ការសម្រេចរបស់តុលាការបង់ក្លាដេស ក្នុងការកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រីសេក ហាស៊ីណា (Sheikh Hasina) និរទ្ទេសខ្លួនមិនបានជួយព្យាបាលស្នាមរបួសប្រទេស ដែលគ្រប់គ្រងអំណាចដ៏យូររបស់លោកស្រី និងបានបង្រ្កាបដោយបង្ហូរឈាមប្រឆាំងនឹងនិស្សិត ដែលតវ៉ាប្រឆាំងរដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា គ្រួសារនៃជនរងគ្រោះចង់ឱ្យមានការប្រហារជីវិតរបស់លោកស្រីភ្លាមៗ ដែលរដ្ឋាភិបាលបានទាមទារធ្វើបត្យាប័ណ្ណលោកស្រីពីប្រទេសឥណ្ឌា ជាកន្លែងដែលលោកស្រីបានភៀសខ្លួន កាលពីឆ្នាំមុន។
ក្រុមអ្នកគាំទ្ររបស់លោកស្រី បានគម្រាមបង្កភាពច្របូលច្របល់ ប្រសិនបើគណបក្សសម្ព័ន្ធអាវ៉ាមី(Awami League party) របស់លោកស្រី ដែលធ្លាប់ជាគណបក្សធំជាងគេបំផុត នៅក្នុងប្រទេសនៅតែត្រូវបានហាមឃាត់ពីការបោះឆ្នោតនៅក្នុងខែកុម្ភៈ ដែលការណ៍នេះធ្វើឱ្យប្រទេសបង់ក្លាដេស មិនអាចបើកទំព័រនៃជំពូកដ៏ខ្មៅងងឹតរបស់ខ្លួន។
កូនប្រុសរបស់លោកស្រី លោក សាជីប វេត(Sajeeb Wazed) បានព្រមានអំពីការតវ៉ាដោយហិង្សាដ៏ធំប្រសិនបើការហាមឃាត់លើគណបក្សសម្ព័ន្ធអាវ៉ាមី(Awami League) មិនបានដកចេញ ដែលជាការបង្ហាញថាអាចអង្រួនប្រជាជាតិចំនួន១៧០លាននាក់ និងរំខានដល់ការនាំចេញឧហ្សាហកម្មរបស់ខ្លួន ទៅកាន់ម៉ាកយីហោរបស់ពិភពលោក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើមូលនិធិរូបិយវត្ថុអន្តជាតិចំនួន ៤.៧ពាន់លានដុល្លារ។ ការតវ៉ាឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិនិយាយថា បានសម្លាប់មនុស្សរហូតដល់១៤០០នាក់ បានធ្វើឱ្យសេដ្ឋកិច្ចជាប់គាំង។
លោកស្រី ហាស៊ីណា(Hasina) ដែលបានគ្រប់គ្រងប្រទេសបង់ក្លាដេសអស់រយៈពេល២០ឆ្នាំ មុនពេលដែលលោកស្រីបានភៀសខ្លួន ដោយបានហៅថា ការវិនិច្ឆ័យនេះថាជាហេតុផលនយោបាយ ‘‘ដែលតុលាការត្រូវបានបង្កើតឡើង និងដឹកនាំដោយរដ្ឋាភិបាលមិនជាប់ឆ្នោត និងគ្មានអាណត្តិប្រជាធិបតេយ្យ’’។
ការបោះឆ្នោតនាពេលខាងមុខ នឹងបង្ហាញពីការត្រឡប់ទៅរកប្រជាធិបតេយ្យ ដែលទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងនាំគណបក្សជាតិនិយមបង់ក្លាដេស ដែលជាគូរប្រជែងគណបក្សសម្ព័ន្ធអាវ៉ាមី(Awami League)វិលត្រឡប់មកកាន់អំណាចវិញ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដេស ដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែល មហាម៉ាត់ យូណាស់(Muhammad Yunus) និងតំណាងក្រុមបាតុករនិស្សិតប្រឈមនឹងការស្វែងរកធ្វើបត្យាប័ណ្ណ លោកស្រីហាស៊ីណា(Hasina)៕









