ក្រសួងឱ្យប្រយ័ត្ន​គ្រោះថ្នាក់​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន​បក់​ពី​សមុទ្រ​ចិន​ខាង​ត្បូង

ក្រសួង​អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​គ្រោះ​ថ្នាក់​ពី​កត្តា​ប្រែ​ប្រួល​អាកាស​ធាតុ ដោយ​សំអាង​ថា រយៈ​ជិត​១០​ថ្ងៃ ពោ​ល​​គឺ​ចា​​ប់​​ពី​​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​នេះ​ទៅ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់​បក់​ពីស​មុទ្រ​ចិន​ខាង​ត្បូង បង្ក​ឱ្យ​អាកាស​ធាតុ​ចុះ​​ត្រ​ជាក់ កន្លែង​ខ្លះដ​ល់​១៦​អង្សា​សេ រីឯ​រលក​សមុ​ទ្រវិ​ញ​មាន​កម្ពស់​​ដ​ល់​១ម៉ែត្រ​កន្លះ​ជា​ដើម។

ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយក្នុងលិខិតចុះថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​​នេះ​ថា​ ស្ថាន​ភាព​ធាតុអាកាស​នឹង​ចុះត្រ​ជាក់ ចាប់​ពី​ថ្ងៃ​ទី២​២ ដល់​ថ្ងៃ​ទី៣​០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

បើតាមក្រសួង កត្តា​ប្រែប្រួល​នេះ មក​ពី​រ​ប​បខ្យ​​ល់​មូ​សុង​ឦសាន មាន​ឥទ្ធិពល​ខ្លាំង​បក់​ពី​សមុទ្រ​ចិន​ខាង​ត្បូង គ្រប​ដណ្តប់​អាង​ទន្លេ​មេគង្គ និង​សមុទ្រ​កម្ពុជា។

ស្ថានភាពបែបនេះ ធ្វើតំបន់វាលទំនាប ដូចជា ខេត្តបន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍​សាត់ កំពង់​ឆ្នាំង សៀ​ម​​រាប កំពង់ធំ កំពង់ចាម ត្បូង​ឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាច​មាន​ធាតុ​អាកាស​ចុះ​ត្រជាក់ និង​មាន​សីតុណ្ហ​ភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហ​ភាព​មធ្យម​អតិបរមា​២៩°C។

ខេត្តកំពង់​ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែ​ង រតនគិរី មណ្ឌលគិរី អាច​មាន​ធាតុ​អាកាស​ ចុះ​ត្រជាក់ និង​មាន​សីតុណ្ហភា​ព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៨°C ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន និង​ទិសបូព៌ា ក្នុង​ល្បឿន​មធ្យម ៤ម៉ែត្រ​ក្នុង​មួយ​​វិនាទី។

រីឯតំបន់​មាត់​សមុទ្រ មាន​ខេត្ត​កោះ​កុង ព្រះសីហនុ កំពត និងកែប អាច​មាន​ធាតុ​អាកាស​ចុះ​ត្រជាក់ និង​មាន​សីតុណ្ហ​ភាព​មធ្យម អប្បបរមា​២១°C និង​សីតុណ្ហ​ភាព​មធ្យម​អតិបរមា​៣១°C ហើយ​ខ្យល់​បក់​មក​ពីទិស​និរតី និង​ទិស​អាគ្នេយ៍ ក្នុង​ល្បឿន​មធ្យម ៤ម៉ែត្រ​ក្នុង​១វិនាទី។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥​០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ។

ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់ និង​មាន​សីតុណ្ហ​ភាព​មធ្យម​ អប្ប​បរមា​​១៦°C និង​សីតុណ្ហ​ភាព​មធ្យម​អតិបរមា​២៧°C ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន និង​ទិស​បូព៌ាក្នុង​ល្បឿន​មធ្យម ៦ម៉ែត្រ​ក្នុង​១​វិនាទី។

ជុំវិញឥទ្ធិពលនេះ ក្រសួង​អំពាវនាវឱ្យសាធារណជន និង​អាជ្ញាធ​រដែ​ន​ដី យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ អំពី​អាកាស​​ធាតុ​ចុះ​ត្រជាក់​នេះ ដើម្បី​ជៀស​វាង​ពី​គ្រោះថ្នា​ក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ។

យ៉ាងណា​ ក្រសួងធនធានទឹក និងងឧតុនិយម គូសបញ្ជាក់ថា ខ្លួននឹងបន្ត​ធ្វើកា​រ​តាម​ដាន និង​វិភាគ​អំពី​ស្ថាន​ភាព​ធាតុ​អាកាសនេះ​ ដើម្បី​ជម្រាប​ជូន​ជា​បន្ត​បន្ទាប់ ក្នុង​ករណី​មាន​ការ​ប្រែ​ប្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ