កូរ៉េថាបណ្តាញបោកប្រាស់ពីកម្ពុជាត្រូវចាប់ខ្លួនពី​បទ​លាង​​លុយ​​ចំនួន​​២៣​​ពាន់​​លាន​​វ៉ុន

ប៉ូលីស​កូរ៉េ បាន​ទម្លាយ​ថា មនុស្ស​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន សង្ស័យ​ថា​ផ្គត់​ផ្គង់​គណនី​ធនាគារ​ក្លែង​​ដល់​អង្គ​ការ​ក្លែង​បន្លំ​មាន​មូល​ដ្ឋាន​នៅ​ក្រៅប្រ​ទេស រួម​ទាំង​ប្រទេស​កម្ពុជា ពាក់​ព័ន្ធ​បទ​ល្មើស​លាង​លុយ​ឧក្រិដ្ឋ​កម្ម​ដែល​មាន​ទឹក​ប្រាក់​ចំនួន​២៣​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន។

សារព័ត៌មាន ដឹ ឆូស៊ុន​ ដេលី​(The Chosun Daily)​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្សាយ​នៅ​ថ្ងៃទី​១​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ប៉ុស្តិ៍​ប៉ូលីស​ប៊ូសាន​ចុង​បូ​(Busan Jungbu) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពួក​គេ​បាន​បញ្ជូន​បុគ្គល​ចំនួន​២០​នាក់​ រួម​ទាំង​បុរស​ អេ អាយុ ៤០​ឆ្នាំ ដែល​ជា​មេក្លោង​នៃកា​រ​លាង​លុយ​ទៅ​កាន់​អយ្យ​ការ​លើ​ការ​ចោទ​ប្រកាន់​ រួម​មាន​ច្បាប់​ស្តី​អំពី​ការ​ជួយ​សង​សំណង​ដល់​ជន​រង​គ្រោះ ពី​កា​រក្លែ​ង​បន្លំ​ទំនាក់​ទំនង ច្បាប់​ស្តី​អំពី​បទ​បញ្ញត្តិ​នៃការលាក់​បាំង​លុយឧក្រិដ្ឋ​កម្ម​ និង​ការ​បោក​ប្រាស់។

បន្ថែមពីនេះ សមាជិកអង្គការចំនួន៦៤នាក់ ត្រូវ​បាន​បញ្ជូន​ដោយ​គ្មាន​ការ​ឃុំឃាំ​ង​លើ​ការ​ចោទ​ប្រកាន់​ដូច​គ្នាហើយ​ប៉ូលីស​ស្នើ​សុំ​ឱ្យលិ​ខិត​ឆ្លង​ដែន​ផុត​សុពល​ភាព​ និង​បា​នស្នើ​​អាំងទែ​ប៉ូល​​(Interpol)​ឱ្យ​ចេញ​និវេទន៍​​ក្រហម​ចំពោះ​​សមាជិ​ក​៣​រូប​ទៀត​ ដែល​បច្ចុប្បន្ន​កំពុង​រត់​គេច​ពីការ​ចាប់​ខ្លួន។

ប្រភព​បន្ត​ថា យោង​តាម​ប៉ូលីស​ លោក អេ និង​អ្នក​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សង្ស័យ​ថា​ផ្គត់​ផ្គង់​លើ​គណនី​ជាង​១០០​ទៅ​អង្គ​ការ​ក្លែង​បន្លំ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ប្រទេស​កម្ពុជា និ​ងប្រ​ទេស​ហ្វីលីពីន​ ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ដល់​ខែកុ​ម្ភៈ​ឆ្នាំនេះ។ ពួក​គេ​ក៏ត្រូ​វ​បាន​ចោទ​ប្រកាន់​ពី​ការ​លាង​លុយ ២២.៩​ពាន់​លាន​វ៉ុន ជា​លុយ​ឧក្រិដ្ឋ​កម្ម​ដោយ​​បង្កើត​ក្រុម​ហ៊ុន​អំណោយ​វិញ្ញា​បនប័ត្រ​ក្លែង​ក្លាយ​ក្នុង​ក្រុង​សេអ៊ូល​(Seoul) និង​តំបន់​យ៉ុង​ជី​(Gyeonggi) និង​ប្រឌិត​ប្រតិបត្តិ​ការ​បន្ទាប់​មក​ផ្ទេរ​ប្រាក់​ទៅ​អង្គ​ការ​ក្លែង​បន្លំ។

ប៉ូលីស​បាន​ពន្យល់​ថា អង្គកា​រ​ក្លែង​បន្លំ​ដែល​ក្រុម​របស់​លោក អេ លាង​លុយ​ឧក្រិដ្ឋ​កម្ម បាន​ចូល​ទៅ​ជិត​ជន​រង​គ្រោះ​ក្នុង​ស្រុក​ចំនួន​២២២​នាក់​ តាម​រយៈ​កម្ម​វិធី​ខាខាវ​ថក​(KakaoTalk) ឬ​អ៊ីន​ស្តា​ក្រាម​(Instagram) ហើយ​បោក​ប្រាស់​ទឹក​ប្រាក់​ចំនួន ២២.៩​ពាន់​លាន​វ៉ុន ដោយ​ល្បួង​ពួក​គេ​ទៅ​នឹង​ការ​វិនិយោគ​ភាគ​ហ៊ុន។

ប្រធាន​ប៉ុស្តិ៍ប៉ូលីស​ប៊ូសាន​ចុងបូ​(Busan Jungbu) លោក​ ស៊ីម ថេហាន់ (Shim Tae-hwan) បាន​និយាយ​ថា‘‘យើង​នឹង​បន្ត​​តាម​បង្រ្កាប​ជន​សង្ស័យ​ទាំង​អស់ ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស’’ និងជំរុញ​‘‘ការ​ស្នើ​សុំ​វិនិយោគ​លើ​ប្រាក់​ចំណូល​ខ្ពស់​ តាម​រយៈ​ SNS ឬ YouTube ទំនង​ជា​ការ​បោក​ប្រាស់​ប្រភេទ​ថ្មី ដូច្នេះ​ការ​វិនិយោគ​អនឡាញ​គួរ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ