HRWថាពលករ​ចំណា​​កស្រុក​ត្រឡប់​មក​​កម្ពុ​ជាប្រ​ឈម​នឹង​កា​​រ​អត់​ឃ្លាន​​ដោយ​​សារ​​ក​​ង្វះ​​ការ​ងារ

អង្គការ​ឃ្លាំមើ​លសិ​ទ្ធិ​មនុស្ស (Human Rights Watch) បាន​និយាយ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែត បាន​បរា​ជ័យ​ក្នុង​ការ​ផ្តល់​កា​​រធានា​គាំ​ពារ​ដ​​ល់ព​លករ​ចំណាក​ស្រុ​ក​រាប់​សែន​នាក់ ដែល​មា​ន​បំណុល​មី​​ក្រូ​​ហិ​រញ្ញ​​វត្ថុ ក្រោយ​ពួក​គេត្រ​ឡប់​មក​ពី​ប្រទេស​ថៃ ក្នុង​អំឡុង​ជម្លោះ​ព្រំដែន។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW) និយាយក្នុងសេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ ចុះថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​​​​​​នេះថា​ រដ្ឋាភិ​បាល​​កម្ពុជា​ កំពុង​ខក​ខា​​នក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ពល​ករ​ចំណាក​ស្រុក​រាប់​សែ​ន​នាក់ ​ដែល​មា​ន​បំ​ណុល​​​មី​ក្រូ​ហិរញ្ញ​វត្ថុ ឬ​ធនាគារ បន្ទាប់​ពី​ពួកគេ​ត្រ​ឡប់​មក​ពី​ប្រទេស​​ថៃ ដោយ​សារ​តែ​អរិភាព​​នៅ​ពាក់​ក​ណ្តាល​ឆ្នាំ​២០២៥ ហើយ​ភាគ​ច្រើន​​កំពុង​ស្ថិត​ក្រោម​សម្ពា​ធ​ក្នុងកា​រ​សង​ប្រាក់​​កម្ចី​មីក្រូ​ហិរ​ញ្ញ​វត្ថុ ដែល​ពួ​ក​​គេ​បាន​​យកមុន​ពេល​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្នុ​ង​ប្រ​ទេស​ថៃ។

អ្នក​ស្រី Bryony Lau នាយក​រង​ប្រចាំ​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើ​លសិ​ទ្ធិ​មនុស្ស (Human Rights Watch) និយាយ​ថា «រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វ​កិច្ច​ជួយ​ពលករ​ចំណាក​ស្រុក​ដែល​មន្ត្រី​របស់​ខ្លួន ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយសា​រ​តែ​ការ​រើស​អើង និង​អរិភាព​នាពេល​ថ្មីៗ​នេះ»។

អ្នកស្រីបន្តថា៖ «រដ្ឋាភិបាលគួរតែធានានិងមានវិធានលើស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងដាក់សម្ពាធមិត្រឹមត្រូវលើពលករចំណាកស្រុកដែលត្រឡប់មកមាតុប្រទេសវិញ និងប្រជាជនកម្ពុជាដែលខ្វះខាតផ្សេងទៀត ដែលកំពុងតស៊ូចិញ្ចឹមគ្រួសាររបស់ពួកគេ»។

ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)នេះ បន្ទាប់ពីនាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាង​​៥​​ខែមក​នេះ ពោល​គឺ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥ បាន​ស​​រសេរ​លើ​​ហ្វេ​​ស​ប៊ុ​​ករ​​បស់​លោក ដោ​​យ​​ស្នើឱ្យ​សមាគ​​មធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិ​រញ្ញ​វត្ថុ អនុគ្រោះ​ដល់​ពលករខ្មែរ ដើ​ម្បី​​​ដោះ​​ស្រា​យ និង​សម្រប​សម្រួល​ដល់ជី​វភាព​ពលរដ្ឋ​ខ្មែរ ដែល​ត្រឡប់​មក​​​ពីប្រទេស​ថៃវិ​ញ​នោះ ។

លោក​និយាយក្នុងសម្ដីដើមថា៖«ខ្ញុំសូមអំពាវនាវឲ្យ​​​សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញត្ថុ​​កម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយ​​សម្រាលបន្ទុកហិរញ្ញវត្ថុម្រាប់បងប្អូនប្រជាលករ ដែល​​ត្រ​ឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតា​​លទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួដែលអាចធ្វើទៅបាន» ។

អតីតពលករដែលវិលត្រលប់មកស្រុកកំណើតវិញ ក្នុងជម្លោះព្រំដែនកម្ពុជាថៃ អ្នកស្រី ហួរ រ៉ៃ បាន​និយា​យ​​ប្រាប់​VOD នៅ​​​ថ្ងៃ​​ទី​២៦ ខែ​វិច្ឆិកា​នេះ​ថា អ្នក​ស្រី និង​ក្រុម​គ្រួសារ​​បា​នវិ​លត្រ​​ល​ប់​​ម​​កស្រុ​កកំណើ​ត​វិ​ញ​ ក្រោ​​យ​ពី​រដ្ឋាភិបាល​ក​ម្ពុជា​ប្រកាស​​​ឱ្យពលករ​ត្រលប់​មក​វិញ និង​​ធានា​រកកា​រ​ងារ​ឱ្យ​​​ធ្វើជាមួយប្រា​​​ក់​ខែ​ស​មរម្យ​ ដោយ​ពួក​គាត់​រំពឹង​ថា នឹង​ទ​ទួល​បាន​ការ​ងារ​ធ្វើ​ដើម្បី​​ដោះ​ស្រាយ​បំណុល ស្រប​ពេល​​ដែល​​ខ្លួន​កំ​ពុង​​ជាប់​​បំណុល​ត្រូវ​រាប់​រង​ប្រចាំ​ខែ។

អ្នកស្រីបន្ត​ថា គិតមក​ដល់​បច្ចុប្បន្ន គឺ​មាន​រយៈ​ពេល​ជិត​៣ខែ​ហើយ ប៉ុន្តែ​គាត់ និង​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​​រ​ក​ការ​​ងារ​​បា​​នធ្វើ​នោះ​ទេ ខណៈ​ទាក់ទ​ង​ក្រុម​ហ៊ុន​ផ្នែក​សំណង់​ គេមិ​ន​ទទួល​ដោ​​យ​សំអាង​ថា​មិន​មាន​​ការ​​ងារ​ឱ្យ​ធ្វើ ចំណែក​​ការ​ងារ​ខ្លះ​នៅ​ឆ្ងាយ ត្រូវ​ខ្ចី​ប្រាក់​គេ​ធ្វើ​ដំណើរ ហើយ​ប្រឈម​​ថៅកែ​មិន​​បើ​ក​ប្រា​ក់​ខែ​​ឱ្យ​​ទៀត។

អ្នកស្រីថា​៖ «ខ្ញុំជរាដែរ​ ដល់ពេលកូនមកពីថៃការងារ​ក៏​គ្មាន មិន​ដឹង​រក​អី​ការ​ងារ​មិន​មាន​ធ្វើ ដាច់​ព្រឹក​ដាច់​ល្ងាច។ ការ​ងារ​មិន​មាន​ធ្វើ​ក៏​៥នាក់​ម៉ែកូ​ន​ទាំង​កូន​ កាល​មក​ខ្មែរ​សឹង​តែ​គ្មាន​លុយ​មក​ផង រៀប​រាប់​ប្រាប់​មិន​ត្រូវ​ទេ ស្រុក​នេះ​យ៉ាប់​ណាស់​ការ​ងារ​ក៏​គ្មាន លុយ​ក៏​មិន​មាន វា​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​គ្រួសារ​ធ្ងន់​ធ្ងរ​ ស្រែ​ចំការ​ក៏​មិន​មាន​ធ្វើ គេ​រំលោភ​យក​ទៀត សព្វ​ថ្ងៃ​សូម្បី​តែ​ផ្ទះ​ដី​ក៏​គ្មាន​នៅ​ដែរ»។

អ្នកសី្រ រ៉ៃ សំណូមពរដល់រដ្ឋាភិបាល និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពលករ​ថា «ចង់សំណូមពរ​ដល់​ក្រសួង ក៏​ដូច​ជា​រាជ​រដ្ឋាភិ​បាល ជួយ​ខ្មែរ​យើង​ដែល​គ្នាម​ក​ពី​ថៃ​គ្មាន​ការ​ងារ​ដែល​ទើប​មក​ពី​ថៃ»។

ការ​លើកឡើង​របស់​ពលករខ្មែរ ដែល​បាន​វិល​ត្រឡប់​ពីប្រទេស​ថៃ​វិញ​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​របាយ​ការណ៍​ពី​សហគមន៍​ជាតិ និង​អន្តរ​ជាតិ​នានា ដែល​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើ​​នកំពុង​រួម​រឹត​ដោ​យ​វិបត្តិ​​បំ​ណុល​ និ​​ងភាព​គ្មាន​ការ​ងារ​ធ្វើ ដោយ​រដ្ឋាភិ​បាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ។

VOD មិនទាន់អាចសុំការឆ្លើយតបពី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​​នាំ​​ពាក្យ​​ក្រសួង​ការ​​ងារ លោក ស៊ុន មេសា ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា​កន្លងមក ​​លោក ​ហេង សួរ រ​ដ្ឋ​មន្ត្រី​​ក្រសួង​​ការងារ កាល​​ពី​ថ្ងៃទី​​​៣១ ខែ​​សីហា ​ឆ្នាំ​២០២៥ បាន​និយាយ​ថា ​មាន​​​​ពលរដ្ឋ​​​ខ្មែរ​ ​៩២​ម៉ឺន​​នាក់ ​បាន​​វិល​​ត្រឡប់​​​ពី​​ប្រទេស​ថៃ​​ ចូល​​មក​​កម្ពុជា​វិញ​ ក្នុងនោះ​​មាន​​ពលករ​ប្រហែល​​៧០​​ម៉ឺន​នាក់ ប្រឈម​នឹងភាពអត់ការងារធ្វើ​​ ។

សម្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ថា បញ្ហា​នេះវា​ប៉ះ​​ពាល់​ខ្លាំង​ទាំ​​ង​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃ ក្នុង​​ន័យនេះ ​​​លោក​ថា ដោយ​សារ​បញ្ហា​កង្វះ​ការ​ងារ អាច​​​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ការ​ងារ​រវាង​ពលរដ្ឋ​ក្នុងប្រទេស និង​ពលករ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​មិ​ន​មាន​​ការ​​ងារ​មាន​ការកើ​ន​ឡើង រួម​ទាំង​បញ្ហា​បំណុល​ផង​ដែរ។

លោក​ផ្ដល់ជាយោបល់ថា ក្នុង​អំឡុង​ពេល​មាន​បញ្ហាជា​មួយ​​ថៃ ខណៈ​ពលរដ្ឋកម្ពុជា​បាន​ព​ហិកា​មិន​​​ប្រើ​ផ​លិ​​តផល​ថៃ រដ្ឋាភិបាលក​ម្ពុជា គួរ​តែ​ជំរុញ​ឱ្យ​មាន​​​ផលិត​កម្ម​ក្នុង​ស្រុក​​ឱ្យ​បាន​ច្រើន​ ដែ​​លជា​ការ​រួម​​​ចំ​ណែ​ក​មួ​​យ​ផ្ដល់ឱកាស​ការងា​រដ​ល់ព​លរដ្ឋ និងព​លករ បង្កើន​វិស័យ​កសិកម្ម​ដែល​​​ជា​តម្រូវ​ចាំ​បាច់ ​និង​​ធានា​កុំ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ការ​ងារ​ពលរដ្ឋ​ក្នុង​ស្រុក ។

លោកថា៖ «យើងអាចបង្កើនការងារនៅក្នុងវិស័យកសិកម្ម​ឲ្យបា​ន​ច្រើន ព្រោះយើ​ងដឹ​ង​ហើយ​ថា​មាន​តែ​វិស័យ​កសិកម្ម​ទេ ដែល​បង្កើន​ការ​ងារ​ជូន​ពលរដ្ឋ។ រដ្ឋាភិបាល​គួរ​តែប​ញ្ចេញ​កញ្ចប់​ថវិ​កា​ដើម្បី​ជួយ​ទៅ​លើ​​សហគ្រាសខ្នា​ត​តូច​ ដើម្បី​ឲ្យ​សហគ្រាស​ទាំង​នោះ​មាន​ខ្សែច​ង្វាក់​ផលិត​កម្ម​ឲ្យ​បាន​ច្រើន បង្កើន​ការ​ងារ​ក៏​បា​​ន​ច្រើន​ដែរ ត្រង់​នេះ​ហើយ​ដែល​រដ្ឋាភិ​បាល​ត្រូវ​តែ​ជំរុញ​ឲ្យ​មាន​ខ្សែ​ចង្វាក់​ផលិត​កម្ម​នៃ​ផលិត​ផល​ខ្មែរ​ និង​​​ឲ្យ​បាន​ច្រើន​នោះ ប្រជាព​លរដ្ឋ​អាច​នឹង​មាន​ការ​ងារ​ធ្វើ ហើយ​ជីវភាព​នឹង​គ្រាន់​បើ អាច​ទប់​ទល់​បាន​នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ នឹង​ចាត់​វិធាន​កា​រទៅ​លើម្ចា​ស់​បំណុល​ តាម​រយៈធ​នាគារ​ក្ដី​ ដើម្បី​ធ្វើ​ម៉េច​បញ្ចុះ​កា​រ​ប្រាក់​តម្លៃ​ទាប ឬ​ក៏​អាច​ពន្យា​រ​ពេល​ក្នុង​ការ​បង់»។

ចំណែក អ្នក​គ្រប់​​គ្រង​​កម្មវិធី​ការងារ​​នៃ​​អង្គការ​​សង់​ត្រាល់ លោក ឃុន ថារ៉ូ សង្កេត​ឃើញ​​ថា ទីផ្សារ​ការ​ងា​រ​នៅ​​កម្ពុជា​នៅ​កម្រិត​ទាប​នៅ​ឡើយ ការ​ងារ​ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​ឧស្សាហ​កម្ម សេវា​កម្ម សម្បូ​​រ​នៅ​ទី​ប្រ​ជុំ​ជន ដែល​ពលករ​ទើប​ត្រឡប់​មកពី​ថៃ​​ភាគ​ច្រើន មិន​សូវ​មាន​ជំនាញ​ផ្នែក​ទាំង​អស់​នេះ។

លោកបន្តថា ដើម្បីបន្ថយនៅបញ្ហាទាំងអស់នេះបាន ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល វិស័យ​ឯកជន ​និង​​សង្គម​ស៊ី​វិល ត្រូវ​មាន​វិធាន ឬ​គោល​នយោបា​យកា​រងារ​សម​ស្រប​រួម​គ្នា ធ្វើ​យ៉ាង​ណាដើ​ម្បី​រក្សា​​​ឱ្យ​បាន​ស្ថេរ​ភាព​ការ​ងា​រ​​ជូ​​ន​ពលករចំណាក​ស្រុក។

លោកថា៖ «រឿងកំណែទម្រង់​ដើម្បីឲ្យមានការឆ្លើយតប​ក្នុង​ស្ថាន​ភាព​របស់​ពលករ​ យើង​គិត​ថា វា​ជា​បញ្ហា​ប្រឈម​មួយ​ធំ ដែល​តម្រូវ​ឲ្យមា​ន​នូវ​វិធា​ន​ការ​រួម​គ្នា​ពីអ្ន​កធ្វើ​​គោល​នយោ​បាយ ជាពិសេស​គឺ​រាជ​រដ្ឋាភិបាល វិស័យ​ឯក​ជន និង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ជីវភាព​រស់​នៅ​មួយ​ដ៏​សមរម្យ​សម្រាប់​ពលក​រ​ដែល​គាត់​ត្រឡប់​មក​វិញ ក៏​ដូច​ជា​គោល​នយោបាយ​គាំពា​រ​សង្គម​ទៅ​ដល់​គ្រួសារ​ពលករ​ចំណាក​ស្រុក​ដែល​គាត់​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់ »។

លោកបន្តថា៖«ចំណុចផ្សេងទៀតដែលយើងស្នើឱ្យមានកា​រ​ទទួល​ស្គាល់​នូវ​ជំនាញ ឬ​វិញ្ញា​បន​បត្រ​ដែល​បង្ក​ភាព​ងាយ​ស្រួល ដើម្បី​ផ្តល់​ជំនួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​នូវ​ជំនាញ​របស់​គាត់ អ្វី​មួយ​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ស្នើ​ទៅ​ភាគី​ពាក់​ព័ន្ធ​ហ្នឹង គឺ​ពិនិត្យ​ពិចារណា​នៅ​ក្នុ​ង​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន នូវ​ការ​សង​បំណុល​របស់​ក្រុម​គ្រួសារ​ពលករ ជាពិសេស​រក​ឃើញ​ចំពោះ​ពលករ​ណា​ ដែល​គាត់​ពិត​ជា​មាន​ការ​លំបាក​ដល់​លទ្ធភាព​ក្នុង​ការ​សង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។

បើតាម លោក ថារ៉ូ តាមការសិក្សាស្រាវ​ជ្រាវ​របស់​សង់​ត្រាល់​លើព​លករ​ប្រមាណ​៧០០​នាក់ ក្នុង​នោះ​៧០​​​​ភា​​គរ​យ មាន​តម្រូវ​ការ​ខ្ពស់​នៅ​អាហារ ជំនួយ ការ​ងារ និង​ជាពិសេស​បញ្ហា​បំណុល ហើយ​ព​លករ​ភាគ​ច្រើ​​នមិ​ន​​សូ​វ​មាន​ជំនាញ​ដែល​ត្រូវ​នឹង​ទីផ្សារ​របស់​កម្ពុជា ហើយ​ម្យ៉ាង​វិញ​ទៀត​ កម្ពុជា​មិន​​ទាន់​មាន​គោ​ល​នយោ​បាយ​​កា​​រ​ងារ​ឱ្យ​ស៊ី​គ្នា​និង​ជំនាញ​របស់​ពលករ។

យោង​តាមរបាយការណ៍​របស់​​វិទ្យា​ស្ថានបណ្តុះ​បណ្តាល និងស្រាវ​​ជ្រាវ​​ដើម្បី​​អភិវឌ្ឍន៍​​កម្ពុជា (CDRI)​ មួយ​ភាគ​បី​នៃ​ពលករ​ចំណាក​ស្រុក​ត្រឡប់​មក​វិញ គឺ​ម​ក​ពី​គ្រួសារ​ដែល​មាន​ប្រាក់​កម្ចី​ផ្លូវ​ការ​ ចាប់​ពី​៥ពាន់​ដុល្លារ ដល់​៨ពាន់​ដុល្លារ​អាមេរិក ដែល​មាន​ទំហំ​ធំ​ជាង​ប្រាក់​ចំណូល​ជា​មធ្យម សម្រាប់​មនុស្ស​ម្នាក់​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា។

បន្ថែមពីនេះ វិទ្យាស្ថាននេះ​ បាន​រាយ​ការណ៍​ថា កាល​​​​ពីថ្ងៃ​ទី​២៧​​​ខែ​សីហា​ បច្ចុប្បន្ន​មាន​​ពលករ​ខ្មែរ​ទើប​​វិល​​ត្រ​​ឡប់​មក​ពីថៃ​​​​ប្រមាណ​តែ​ ១៩​ម៉ឺន​​នាក់​​​ប៉ុ​ណ្ណោះ​ ក្នុង​​​ចំណោម​​៩២​​ម៉ឺន​​នាក់​​​​ដែល​ទទួល​​​បាន​ការ​​ងារ​ធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ