់ និង​បង្អួច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ ថា បាន​ប្រើ​ប្រាស់ និង​ដាក់​មីន​ថ្មី។

អាជ្ញាធរមីន ចាត់​ទុក​ថា ចេតនា​ចោទ​ប្រកាន់​ណា​មួយ​គ្មាន​ការ​ពិត ឬ​ការ​ប្រើ​ប្រាស់​មីន​ដើម្បី​បម្រើ​ដល់​នយោបាយ អាច​នឹង​បំផ្លាញ​ដល់​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា ធ្វើ​ឱ្យ​អាប់​ឱន​ដល់​កិត្តិយស​របស់​រដ្ឋ​ភាគី និង​ស្មារតី​នៃ​អនុ​សញ្ញា​អូតាវ៉ា។ ហើយ​ថា កម្ពុជា​ដែល​បាន​គាំទ្រ​យ៉ាង​មុត​មាំ និង​ជា​រដ្ឋភាគី​អនុ​សញ្ញា​អូតា​វ៉ា កម្ពុ​ជា មិន​បាន​ប្រើ​ប្រាស់ ហើយ​នឹង​មិន​ប្រើ​ប្រាស់​មីន​ថ្មី​ឡើយ។

កាលពីថ្ងៃទី១០​ខែវិច្ឆិកានេះ ក្រសួង​ការបរទេសកម្ពុជា ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ថៃ​នេះ​ដែរ ដោយ​កម្ពុជាថា ​ការ​ចោទ​ប្រកាន់​របស់​ថៃ ជា​​ការ​​ព្រួយ​​បារម្ភ ខណៈ​ថៃ​ប្រកាស​ដក​ខ្លួន​ឈប់​អនុវត្ត​បទ​ឈប់​បាញ់ និ​ងប្តូ​រ​ជំហរ ​មិ​ន​​ព្រម​​ប្រគល់​​ទាហាន​​ខ្មែរ ​១៨​នាក់ ឱ្យ​​កម្ពុជា​​វិញ តាម​ស្មារតី​សេចក្តី​ថ្លែង​ការណ៍​រួម ដែល​បាន​ធ្វើ​ឡើ​ង​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​គូឡា​ឡាំពូរ ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋ​មន្ត្រី​ថៃ និង​កម្ពុជា និង​ប្រធាន​អាស៊ាន​ប្តូរវេន ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីន រួម​ទាំង​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ។

ជុំវិញបញ្ហានេះ  អ្នកច្បាប់ និង​ជាអ្នកវិភាគ​ឯករាជ្យ​ លោក វ៉ន ចាន់ឡូត ហៅ​​ការ​​ដែល​​ថៃ​​​ប្រកាស​ទាត់​​ចោល​​​កិច្ច​​ព្រម​​​ព្រៀង​សន្ដិភាព​គូឡា​ឡាំពួរ​នេះ បញ្ជាក់ថា ថៃ​មិន​ចង់​ឱ្យ​មាន​ ភាគី​ទីបី​ចូល​រួម​ដោះ​ស្រាយ​​បញ្ហា​ព្រំ​ដែ​ន​​នេះទេ ដោយក្លាយអន្ដរាយ​ដល់​ផែន​ការ​ឈ្លាន​ពាន។

យ៉ាងណា លោកថា តាក់​តិច​នេះ ថៃ​អាច​ធានា​​​កេង​ផល​ចំណេញ​បាន​​ខ្លះៗ តាម​រយៈ​ការ​​ចល័ត​​កង​ទ័ព និង​ពង្រឹង​កង​កម្លាំង​​រប​ស់​ខ្លួន​ ដោយ​ប្រើ​លេ​​ស​ដោះ​មីន រួច​បន្ដ​ឈរ​ជើង​ក្នុង​តំបន់​ទាំង​នោះ​តែ​ម្ដង ដូច​ភាគី​ថៃ​បាន​​ធ្វើ​កន្ល​​ង​មក​​នៅ​ផ្នែក​ខ្លះ​​​នៃ​ភូមិ​ជោគ​​ជ័យ ភូមិ​ព្រៃ​ចាន់ និង​តំបន់​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​កម្ពុជា​ចាំបាច់​​ត្រូវ​ប្រុង​ប្រយ័ត្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ