រដ្ឋាភិបាល​ព្យាយាមបំបាត់ភស្តុតាង​ស្នាម​របួស​អ្នក​ភូមិ​ព្រៃ​ចាន់​និង​ភូមិ​ជោគ​ជ័យ​ដែល​ថៃ​ឈ្លាន​ពាន

ក្រោយពីមេដឹកនាំ​បក្សកា​ន់អំ​ណាច​ លោក ហ៊ុន សែន គំរាម​ដក​សញ្ជាតិ​ពលរដ្ឋ​ពី​បញ្ហា​បូរណ​ភាព​ទឹក​ដី​ ក្រសួង​ព័ត៌​មាន ដែល​ជា​សេនា​ធិការ​របស់​រដ្ឋាភិ​បាល បាន​ចេញ​ប្រកា​​ស​ឱ្យ​អ្ន​​ក​ប្រើ​​ប្រា​ស់​​​ប​ណ្តាញ​ស​ង្គម និង​អ្នក​សារព័ត៌​មាន​បញ្ឈប់​ជា​បន្ទាន់ រាល់​ការ​ចែក​រំលែក ឬ​ផ្សព្វ​ផ្សាយ​វីដេ​​អូពាក់​ព័ន្ធ​​ប្រ​​វត្តិ​ថៃ​​ឈ្លាន​​ពាន​អ្ន​ក​​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់។

ក្រសួង​សំអាង​ថា ការផ្សព្វផ្សាយរូបភាពទាំងនោះ បង្កឱ្យមានការភ័យ​ខ្លាច និង​ចលាចល​សង្គម ខណៈ​​រដ្ឋា​ភិ​បា​ល​រង​ការ​រិះ​គន់​ថា អសមត្ថ​ភាព​ការ​ពារ​ទឹក​ដី​និង​អាយុ​ជីវិត​ពលរដ្ឋ ក្រោយ​យោធា​ថៃ​បើ​ក​​ការ​បាញ់​ប្រ​ហា​រ​​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​​ភូមិ​ព្រៃ​ចាន់ បណ្ដាល​​​ឱ្យ​ម្នាក់​ស្លាប់ និង​​​៣នា​​ក់​រង​របួ​ស ​កាល​​​ពី​ថ្ងៃ​ទី​១២​ខែ​​វិច្ឆិកា​​នេះ។

​ប៉ុន្តែអ្ន​​កជំនាញប្រព័ន្ធផ្សព្វផ្សាយចាត់ទុក​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មា​ន ជា​ការ​បំបិទ​សិ​ទ្ធិ​បញ្ចេញ​​មតិ​​ និង​សេរី​ភាព​សារ​ព័ត៌មាន​ ដែល​ផ្ទុ​​យ​ពី​​រដ្ឋ​ធ​ម្ម​នុញ្ញ​កម្ពុជា។

ការលើកឡើងរបស់ក្រសួងព័ត៌មានទៀត​សោធ ក៏ផ្ទុយទៅនឹងការលើកឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន ម៉ាណែត អំឡុង​ពេល​ថៃ​មិន​ទាន់​បើក​ការ​ឈ្លាន​ពាន​កម្ពុជា​ដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​និយាយ​នៅ​ដើម​ឆ្នាំ​​២០២៤ ក្រោយ​​ឡើង​​កាន់​​អំណាច​​ថា អ្នក​​សារ​​ព័ត៌​​​មាន​​ដែល​​ផ្តល់​​ព័ត៌​​មាន​​ពិត បាន​​ចូល​​រួម​​ចំណែក​យ៉ាង​​សំខាន់ ក្នុង​​ការ​ផ្តល់​​ចំណេះ​ដឹ​ង​​ដល់​ពលរដ្ឋ ជំរុញ​​អភិ​បាល​កិច្ច និង​ប្រជាធិប​តេយ្យ។

លោក​ថា៖ «វិស័យព័ត៌​មាន​បាន​រួម​ចំណែក​ដោយ​ផ្អែក​លើ​មុខ​ងារ​​សំខាន់​ៗ ដូច​ជា ទី១​​ចូល​​រួម​​ពង្រឹង​​លទ្ធិ​ប្រជា​​ធិប​​តេយ្យ​​ផ្អែក​​លើ​​មូល​ដ្ឋាន​នីតិ​រដ្ឋ ទី២​បញ្ជូន​​ព័ត៌​មាន​ពិត​​និង​រហ័ស​​ទាន់​​ពេល ទី៣​ផ្តល់​ព័ត៌​មាន​បែប​​​អប់រំ​និង​ចំណេះ​ដឹង ទី៤​គឺ​ជា​ច្បាំ​ត្រួត​ពិនិត្យ​តុល្យភា​ព​សង្គ​ម​ដ៏​ស្មោះ​ត្រង់ និង​ទី៥​ចូល​រួម​ចំណែក​កែ​លម្អ​សង្គម​ តាម​រយៈ​ការ​ផ្ដល់​ព័ត៌​មាន​ពិត​គ្រប់​ជ្រុង​ជ្រោយ ប្រកប​ដោយ​តម្លា​ភាព និង​ជា​អ្នក​ផ្តល់​ធាតុ​ចូល​នៅ​ក្នុង​ការ​រៀប​ចំ​គោល​នយោបា​យ​ យុទ្ធ​សាស្ត្រ និង​ផែន​ការ​សកម្មភាព​របស់​រដ្ឋាភិ​បាល»

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា ខ្លួនឃើញ​ថា ក្នុង​​រយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយ​ចំនួន ក្នុង​នោះ​ក៏​មាន​​អ្នក​សា​រ​ព័ត៌​​មាន​​ពលរដ្ឋបាន​យក​រូបថត រូបភាពវីដេអូ ឬព័ត៌មាន​ចាស់ ស្តីពីស្ថានភាពដែ​លបានកើត​ឡើងនៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគ​ជ័យ និង​ទីកន្លែង​ផ្សេ​ង​ទៀត ដើម្បី​ផ្សព្វ​ផ្សា​យ​​ឡើ​​​ង​វិ​ញ។

ក្រសួងថា សក​ម្មភាពនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការ​ភ័យខ្លាច និង​ចលាចល ក្នុង​ចំណោ​ម​​សាធា​រណ​ជន​ ហើយ​ថា បំពានក្រមសីលធម៌វិជ្ជាជីវៈក្នុង​វិស័យព័ត៌មាន ប៉ះពាល់​ដល់​សន្តិភាព សន្តិ​​សុខ​ សណ្តា​ប់​ធ្នាប់​សា​​​ធារ​ណៈ ។

លើសពីនេះ ក្រសួងដែលជាសេនាធិការរដ្ឋាភិបាល សង្កត់​ធ្ងន់ថា ទង្វើបែបនេះ មិនត្រូវឱ្យមានកើ​តមាន​ឡើ​ង​​ឡើ​យ ​​ក្នុង​កាលៈទេសៈ​ដែល​​រដ្ឋាភិបាល ​​កំពុង​ដោះ​ស្រា​​យប​ញ្ហា​វិ​វាទ​​ព្រំដែ​​ន​នេះ។

ការលើកឡើងរបស់ក្រសួងព័ត៌មាននេះ ហាក់បន្ទោតាមពីក្រោយ​មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលថ្លែងកាលពីថ្ងៃទី១៧ខែ​វិច្ឆិកានេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រី​សង្ឃ​ទូទាំងប្រទេស ។

លោកថា៖ «ផ្ដាំផ្ញើទៅម៉ងមិនថាព្រះសង្ឃ ឬ​ក្រហស្ត​ទេ សុំ​កុំ​រពិស​ដៃ​ចូល​ទៅ​Comment ហើយ​​តិច​​ថា​ទាល់​​Page របស់ ហ៊ុន សែន បាន​ស្រាវ​ជ្រាវ​អត់​ទេ! Page ណាក៏ដោ​យ​ដែល​បង្ហោះ​ហើយ​ឯង​ចូល​ទៅ​comment នៅ​ក្រៅ​ស្រុក រួច​ខ្លួន! នៅ​ក្នុង​ស្រុក​អត់​រួច​ខ្លួន​ទេ ប្រាប់​ឱ្យ​ហើយ​ទៅ។ នេះ​មិន​មែន​ជា​អំពើ​​ផ្ដាច់​ការ​ទេ ព្រោះ​អ្នក​ឯង​ចូល​មក​ជេរ អ្នក​​ឯង​​ចូល​មក​បំបាក់​ទឹក​ចិត្ត​កង​ទ័ព អ៊ីចឹង​អំពើ​ញុះ​ញង់​អំពើ​ខ្លះ​ជា​អំពើ​ក្បត់​ជាតិ​តែ​ម្តង​[…] នៅ​លើពិ​ភព​លោក​មាន​ប្រទេស​ច្រើន​ណាស់ ស្ទើរ​តែ​៨០%​នៃ​ប្រទេស​ដែល​មាន​ច្បាប់​ដក​សញ្ជាតិ​ ដល់​ម៉ោង​នេះយើង​​អត់​ទាន់​មាន​ដក​សញ្ជាតិ​អ្នក​ណាមួ​យ​ទេ តែ​វា​​នឹង​ឈាន​ដល់​ប្រសិន​បើគេ​ប្រ​ព្រឹត្ត​ដល់​កម្រិត​នោះ»។

តំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅ​សេចក្តីប្រកាសរបស់​ក្រសួង​ព័ត៌មា​ន​នេះ ជា​ការ​រួម​ចំណែក​បិទ​បាំង​ទង្វើ​ថៃ​ឈ្លានពាន​ និង​បិទ​បាំង​ពី​កម្សោយ​ការ​ពារ​ទឹក​ដី​របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន ហើយ​ក៏​បញ្ជាក់​ថា រដ្ឋាភិ​បាល​​​កំពុង​ប្រើ​វិធាន​បិទ​មាត់​ពលរដ្ឋ ទាំង​បំពាន​រដ្ឋ​ធម្ម​នុញ្ញ​ផង​ដែរ។

លោក​ថា៖​ «ការបិទព័ត៌មាននេះ គឺធ្វើឲ្យប្រជាពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ នៅ​ភូមិ​ព្រៃ​ចាន់ នឹង​លែង​អាច​បង្ហាញ​ពី​ទុក្ខក​ង្វល់​នៃ​ការ​បាត់​បង់​ទឹក​ដីរ​បស់​គាត់​បន្ត​ទៀត ហើយ​នឹង​បាត់​បង់​ទឹក​ដី​គាត់​ទៅ​ខាង​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍ ហើយ​​ប្រជា​ពលរដ្ឋ​នឹង​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​នៅ​​តំបន់​ផ្សេង​ដូច​ជា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ ពី​ម្សិល​មិញ​ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បោះ​បង្គោល​ហើយ​ហ្នឹង ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ង​២០០គ្រួសារ​ហ្នឹង ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ដូច្នេះ​គេ​ចង់​ស៊ី​ដាច់​ភូមិ​ហ្នឹង ហើយ​អ៊ីចឹង​បាន​ជា​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ហ្នឹង​លាក់​បាំង​ព័ត៌​មាន​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់​នោះ ដើម្បី​កាត់​ភូមិ​ឱ្យ​ថៃ​នៅ​ពេល​អនា​គត » ។

នាយិកា​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ CCIM អ្នកស្រី ឆន សុគន្ធា  យល់​ថា សេ​ចក្តី​ជូ​ន​ដំ​​ណឹងរបស់​ក្រសួងព័ត៌​មាន ជា​ផ្នែក​ជួយ​កាត់​បន្ថយ​ព័ត៌​មាន​ក្លែង​ក្លាយ ដែល​​បច្ចុប្បន្ន​នេះ មាន​ការ​កើន​​ឡើង​​យ៉ា​​ង​ឆាប់​រហ័ស នូវ​ព័ត៌​មាន​ក្លែង​ក្លាយ​ពាក់ព័ន្ធ​​នឹង​បញ្ហា​ព្រំដែន ដែល​បង្កើត​ឡើ​ង​ដោយ​បុគ្គល​ទុច្ចរិត​​​​មួយ​​ចំ​នួន​ ដែល​ករណី​នេះ ​បាន​កើត​ឡើង​ទាំង​នៅ​ប្រទេស​ថៃ ​​និង​ប្រទេស​កម្ពុជា​ផង​ដែរ​​។ 

អ្នក​ស្រី​លើក​ឡើង​ក្នុង​សំដី​ដើម​ថា៖ «សូម្បីតែករណីដែលស្រ្តីជាពលករចំណាកស្រុកម្នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភរហូតដល់នាក់ នៅពេលខាងក្រសួងពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំសារ​័មា​​ក្នុ​​ស្រុក​​ផ្សាយព្រោងព្រាត បែរជាភាគីថៃចោទថាជាព​័៌​មានក្លែងក្លាយ រួមទាំងករណីកាល​​​ពីម្សិមិញមា​​នកាផ្ទុះអាវុធនៅស្រុកភ្នំដា ក៏ខាងភាគីថៃចោលថាជា៌​មានក្លែងក្លាយដែរ»។

អ្នកស្រី សុគន្ធា បន្តថា ប្រសិនបើរូបភាព​ ឬជាវីដែអូពិត គួរតែប្រើប្រាស់ ដោយ​សារ​​ក្នុង​ពេល​នេះ​​អ្នក​សា​រ​ព័​ត៌​​​មា​ន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​​ការ​ផ្សាយ​ព័ត៌​មាន​បញ្ហា​ព្រំដែន ឧក្រិដ្ឋ​កម្ម​តាម​អន​ឡាញ​ជាដើ​ម ដើម្បី​​​ឲ្យ​សាធា​រ​ណៈជន​បានដឹ​ង​ទាំង​កំរិត​ជាតិ និង​អន្តរ​ជាតិ ព្រម​ទាំង​ចំណាត់​ការ​ពី​ថ្នាក់​ដឹ​កនាំ​​បាន​ទា​ន់​​ពេល​វេ​លា​ផង​ដែរ ប៉ុន្តែ​​អ្ន​ក​ព័ត៌​មា​ន​​ទាំ​ង​អ​ស់ ត្រូវ​តែ​ឈរ​លើ​គោ​​លការណ៍​ឯករាជ្យ និង​​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ឲ្យ​​បាន​ខ្ជាប់​ខ្ជួន។

អ្នកស្រីបន្ថែមទៀតថា រឿងបញ្ហាព្រំដែននេះ​ មិនសូ​វ​មាន​អ្នក​សារ​ព័ត៌​មាន​អន្តរ​ជាតិ​ផ្សាយ​ពី​ភាគី​កម្ពុជា​ទេ នៅ​​ពេល​ផ្ទុះ​អាវុធ​ដំបូងៗ ​​ឯ​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន មាន​​ការ​ខ្លាច​រអា​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​បែប​រសើប​ តួ​យ៉ាង​​ដូ​ច​ជាប​ញ្ហា​ព្រំដែន​នេះ​ជា​ដើម។

នៅពេលខ្វះព័ត៌​មាន​ពិត ពលរដ្ឋ​មិនអា​ចទ​ទួល​ព័ត៌​មាន​គ្រប់​ជ្រុ​​ងជ្រោយពី​បញ្ហា​សង្គម​​បាន​ទេ រដ្ឋា​ភិបា​ល​គួ​រ​បើ​​ក​ចំ​ហសេរីភាព​សារ​​ព័ត៌​មាន​ដោយ​អ​នុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌​មាន​​ ផ្សាយ​ពី​បញ្ហា​​អសកម្ម​បញ្ហា​ស​ង្គម​ជា​​តិ​ជា​​ប្រ​យោជន៍​ដល់​សង្គម រដ្ឋាភិបាល​ផង​ដែរ ។

ដោយឡែក ប្រធានស្ថាប័នសារព័ត៌មាន​VOD លោក ប៉ា ងួនទៀង និយាយ​ថា ក្រសួង​ព័ត៌​​មានដា​​ក់​ចេ​ញ​នូវ​​បំរាម​បែប​នេះ ជា​រឿង​មួយ​ដែល​មិន​ត្រឹម​ត្រូវ​។

ក្នុងន័យនេះ លោក​ពន្យល់​ថា ការ​បន្ត​ចែក​​ចាយនូវ​​រូបភា​​ពវី​​ដេអូ ឬព័​ត៌មាន​ដែល​ធ្លាប់​បាន​កើត​ឡើង​ពិត​ អាច​ផ្ដល់​ជា​ភ​ស្ដុតា​ង និង​ឆ្លុះប​ញ្ចាំ​​ង​ពី​ស្ថាន​ភាព​ពិ​តជា​ក់ស្ដែ​ង ក្នុងអំឡុងពេលមានបញ្ហាអ្វីមួយ។

លោក​ចាត់ទុកការហាមនេះ ប្រៀបបាននឹងការបំបិទ​សិទ្ធិ​បញ្ចេញ​មតិ ពិសេសសេ​រី​ភាព​សារ​ព័ត៌មាន ដែល​ផ្ទុ​យ​​​ពី​​​រដ្ឋ​​ធម្មនុ​ញ្ញ​កម្ពុជា និងព្យា​យាម​ការ​លាក់​បាំង​ព័ត៌​មាន​ដែល​ថៃ​ឈ្លាន​ពាន​កម្ពុជា ។

លោកថា៖ «ជាមធ្យបាយមួយទៀតនៃការបំ​បិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ និង​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌​មាន​ក្រសួង​ព័ត៌​មាន អនុម័ត​ដោយ​ចិត្ត​ឯង​ហាម​ប្រាម​បែប​នេះ អ៊ីចឹង​វា​ជា​រឿង​មិន​ត្រឹម​ត្រូវ​ ហើយ​ជា​រឿង​បំពាន​លើ​ច្បាប់​នៃ​ប្រទេស​កម្ពុជា ជាពិសេស​គឺ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា។ បម្រាម​នេះ​ គឺ​ជាចេ​តនា​ច្បាស់​ក្រឡែត​របស់​រដ្ឋាភិ​បាល​ ក្នុងកា​រ​ខ្ពប់​ព័ត៌​មាន​រឿង​ព្រំដែន​មិន​ឲ្យ​ប្រជាព​លរដ្ឋ​ខ្មែរ បាន​យល់​ដឹង​ពី​រឿង​ព្រំដែន​ ហើយ​ក៏មិ​ន​ហ៊ាន​និយាយ​ថា មិនហ៊ា​ន​វែក​ញែក​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​រឿង​បញ្ហា​ព្រំដែន ហើយ​បញ្ហានេះ​មូលហេ​តុ​សំខាន់​ ដោយ​សារ​អាច​ជាកា​រ​ឆ្លុះ​បញ្ចាំង​ថា យើង​វា​ចាញ់​ប្រៀប​ប្រទេស​ថៃ​មួយ​ជាតិ​ ដូចប្រទេស​វៀត​ណាម​ដែរ​នៅ​ក្នុង​បញ្ហា​ព្រំដែន»

យ៉ាងណាជាង ៤ខែ​មក​នេះ ថៃ​បញ្ជូន​កម្លាំង​មក​ឈ្លាន​ពាន​កម្ពុជា ជា​បន្ត​បន្ទាប់​បើ​ទោះ​ជា​ថៃ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា មានកា​រ​សម្របស​ម្រួល​ពី​យន្ត​ការ​អាស៊ាន និង​ប្រធា​នាធិ​បតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្តី។

សកម្មភាពនេះ ថៃបានចូលរាយកបន្លាលួយព័ទ្ធយកដីខ្មែរច្រើនកន្លែង មាននៅប្រាសាទ​តា​មាន់​ធំ តំបន់​អាន​សេះ ភូមិ​​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ជាដើម រហូត​ថៃ​បើក​ការ​បាញ់​សម្លាប់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ ភាគី​កម្ពុជា​មិន​បាន​តបត​ទេ ដោយ​អះ​អាងថា​ខ្លួន​ចង់​នាំ​យក​សន្តិភាព​ត្រឡប់​មក​ឱ្យ​ពលរដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ​វិញ។

ជុំវិញ​ការបង្កើនការឈ្លានពានពីភាគីថៃជាបន្តបន្ទាប់នេះ អ្នក​ច្បាប់ និង​ជាអ្ន​ក​វិភាគ​ឯករាជ្យ​ លោក វ៉ន ចាន់​ឡូត បាន​លើក​ឡើង​ថា​ ការ​បង្កើន​ការ​ឈ្លាន​ពាន និង​ប្រមាថ​លើ​ពលរដ្ឋ​ខ្មែរ​ពី​ភាគី​ថៃ មក​ពី​ថៃ​មើល​ឃើញ​ពី​​ចំ​​ណុ​ច​​ខ្សោយ​​របស់​មេដឹក​នាំ​ខ្មែរ ទោះ​ជា​ត្រូវ​រង​ការ​ប្រមាថ និង​ការ​ឈ្លា​​នពាន។

លោក​សង្កត់​ធ្ងន់​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត កំពុង​បា​ត់​បង់​ប្រជា​ប្រិយ​ភាព ហើយ​ថា​ការ​មិន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) និង​ការ​មិន​ប្រើ​សិទ្ធិ​ការ​ពារ​ទឹក​ដី​ជា ប្រៀប​បាន​នឹង​ទទួល​យក​ការ​ឈ្លាន​ពាន និង​ការ​ប្រមាថ​ពី​ភាគី​ថៃ។

ការចេញលិខិតព្រមានរបស់ក្រសួងព័ត៌មាន ​លើ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​សេរី​ភាព​សារ​ព័ត៌​មាន ហាក់​ស៊ី​គ្នានឹ​ង​ការ​រក​ឃើញ​ថា បន្ទាប់ពី​​នយោបាយ​រដ្ឋាភិបាល​ឯក​បក្ស​នេះ សេរីភាព​​បញ្ចេញ​មតិ​ត្រូវ​រឹត​ត្បិត តែ​បាន​លើក​តម្លើង​បុគ្កល​អ្នក​មាន​អំណាលើ​ស​ពី​ច្បាប់។

ការវាយ​តម្លៃរ​បស់​ស្ថាប័ន​សង្កេត​ការណ៍​ក្រៅ​ប្រទេស មាន​ជា​អាទិ៍ គម្រោ​​ងយុ​ត្តិធម៌ពិភព​លោក អ្នក​រា​យ​ការ​​ណ៍​ព័ត៌​មាន​គ្មាន​ព្រំដែន CIVICUS អង្គ​ការ Freedom House ប្រព័ន្ធ​​ន​យោបាយ​​របស់​ប្រទេ​ស​កម្ពុជា នៅ​តែ​ដំណើរកា​រ​តាម​រយៈ​មជ្ឈ​មណ្ឌល​អំណាច​តែ​មួយ ធ្វើ​ឱ្យ​លំហ​​សេរីភាព​ប​ញ្ចេញ​​មតិ​កាត់តែ​​រួម​តូច​ តែ​អំណាច​បុគ្គល​ត្រូវ​បាន​លើក​តម្កើង​​លើ​ពី​ច្បាប់ គំរា​ម​កំហែង​​ដល់​ប្រព័ន្ធ​នីតិ​រដ្ឋ។

ពីសារ​ព័ត៌​មាន Associated Press “ចំណាត់​ថ្នាក់​កម្ពុជា​ទី​១៤១ ក្នុងចំណោម ១៤២ ប្រទេស” ពីគ​ម្រោ​ង​យុ​ត្តិ​ធម៌​ពិភព​​លោក; “ទី១៦១ ក្នុង​ចំណោម ១៨០​ប្រទេស” ពី​អ្នក​រាយ​ការ​​ណ៍ព័​ត៌មា​ន​​គ្មាន​​ព្រំដែន; និង “ការ​ផ្ទេរ​អំណាច​ដោយ​គ្មាន​ប្រជាធិប​តេយ្យ” ពី Freedom House សុទ្ធតែ​ប​​ង្ហាញ​​ពី​កង្វះ​​នីតិ​​រដ្ឋ និង​ការ​​ដើ​​រថ​យ​ក្រោយ​នៃប្រ​ព័ន្ធ​ប្រជាធិប​តេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ