រដ្ឋាភិបាល​កម្ពុជា​ចេញ​វិធាន​ការ​ថ្មី​ដើម្បី​លុប​បំបាត់​សារ​ព័ត៌​មាន​សេរី​ដែល​នៅ​សេស​សល់

Cambodia newsletter បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ចេញ​សេច​ក្តី​ប្រកាស​ថ្មី​មួយ​ គឺ​វិធាន​ការ​បង្កើត​ឡើង​ដើម្បី​លុប​បំបាត់​សារព័ត៌​មាន​សេរី​ដែ​ល​នៅ​សេស​សល់​នៅ​ក្នុង​ប្រទេស តាម​រយៈ​មាន​ការ​ទទួល​ស្គាល់​ និង​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​ក្រសួង​ព័ត៌​មាន និង​មាន​លក្ខ​ខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត។

Cambodia newsletter បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ថា វិធាន​ការ​ឬ​បទ​បញ្ញតិ​នោះ គឺ​សំដៅ​លើ​បុគ្គល​រូប​ណា​ដែល​ផលិត​សារ​ព័ត៌​មាន ឬ​ស្ថាប័ន​បោះ​ពុម្ភ សមាគម​សារ​ព័ត៌​មាន ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជ​កម្ម ឬ​ទីភ្នាក់​​​ងារ អ្នកសារ​ព័ត៌​មាន​ឯករាជ្យ អ្នក​ផលិត​មាតិកា បុគ្គល​សាធារណៈ និង​អ្នក​សារ​ព័ត៌​មាន។ វា​បាន​កំណត់​តម្រូវ​​ការ​យ៉ាង​តឹង​រឹង​សម្រាប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ អ្នក​កែ​សម្រួល និង​អ្នក​សារ​ព័ត៌​មាន​ដែល​បង្កើត​ប្រព័ន្ធ​អាជ្ញា​ប័ណ្ណ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

ប្រភពបន្ត​ថា សម្រាប់អ្នកសារព័ត៌មានត្រូវឱ្យមាន​ដូច​ជា ត្រូវតែ​មាន​អាយុ២០​ឆ្នាំ ឬច្រើ​ន​ជាង​នេះ មាន​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​សញ្ញា​ប័ត្រ​ខ្ពស់​ជាង​នេះ នឹង​មាន​វិញ្ញា​បនប័ត្រ​បញ្ជាក់​ការ​សិក្សា​វិជ្ជា​ជីវៈ​ផ្នែក​សារ​ព័ត៌​មាន​ពី​ក្រសួង​​ព័ត៌​មាន ឬ​ស្ថាប័ន​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​​ព័ត៌​មាន ឬ​តម្រូវ​ឱ្យ​មាន​ការ​វាយ​តម្លៃ​ពី​ក្រសួង​ព័ត៌​មាន​។

ប្រភព​បាន​បន្ត​ទៀត​ថា អ្នក​រាយ​ការណ៍​ត្រូវ​មាន​បទ​ពិសោធន៍​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ដោយ​មាន​លិខិត​ទទួល​ស្គាល់​ពី​ស្ថាប័ន ត្រូវ​មាន​លិខិត​បញ្ជាក់​ទីលំ​នៅ​ពី​ឃុំ​សង្កាត់ ត្រូវ​មាន​វិញ្ញា​បន​ប័ត្រ​សុខភា​ព​ផ្លូវ​ការ។

អ្នកសារព័ត៌មាន​ ដែល​បំពេញ​តាម​តម្រូវ​ការ​យោង​តាម​បម្រាម​ថ្មី​នេះ នឹង​ទទួល​បាន​ប័ណ្ណ​សារ​ព័ត៌​មាន និង​អត្ថប្រយោជន៍​​ផ្សេងៗ​ទៀត ដូច​ការ​អញ្ជើញ​ទៅ​ចូល​រួម​ព្រឹត្តិ​ការណ៍​របស់​រដ្ឋាភិបាល ឬ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជាដើ​ម។ វា​ហាក់​បី​មិន​មែន​ជា​រឿង​ធំ​ដុំនោះ​ទេ ប៉ុន្តែ​ប័ណ្ណសា​រព័ត៌​មាន​ពិត​ជា​សំខាន់​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​វា​ផ្តល់​ការ​ការ​ពារ​ដែល​សុវត្ថិ​ភាព​មួយ​ នៅ​តាម​ជន​បទ​ នៅ​ពេល​ដែល​ត្រូវ​បាន​ប៉ូ​លីស​ហាម​ឃាត់​ ឬ​មាន​ការ​ដេញ​ដោល​សួរ​ពី​មេ​ឃុំ និង​ផ្តល់​ឱកាស​ឱ្យ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​សាធារណៈ​ផង​ដែរ។

សំខាន់ជាងនេះ​ទៅ​ទៀត​នោះ រដ្ឋាភិបាល​ប្រើ​ការ​ខ្វះ​ប័ណ្ណ​សារ​ព័ត៌មាន​នេះ​ ជា​លេស​ចាប់​ខ្លួន​ពី​បទ​ក្លែង​បន្លំ។ យ៉ាង​ណា​ក្តី នៅ​ពេលដែលអ្នកសារព័ត៌មានស៊ើបអង្កេត លោក ម៉ិច​ តារា ជាប់​ពន្ធនាគារ​ ពី​បទ​ញុះ​ញង់​កាល​ពី​ឆ្នាំមុន​ ក្រសួង​ព័ត៌​មាន បាន​បញ្ជាក់​ថា ប័ណ្ណ​សារ​ព័ត៌​មាន​របស់​លោក​បាន​ផុត​កំណត់​កាល​ពី​ឆ្នាំ​២០២២។

វាមិនមែនជាបទបញ្ញតិឬក្រមសីលធម៌នោះ​ទេ តែ​វា​ជា​ការ​បង្កើត​មធ្យោបាយ​ដែល​អាច​ទៅ​រួច​មួយ ដែល​ធ្វើ​ឱ្យ​ការ​វាយ​ប្រហារ​អ្នក​សារ​ព័ត៌​មាន​ស្រប​ច្បាប់ និង​​ការ​បន្ត​ប្រឆាំង​ និង​​អ្នក​​សារ​ព័ត៌​​មាន​​ដែល​​កំពុង​​បន្ត​​ធ្វើ​​ការ​​ដោយ​​ភា​ព​ស្មោះ​​ត្រង់​​និង​​គួរ​ជា​ទី​ទុក​ចិត្ត។

គួរឱ្យកត់សម្គាល់ផងដែរថា ប្រវត្តិ​ដ៏​គួរឱ្យសោកសៅនៃការបិទសេរីភាពសារ​ព័​ត៌​មាន​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដូច​ជា វីអូឌី ភ្នំពេញ​ប៉ុស្តិ៍ និង​ខេម​បូ​ដៀដេលី វា​បាន​កត់​សម្គាល់​នូវ​ទិដ្ឋ​ភាព​ដែល​បាន​កើត​ឡើង​នៅ​ក្រោម​ដៃ​លោក នេត្រ ភក្រ្តា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ដែល​បាន​បំពេញ​បេសក​កម្ម​ផ្ទាល់​ខ្លួន​ បំផ្លាញ​វិស័យ​សារ​ព័ត៌​មាន​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក នេត្រ ភក្រ្តា មាន​ទំនោរ​ប្រឆាំង​នឹង​ក្រុម​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌​មាន តាំង​តែ​ពី​លោក​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​​ក្រសួង​បរិស្ថាន ការ​ឡើង​តំណែង​របស់​លោក គឺ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​របស់​លោក។ លោក​បាន​ធ្វើ​ឱ្យសារព័ត៌​មាន​«ប្រកប​ដោយ​វិជ្ជា​ជីវៈ»យ៉ាង​ឆាប់​រហ័ស និង​ទប់​ស្កាត់​ព័ត៌​មាន​មិន​ពិត​តាម​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​មួយ​ក្នុង​​ឆ្នាំ​២០២៤ ។

ស្រដៀងគ្នាទៅ​នឹង​វិធាន​​កា​រ​ធម្មនុញ្ញ​ សប្តាហ៍នេះ ដោយ​ធម្ម​នុញ្ញ​បាន​កំណត់​ថា អ្នក​សារ​ព័ត៌​មាន​ដែល​មាន​វិជ្ជា​ជីវៈ គឺ​ជា​អ្នក​ណាដែ​ល​មាន​ប័ណ្ណ​សារ​ព័ត៌​មាន​ ជា​ផ្នែក​នៃ​លក្ខ​ខណ្ឌ​សម្រាប់​អ្នក​សារ​ព័ត៌​មាន​វិជ្ជា​ជីវៈ។ ប្រភព​ថា លោក​ នេត្រ ភក្រ្តា ព្យាយាម​បង្វែរ​ព័ត៌​មាន​ដែល​មាន​វិជ្ជា​ជីវៈ​នេះ តម្រូ​វ​ឱ្យ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបា​ល​ជា​មុន។វាមិន​មែន​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ​កម្ពុជា និង​បរទេស មិន​ទទួល​បាន​ប័ណ្ណ​ក្នុ​ង​ឆ្នាំ​២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ