លោក ចេន ហ្ស៊ី ម្ចាស់ក្រុមហ៊ុនព្រីនស៍គ្រប់កាន់​កាប់​ទ្រព្យ​សម្បត្តិ​៦០​ពាន់​លាន​ដុល្លារ

របាយកា​រណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ផុស​ឡើង​ ដោយ​បញ្ជាក់​ថា លោក ចេន ហ្ស៊ី​(Chen Zhi) ម្ចាស់​ក្រុម​ហ៊ុន​ព្រីនស៍​គ្រុប​(Prince-Group) ដែល​គេ​កំណត់​ថា​ជា​មេក្លោង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​ទ្រង់​ទ្រាយ​ធំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ ៦០​ពាន់​លាន​ដុល្លារ។​

សារព័ត៌មាន ដឹ ឆូសាន់ ដេលី(The Chosun Daily)​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា នៅ​ថ្ងៃ​ទី​១២ (ម៉ោង​នៅ​ក្រុង​ស្រុក) កាសែត​ប្រចាំ​ថ្ងៃរ​បស់​អង់​គ្លេស ‘‘​ដឹ​ ថាម​(The Times)’’បាន​រាយ​ការណ៍​អំពី​អត្ថប​ទ​មួយ​ ដែល​រៀប​រាប់​អំពី​សកម្ម​ភាព​របស់​ លោក ចេន ហ្ស៊ី និង​បាន​បើក​បង្ហាញ​អំពី​ព័ត៌​មាន​នេះ។ ក្លីវ ថែវ​(Cliff Teo) ជន​ជាតិ​សិង្ហ​បុរី​ដែល​ធ្វើការ​ជាមួយ​ លោក ចេន ហ្ស៊ី អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ក្រោយ​មក​បាន​ក្លាយ​ជា​អ្នក​ផ្តល់​ព័ត៌​មាន ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ឮ​លោក ចេន ហ្ស៊ី ឆ្លើយ​តប​ជាមួយ​នឹ​ង “ប្រាក់​ ៦០​ពាន់​លាន​ដុល្លារ” នៅ​ពេល​សួរ​អំពី​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​លោក។

កាសែត ដឹ ថាមស៍(The Times) បាន​រាយ​ការណ៍​ថា លោក ចេន ហ្ស៊ី មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិ​បាល​​ប្រទេស​កម្ពុជា និង​អាជ្ញាធរ​ស៊ើប​ការ​សម្ងាត់​របស់​ចិន ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ទឹក​ប្រាក់​ប្រហែល​នឹង​ម្ចាស់​គ្រឿង​ញៀន​អាមេរិក​ខាង​ត្បូង។

មុននេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​ព្រីនស៍​គ្រុប​(Prince Group) លោក ចេន ហ្ស៊ី​ ​ដោយ​បញ្ជាក់​ថា បាន​កំណត់អ​ត្ត​សញ្ញាណ​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​របស់​ពួក​គេ តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កាល​ពី​ខែ​មុន។

ប្រភពបន្តថា យោងតាមរដ្ឋាភិបាលទាំងពីរ លោក ចេន ហ្ស៊ី(Chen Zhi​) គឺ​ជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​បោក​ប្រាស់​​តាម​អន​ឡាញ​ ដោយ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា យ៉ាង​ហោច​ណាស់ មាន​មជ្ឈ​មណ្ឌល​ចំនួន​១០ នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ខាំង​មនុស្ស​រាប់​ពាន់​នាក់ ដែល​ធ្វើ​សកម្មភាព​ក្លែង​បន្លំ​ តាម​រយៈ​ការ​ហៅ​ទូរ​សព្ទ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។

ព្រីនស៍គ្រុប(The Prince Group) ត្រូវ​បានគេយ​ល់​ថា​រក​បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ តាម​រយៈ​សកម្ម​ភាព​នេះ។ តាម​ក្រសួង​រតនា​គារ​សហរ​ដ្ឋ​អាមេរិក រាយ​ការណ៍​ថា បាន​រឹប​អូស​ប៊ីត​ខញ​(Bitcoin) ដែល​មាន​តម្លៃ​ប្រមាណ ១៣​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​មុន។

ប្រភពបន្ថែមថា កាសែត ដឹ ថាមស៍​(The Times) បាន​ប៉ាន់​ប្រមាណ​ថា ទំនាក់​ទំនង​រប​ស់ លោក ចេន ហ្ស៊ី ជាមួយ​មន្ត្រី​ចារ​កិច្ច​ចិន បាន​ចាប់​ផ្តើម​ប្រហែល​ឆ្នាំ​២០១៥។ មាន​សេចក្តី​រាយ​កាណ៍​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អាជ្ញា​​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា លោក ចេន ហ្ស៊ី បាន​ផ្តល់​សំណូក​រួម​ទាំង​លុយ​សុទ្ធ​ ហើយ​នាឡិការ​តម្លៃ​រាប់​លាន​ដុល្លារ​ទៅ​​អ្នក​​នយោបាយ​កម្ពុជា និង​មន្ត្រី​មក​ពី​ក្រសួង​សន្តិ​សុខ​សាធារណៈ និង​ក្រសួង​សន្តិ​សុខ​រដ្ឋ​របស់​ប្រទេស​ចិន។​

ទោះជាយ៉ាងណាក៏ដោយ លោក ចេន ហ្ស៊ី​(Chen Zhi​) ​និង​អាជ្ញាធរ​ចិន មិន​អាច​រក្សាទំ​នាក់​ទំនង​ជិត​ស្និទ្ធ​របស់​ពួក​គេ​បាន​ទេ។ នៅ​ក្នុង​ឆ្នាំ២​០២០ ប៉ូលីស​ចិន បាន​ប្រកាស​បង្កើត​ក្រុម​ការ​ងារ​ពិសេស ដើម្បី​ស៊ើប​អង្កេត​ព្រីនស៍​គ្រុប​(Prince Group)​​ផង​ដែរ។

ក្រុមហ៊ុនព្រីនស៍គ្រុប(Prince Group)​​ បានច្រានចោល​បទ​ចោទ​ប្រកាន់​ ដោយ​បញ្ជាក់​ថា ‘‘ការ​ចោទ​ប្រកាន់​នាពេ​ល​ថ្មីៗ​នេះ គឺ​គ្មាន​មូល​ដ្ឋាន ហើយ​បញ្ជាក់​អំ​ពីជា​ការ​ប៉ុន​ប៉ង​ ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដោយ​ខុស​ច្បាប់’’។ ក្រុមហ៊ុន​នេះ ​បាន​បន្ថែម​ថា ‘‘យើង​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​អះអា​ង​ថា ក្រុម​ហ៊ុន​របស់​យើង និង​ប្រធាន​ ចេន ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ខុស​ច្បាប់’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ