ការជំរុញរបស់លោក ត្រាំ ដើម្បី​បញ្ចប់​សង្រ្គា​ម​នៅ​អ៊ុយ​ក្រែន​​បង្កើន​ក្តី​បារម្ភ​នៃ​‘‘​កិច្ច​ព្រម​ព្រៀង​មិន​ល្អ​’’ចំពោះ​អឺរ៉ុប

ទោះបីជា​ការជំរុញ​ចុង​ក្រោយ​របស់​ លោក ដូណាល់ ត្រាំ ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន កើត​ឡើង​ក៏ដោយ អឺរ៉ុប​បារម្ភ​ពី​លទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង ដែល​មិន​យូរ​មិន​ឆាប់ នឹង​មិន​ដាក់​ទណ្ឌ​កម្ម​ ឬ​មិន​ធ្វើ​​ឱ្យ​រុស្ស៊ី​ចុះ​ខ្សោយ​ ខណៈ​ដែល​​មេដឹ​ក​នាំ​ពួក​គេ​រំពឹង​ទុក​ថា ធ្វើ​ឱ្យ​ឧបទ្វីប​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ហានិភ័យ​កាន់​តែ​ខ្លាំង។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​(Reuters) ​បា​នរា​យ​ការ​ណ៍​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា អឺរ៉ុប​ប្រហែល​ជា​ទទួល​យក​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច ដែល​កំពុ​ងកើន​ឡើង​រវាង​ក្រុង​វ៉ាស៊ីន​តោន និង​អ្នក​ការ​ពារ​ប្រពៃណី​ពួក​គេនៅ​ក្នុង​សម្ព័ន្ធ​​មិត្ត​ណា​តូ ហើយ​នឹង​ទីក្រុង​មូស្គូ​ដែល​រដ្ឋាភិបាល​អឺរ៉ុប​ភាគ​ច្រើន និង​ណាតូ​ផ្ទាល់ និយាយ​ថា គឺ​ជា​ការ​គម្រាម​កំហែង​ដ៏​ធំបំ​ផុត​ចំពោះ​សន្តិ​សុខ​អឺរ៉ុប។

ទោះបីជាអ៊ុយក្រែននិងអឺរ៉ុប​ផ្សេង​ទៀត បាន​គ្រប់​គ្រង​ដើម្បី​រុញ​ច្រាន​ផ្នែ​ក​ខ្លះ​នៃ​ផែន​ការ ​២៨ ចំណុច របស់សហរដ្ឋ​អាមេរិក​ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​ដែល​មើល​ឃើញ​ថា គាំទ្រ​រុស្ស៊ី​ក៏ដោ​យ​ ក៏​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​នៅតែ​ទំនង​ជា​ហានិភ័យ​សម្រាប់​ឧបទ្វីប​នេះ។

ដោយសមត្ថភាពឥទ្ធិពលរបស់អឺរ៉ុ​ប​លើកិច្ចព្រមព្រៀងនេះ នៅ​មាន​កម្រិត ពិសេស​ព្រោះ​តែ​ខ្វះ​អំណាច​សេដ្ឋកិច្ច​យោធា​ទើប​ពិបា​ក​កំណត់​លក្ខ​ខណ្ឌ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូរ៉ូប៊ីអូ​ (Marco Rubio) បាន​និយាយ​ថា អឺរ៉ុប​ជា​ច្រើន​នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​តួនាទី​របស់​ណាតូ និង​សហភា​ព​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ណា​មួយ។

ប៉ុន្តែ​អ្នក​ការ​ទូត​អឺរ៉ុប មិន​បាន​ធូស្បើ​យ​ពី​ការ​ធានា​ឡើង​វិញ ដោយ​ពួក​គេ​និយាយ​ថា គ្រប់​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​នឹង​ប៉ះ​ពាល់​ដល់​អឺរ៉ុប ពី​ការ​សម្បទាន​ដី​ដែល​មាន​ឥទ្ធិ​ពល​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាមេរិក និង​​រុស្ស៊ី។

ផែនការចុងក្រោយនេះ ក៏បង្ក​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ថ្មីៗ ពី​អឺរ៉ុប អំពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ចំពោះ​ណាតូ​ ដែល​មាន​ពីកា​រ​ការ​ពារ​នុយ​ក្លេអ៊ែ​រ តាម​រយៈ​ប្រព័ន្ធ​អាវុធ​ជា​ច្រើន​រហូត​ទាហាន​រាប់​ម៉ឺន​នាក់។

ទោះបីជាមានការិះគន់កាលពីមុនរបស់ លោក ត្រាំ ចំពោះ​ណាតូ ក៏​លោក​បាន​អះ​អាង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចំពោះស​ម្ព័ន្ធ​ភាព​ និង​មាត្រា​ទី៥​​នៃ​ការ​ការ​ពារ​ទៅ​វិញ​ទៅ​មក កាល​ពី​ខែ​មិថុនា ដើម្បី​ជា​ថ្នូរ​នៃ​ការ​សន្យា​ដោយ​អឺរ៉ុប​ ក្នុង​ការ​បង្កើន​ការ​ចំណាយ​វិស័យ​ការ​ពារ​ជាតិ​របស់​ពួក​គេ។

ដោយឡែក មន្ត្រីអឺរ៉ុប និយាយថា ពួក​គេ​មើល​មិន​ឃើញ​សញ្ញា​ណាមួ​យ​ ដែល​ថា​លោក ពូទីន ចង់​បញ្ចប់​ការ​ឈ្លាន​ពាន​​របស់​​លោក​លើ​អ៊ុយ​ក្រែន​ទេ។ ប៉ុន្តែ​បើ​លោក​ពិត​ជា​បញ្ចប់​សង្រ្គាម​មែន ពួក​គេ​បារម្ភ​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​មិន​​គោរព​ដែន​អធិន​តេយ្យភា​ព​របស់​អ៊ុយ​ក្រែន អាច​ជំរុ​ញ​ឱ្យ​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ហួស​ព្រំ​ដែន​ម្តង​ទៀត។

ប៉ុន្តែឥឡូវនេះ វាហាក់បីដូចជាកិច្ចព្រមព្រៀងសន្តិភាព​ណាមួយ នឹង​អនុញ្ញាត​ឱ្យ​ទីក្រុង​មូស្គូ​ដែល​យ៉ាង​ហោច​ណាស់​ រក្សា​ការ​គ្រប់​គ្រង​នៃដែ​ន​ដី​អ៊ុយ​ក្រែន ដែល​បាន​កាន់​កាប់​ដោយ​កម្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ