ក្រុមហ៊ុនព្រីនស៍​គ្រុប​ដែល​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌ​កម្ម​អាមេរិក​កំពុង​ដំណើរ​ការ​ក្រុម​ហ៊ុន​៣​នៅ​ជប៉ុន

ក្រុមហ៊ុន​ព្រីនស៍​គ្រុប ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​បញ្ជី​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក ពា​ក់​ព័ន្ធ​ការ​បោក​ប្រាស់ និង​ការ​ជួញ​ដូរ​មនុស្ស​លំដាប់​អន្តរ​ជាតិ​នោះ ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ក្រុម​ហ៊ុន​៣ទៀត​កំពុ​​ងដំណើរ​ការ​នៅ​ប្រទេស​ជប៉ុន ចាប់​តាំង​ពី​ឆ្នាំ​២០២២​មក។

សារព័ត៌មាន ដឹ ស្ត្រេត ថាមស៍(the straits times) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ទោះ​បី​ជាក្រុ​ម​ហ៊ុន​មាន​ទំនាក់​ទំនង​ជាមួយ​ព្រីនស៍​ហូល​ឌីង​គ្រុប​(Prince Holding Group) ចុះ​បញ្ជី​ការ​លក់​អចលន​ទ្រព្យ​ និង​សកម្ម​ភាព​ស្រដៀង​គ្នា​ជា​អាជីវកម្ម​ប្រតិបត្តិ​ការ​ក៏ដោយ ក៏​ពួក​គេ​អាច​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ដើម្បី​លាង​លុយ​ដែល​រក​បាន​ពី​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅ​ក្រៅ​ប្រទេស សាខា​ក្រុម​ហ៊ុន​នៅ​ក្រៅ​ស្រុក​របស់​ក្រុម​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និងតៃវ៉ាន់ ត្រូវបានភ្ជាប់ជាមួយការ​ទិញ​អចលន​ទ្រព្យ​ និង​គណនី​ធនាគារ​ដែល​មាន​ប្រាក់​យ៉ាង​​ច្រើន។

ប្រភពបាន​បន្ត​ថា ការរកឃើញនេះបង្ហាញថា ក្រុមនេះដែលក្រសួងរតនាគារអាមេរិក ចាត់​ទុក​ជា​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ធំជា​ង​គេ​បំផុត​នៅ​អាស៊ី​ ក៏​កំពុង​តែ​ប្រតិ​បត្តិ​ការ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការខាតបង់ដោយសារ​តែការ​បោក​ប្រាស់​តាម​អន​ឡាញ និង​ឧក្រិដ្ឋ​កម្ម​ដែល​ពាក់​ព័ន្ធ ឈានដ​ល់​ទឹក​ប្រាក់ ១៦.៦​ពាន់​លាន​ដុល្លារ​អាមេរិក (២១.៦ពាន់​លាន​សិង្ហ​បុរី)​ នៅ​សហរដ្ឋ​អាមេរិក។

ក្រុម​ហ៊ុនដែលពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុន រួម​មាន ក្រុមហ៊ុន​ប្រឹក្សាយោ​បល់​ព្រីនស៍​ជើភែន​(Prince Japan)ដែលប​ង្កើត​នៅឆ្នាំ​២០២៣​ នៅ​ហ្សិប៊ូ​យ៉ាវ៉ាដ​(Shibuya Ward) ក្នុង​ទីក្រុង​តូក្យូ​(Tokyo) និង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ខែន​ណូភី ស៊ែន ឌីវែល​ឡប​មែន ជើភែន (Canopy Sands Development Japan) បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៤ នៅ​ឈីយ៉ូ​ដា​វ៉ាដ​ទីក្រុង​តូក្យូ​(Tokyo)។

ប្រភពបន្ថែមថា នៅថ្ងៃទី១៤ ខែតុលា សហរដ្ឋអាមេរិក បាន​បញ្ចូល​ព្រីនស៍​ហូល​ឌីង​គ្រុប​ និង​ប្រធាន​របស់​ព្រីនស៍​ហូល​ឌីង​គ្រុប​ គឺ​ លោក ចេន ហ្ស៊ី​(Chen Zhi​) ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម​កំណើត​ចិន ទៅ​ក្នុង​បញ្ជី​ជាតិ​កំណត់​ពិសេស និង​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បាន​ឱ្យដឹង​ថា ជន​បរទេស​ដែល​ត្រូវ​បាន​ល្បួង​ដោយ​ការ​ប្រកាស​ការ​ងារ​ក្លែង​ក្លាយ​ដែល​សន្យា​ថា​នឹង​ទទួល​បាន​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ ត្រូវ​បានប​ង្ខំឱ្យ​ចូ​ល​រួម​ក្នុង​ការ​បោក​ប្រាស់​អន​ឡាញ ហើយ​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​សកម្មភាព​ឧក្រិដ្ឋ​កម្ម​ផ្សេង​ទៀត។

ប្រភពថា នៅក្នុងខែមិថុនា ឆ្នាំ២០២៣ នៅពេលដែលដាក់ពាក្យសុំចូលជាស​មាជិក​សមាគម​រួម​របស់​ជប៉ុន ព្រីនស៍​ជើភែន​(Prince Japan) បាន​បង្ហាញ​នៅក្នុ​ង​អ៊ីម៉ែល​ថា ជា​សាខា​ក្រុមហ៊ុន​ព្រីនស៍​ហូល​ឌីង​គ្រុប​(Prince Holding Group)។

ជាមួយគ្នានេះ តាមការបង្ហោះហ្វេសប៊ុកក្នុងខែ​វិច្ឆិកា ឆ្នាំ២០២៤ ដោយ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅប្រ​ទេស​ជប៉ុន​បាន​ណែនាំ​ខែន​ណូភី ស៊ែន ឌីវែលឡបមែន ជើភែន (Canopy Sands Development Japan) ជាកម្ម​សិទ្ធិ​របស់​ព្រីនស៍​គ្រុប​(Prince group) នេះ​បើ​យោង​តាម​ប្រភព​សារ​ព័ត៌​មាន​ក្យូដូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ