តៃវ៉ាន់​និយាយ​ថាជួ​ន​កាល​ចិន​ចំអក​ដោយ​ការ​វាយ​ប្រហារ​លើ​នាវា​ជើង​ទឹក​បរទេ​ស​នៅ​ច្រក​សមុទ្រ

មន្ត្រី​សន្តិសុ​ខ​ជាន់​ខ្ពស់​តៃវ៉ាន់ និយាយ​នៅ​ថ្ងៃ​ទី​០៣​ខែ​ធ្នូ​នេះ​ថា យោធា​របស់​ប្រទេស​ចិន​ ជួលកា​ល​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ​​លើ​នាវា​កង​ទ័ព​ជើង​ទឹក​អន្តរ​ជាតិ ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​តៃវ៉ាន់​ចែក​រំលែក​ព័ត៌​មាន​សំងាត់​ជាមួយ​ដៃ​គូរ​អន្តរជាតិ​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ដែន​ទឹក​នោះ។

សារព័ត៌​មាន​ឆានណែល ញូ អេស៊ា​(channel News Asia) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះថា ប្រទេស​ចិន​ដែល​អះ​អាង​ថា តៃវ៉ាន់​ដែល​មាន​​និន្នាការ​ប្រជាធិបតេយ្យជា​រ​បស់​ខ្លួន​បាន​និយាយ​ថា ខ្លួន​អនុ​វត្ត​អំណាច​អធិប​តេយ្យ​ភាព​ និង​យុត្តា​ធិការ​តែឯង នៅ​លើ​ចក្រ​សមុទ្រ​តៃវ៉ាន់​ដែល​ជា​ផ្លូវ​ពាណិជ្ជ​កម្ម​យ៉ាង​សំខាន់​ សម្រាប់​កប៉ាល់​កុង​តឺន័រ​ប្រហែល​ពាក់​កណ្តាល​នៃ​ពិភព​លោក​ឆ្លង​កាត់។

យ៉ាងណាក៏ដោយ ទាំង​សហរដ្ឋ​អាមេរិក ​និ​ងតៃ​វ៉ាន់​ និយាយ​ថា ច្រក​​សមុទ្រ ​​គឺ​ជា​ផ្លូវទឹ​កអ​ន្តរ​ជាតិ។

នាវា​ចម្បាំង​អាមេរិក បាន​ឆ្លង​កាត់​ច្រក​សមុទ្រ​ជារៀង​រាល់​បី​ខែ​ម្តង ដែល​ធ្វើឱ្យ​ប្រទេស​ចិន​មិន​សូវ​សប្បាយ​ចិត្ត​ហើយ​ក៏មា​ន​សម្ព័ន្ធ​មិត្ត​អាមេរិក ដូច​ជា អង់​គ្លេស និង​កាណាដា បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម្តង​ម្កាល​ផង​ដែរ ​ថែ​ម​ទាំង​មាន​កប៉ាល់​នាវា​ជើង​ទឹក​ញូហ្សេលែន​ឆ្លង​កាត់​កាល​ពី​ខែ​មុន។

លោក សៃមីងយិន (Tsai Ming-yen) អគ្គ​នាយក​សន្តិសុខ​ជាតិ​តៃវ៉ាន់ បាន​និយាយ​ថា កង​នាវា​ចរណ៍​របស់​ប្រទេស​ចំនួន ៨ រួម​ទាំង​អង់​គ្លេស បារាំង ញូហ្សេលែន និង​សហ​រដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​ចំនួន ១២​ដង ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​រហូត​មក​ដល់​ឆ្នាំ​នេះ។

លោក សៃ (Tsai) បាន​និយា​យ​នៅ​សភា​ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​សមាជិក​សភា​ថា គោល​ការណ៍​មូល​ដ្ឋាន​របស់​ចិន​ គឺ​‘‘តាម​ដាន​គ្រប់​នាវា’’ ដូច​ជា​អំឡុង​ពេល​បេសកកម្ម​ដោយ​បញ្ជូន​កង​កម្លាំង​នាវា​របស់​ខ្លួន​ទៅ​ទីនោះ។

តៃវ៉ាន់ មាន​រ៉ាដា​ទូលំ​ទូលាយ​យ៉ាង​ទំនើប​ ហើយនឹ​ង​បណ្តាញ​ឃ្លាំមើ​ល​ច្រក​សមុទ្រ​ដ៏​តូច​នេះ។

លោក សៃ បាន​និយាយ​ថា តៃវ៉ាន់ និង​​ដៃគូរ​អន្តរជាតិ​​របស់​​ខ្លួន ចែក​រំលែក​ការ​សំងាត់​រួម​ទាំង​ព័ត៌​មាន​អំពី​សកម្ម​ភាព​យោធា​ចិន ខណៈ​ដែល​នាវា​ជើង​ទឹក​បរទេស​ស្ថិត​នៅ​ក្នុង​ច្រក​សមុទ្រ។

លោកបានបន្ថែមទៀតថា កង​នាវាបរទេស​មួយ​ដែល​នៅក្នុ​ង​ចក្រ​សមុទ្រ​នេះ គឺ​របស់​វៀត​ណាម​ដែល​ជា​ប្រទេស​អាស៊ី​​អាគ្នេយ៍​មួយ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​ទីក្រុង​ប៉េកាំង។

ក្រសួងការពារជាតិ​របស់​ប្រទេស​វៀត​ណាម មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​តាម​សំណើរ​សុំកា​រ​អត្ថាធិ​ប្បាយ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា នាវា​ចម្បាំង​មួយ​បាន​ធ្វើដំ​ណើរ​ទៅ​កាន់​កំពង់​ផែ​ឈីង​តាវ​(Qingdao) ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន។

យោធារបស់ប្រទេសចិន​ ប្រតិបត្តិការ​ជុំវិ​ញតៃវ៉ាន់​ស្ទើរ​តែ​រាល់​ថ្ងៃ​ក្នុង​យុទ្ធនា​ការ​មួយ ដែល​តៃ​ប៉ិមើល​ឃើញ​ថា​ ជាការ​យាយី​ដែលប​ង្កើត​ឡើង​ ដើម្បីដា​ក់​សម្ពាធ​លើ​រដ្ឋាភិ​បាល និង​កង​ប្រដាប់​អាវុធ​របស់​តៃវ៉ាន់ ដោយ​ធ្វើកា​រ​យាយី​ដោយ​យន្ត​ហោះម្ត​ង​ហើយ​ម្តង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ