កូរ៉េដាក់ទណ្ឌ​កម្ម​ក្រុម​ឧក្រិដ្ឋក​ម្ម​នៅ​អាស៊ី​អាគ្នេយ៍​រួម​ទាំង​បណ្តាញ​នៅ​កម្ពុជា

រដ្ឋាភិបាល​ប្រទេស​កូរ៉េ កាល​ពី​ថ្ងៃព្រ​ហស្បតិ៍ បាន​អះ​អាង​ថា ខ្លួន​បាន​ដាក់​ទណ្ឌ​កម្ម​លើ​បុគ្គល​ចំនួន​១៥​រូប និងជាង​១០០​ស្ថាប័ន​ផ្សេង​ទៀត នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃឧ​ក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ិនធើណិត ពាក់ព័​ន្ធ​ទៅនឹ​ង​ការ​ល្បួង​និង​បង្ខាំង​ជន​ជាតិ​ខ្លួន​នៅ​ប្រទេស​កម្ពុជា។

ដឹខូរៀថាម​(The Korea Times) បាន​ចេ​ញផ្សាយ​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា វិធាន​ការ​បោស​សម្អាត​ផ្តោត​​លើ​បុគ្គល​ចំនួន​  ១៥នាក់ និង​អង្គ​ភាព​ចំនួន ១៣២ ដែល​គេ​ជឿ​ជា​ក់​ថា​បាន​ជាប់​ទាក់​ទង​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត នៅ​ក្នុង​ការ​ល្បួង​និង​បង្ខាំង​ជន​ជាតិ​កូរ៉េ​នៅ​ប្រទេស​កម្ពុជា​។

យោង​តាមក្រសួងការបរទេស ការដាក់ទណ្ឌកម្ម រួម​មាន​ក្រុម​ហ៊ុន​ព្រីនស៍​គ្រុប​(Prince Group) មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា និង​ប្រធាន​ក្រុម​ហ៊ុន​ លោក ចេន ហ្ស៊ី(Chen Zhi) មើល​ការ​ខុស​ត្រូវ​លើ​ប្រតិបត្តិ​ការណ៍​នៃ​បរិវេណ​ឆបោក​ទ្រង់​ទ្រាយ​ធំ ដូច​ជា ថៃជឺ​(Taizi) និង​មេនហ្គូ​(Mango) ដែល​ជា​កន្លែង​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន។​

ប្រភពបន្តថា ការ​ដាក់​ទណ្ឌ​កម្ម ក៏​ត្រូវ​បាន​ដាក់​លើ​ប្រធាន​ក្រុម​ឆបោក​ដែល​សកម្ម​នៅ​ក្នុង​តំបន់​បូហៃ(Bohai) ប្រទេស​កម្ពុជា និង​សមាជិក​ក្មេង​ទំនើង​ម្នាក់ ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ជន​សង្ស័យ​សំខាន់​ ក្នុង​ការ​យាយី​វាយ​ដំ ការ​បង្ខាំង​មនុស្ស និង​ការ​ស្លាប់​របស់​និស្សិត​សកល​វិទ្យា​ល័យ​កូរ៉េ​នៅ​ក្នុង​ខែ​សីហា។

ព្រីនស៍​គ្រុប​​(Prince Group) ត្រូវ​បាន​ដាក់​នៅក្នុ​ង​បញ្ជី​ខ្មៅ​ដោយស​ហរដ្ឋ​អាមេរិក និង​អង់​គ្លេស កាល​ពី​ខែ​មុន ខណៈ​ដែល​ហ៊ុយ​យាន​គ្រុប​(Huiyuan Group) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ចិន ក៏​បញ្ចូល​នៅ​ក្នុង​បញ្ជី​ទណ្ឌ​កម្ម​របស់​កូរ៉េ​ផង​ដែរ ដែល​ត្រូវ​បាន​កំណត់​ថា​ ជា‘‘ការ​ព្រួយ​បារម្ភ​ពី​ការ​លាង​លុយ​កង្វក់’’ ដោយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក។

នៅក្រោម​វិធាន​ការ​នេះ អង្គភាពនិងបុគ្គល​ដែល​ប្រឈម​មុខ​នឹង​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ រួម​ទាំង​ទ្រព្យ​សកម្ម​និមិត្ត​ដែល​រឹត​បណ្តឹង​លើ​ប្រតិប​ត្តិ​ការណ៍​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​កូរ៉េ។

ក្រសួង​បាន​និយាយ​ថា កាស​ម្រេច​នេះ គឺ​ដាក់​ទណ្ឌ​កម្ម​ដោយ​ឯករាជ្យ​ជាលើក​ដំបូង​របស់​ប្រទេស​កូរ៉េ ដែល​ផ្តោត​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ និង​ជា​កញ្ចប់​ដ៏​ធំបំផុត​មិន​ធ្លាប់​មាន ដោយ​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ​នៅ​ខាង​ក្នុងប្រទេស​និង​ក្រៅ​ប្រទេស។

ប្រភពបន្ថែមថា ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយថា ‘‘យើងនឹ​ង​បន្ត​អនុវត្ត​វិធី​សាស្រ្ត​របស់​រដ្ឋាភិ​បាល​ និងពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​អន្តរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ការ​ពារ​ប្រទេស​កូរ៉េ ពី​ការ​ប្រើប្រាស់​ជា​មជ្ឈម​ណ្ឌល​សម្រាប់​ការ​លាក់​បាំង និង​ការ​លាង​លុយ​កង្វក់។

ការដាក់ទណ្ឌកម្មនេះ កើតឡើងខណៈក្រុងសេអ៊ូល​បាន​បង្កើន​កិច្ច​ខំ​ប្រឹង​ប្រែង ក្នុង​ការ​ដោះ​ស្រាយ​ឧក្រិដ្ឋ​កម្ម​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ចោទ​ប្រកាន់​ថា រៀប​ចំ​ការ​ងារ​ឆបោក​ និង​ការ​ចាប់​ជំរិត​ដែល​បាន​ចាប់​ជន​ជាតិ​កូរ៉េ​រាប់​សិប​នា​ក់​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ