តៃ​វ៉ាន់ត្រេកអរខណៈចិន​តូច​ចិត្ត​បន្ទាប់​ពី​​លោក ត្រាំ ចុះ​ហត្ថាលេខា​លើសេ​ចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​អំពី​តៃវ៉ាន់

តៃវ៉ាន់​បង្ហាញ​ការ​អរគុណ ខណៈ​ចិន​មិន​សូវ​សប្បាយ​ចិត្ត​ កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​​លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះហ​ត្ថ​លេខា​លើ​ច្បាប់​ដែល​តម្រូវ​ឱ្យក្រ​សួង​ការ​បរទេស​អាមេរិក ត្រួត​ពិនិត្យ​ជា​ប្រចាំ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​គោល​ការណ៍​ណែនាំ​​ អំពី​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជា​ផ្លូវ​ការ​ជាមួយ​ទីក្រុង​តៃប៉ិ។

ទីភ្នាក់ងារសារព័ត៌រ៉យទ័រ(Reuters) ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​០៣ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះថា​ ​សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​គាំ​ទ្រ​អន្តរ​ជាតិ​ដ៏​សំខាន់​បំផុត​របស់​តៃវ៉ាន់ បើ​ទោះ​បី​ជា​មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ក៏​ដោយ ហើយ​បញ្ហា​នេះ គឺ​ជា​ប្រភព​តាន​តឹង​នៅក្នុ​ងទំ​នាក់​ទំនង​រវាង​ចិន​និង​អាមេរិក ដោយ​ទីក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​ដែលមាន​​និន្នា​ការប្រជាធិបតេយ្យ​ជា​របស់​ខ្លួន។

នៅក្នុងឆ្នាំ២០២១ ក្រោមរដ្ឋបាលដំបូង លោក ត្រាំ បន្ទាប់​មក ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស មៃក ផំភី​អូ (Mike Pompeo) បាន​ដក​ការ​រឹត​បណ្តឹង​លើ​ទំនាក់​ទំនង​រវាង​មន្ត្រី​អាមេរិក​ និង​សម​ភាគី​តៃវ៉ាន់​របស់​ពួក​គេ ដែល​ដាក់​ចេញ​ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីន​តោន​បាន​ទទួល​ស្គាល់​ទីក្រុង​ប៉េកាំង​ក្នុង​​ឆ្នាំ​១៩៧៩។

ច្បាប់អនុវត្តការធានាតៃវ៉ាន់ ដែលលោក ត្រាំ បាន​ចុះហ​ត្ថ​លេខា​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​និយាយ​ថា ក្រសួង​ការ​បរទេស​អាមេរិក គួរ​តែ​ពិនិត្យ​ឡើង​វិញ​នៃ​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់ មិន​តិច​ជាង​មួយ​ដង ក្នុង​រយៈ​ពេល​៥ឆ្នាំ​ម្តង។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី ខារិន គួ (Karen Kuo) បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា ច្បាប់​នេះ‘​‘បញ្ជាក់​អំពី​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​គ្នានឹ​ងគ្នា​​ជាមួយ​តៃវ៉ាន់ ដែល​គាំទ្រ​ទំនា​ក់​ទំនង​​តៃវ៉ាន់​ និង​អាមេរិក កាន់​តែ​ជិត​ស្និទ្ធ ហើយ​ក៏​ជា​និមិត្ត​សញ្ញា​ដ៏​រឹង​មាំត​ម្លៃ​រួម​នៃល​ទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ភាព និង​ការ​គោរព​សិទ្ធិ​មនុស្ស”។

នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន(Lin Jian) បាន​និយាយ​ថា ‘‘ប្រទេស​ចិន​ប្រឆាំង​ដាច់​ខាត​រាល់​ទម្រង់​នៃ​ទំនាក់​ទំនង​ផ្លូវ​ការ​រវាង​សហរដ្ឋ​អាមេរិក និង “តំបន់​តៃវ៉ាន់​រប​ស់​ចិន”។

លោក លីន បាន​និយាយ​ថា សហរដ្ឋអាមេរិក គួរ​តែ​អនុវត្ត​‘‘ដោយ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តៃវ៉ាន់ ហើយ​បញ្ឈប់​រាល់​ទំនាក់​ទំនង​ផ្លូវ​ការ​រវាង​អាមេរិក​និង​តៃវ៉ាន់ និង​មិន​ត្រូវ​បញ្ជូន​សញ្ញា​ខុស​ណា​មួយ​ទៅ​កាន់​កង​កម្លាំង​ផ្តាច់​ខ្លួន​‘‘ឯករាជ្យ​តៃវ៉ាន់’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ