កម្ពុជាបិទ​ហួយ​វ័ន​គ្រុប​ដែល​បាន​លាង​លុយ​កខ្វក់​​រាប់​ពាន់​លាន​ដុល្លារ​ពី​ប្រាក់​ចំណេញ​ការ​ឆបោក

ធនាគារជាតិ​នៃក​ម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ​ថា ពួក​គេ​បាន​បិទ​មជ្ឈ​មណ្ឌល​ល្បី​ឈ្មោះ​មួយ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​លាង​លុយ​រាប់​ពាន់​លាន​ដុល្លារ​ពី​ឧក្រិដ្ឋ​ជន អ្ន​កឆ​បោក និង​អ្នក​ក្លែងប​ន្លំរួ​មទាំង​ពួក​អ្នក​ហេក​ឃ័រ(hackers)​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​អាស៊ីអា​គ្នេយ៍ផ​ង​ដែរ។

សារព័ត៌មាន ដឹ ស្ត្រេត ថាមស៍​(The Straits Times) ចេញ​ផ្សា​យ​នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា ហួយ​វ័ន​គ្រុប​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ទូទាត់​ប្រាក់​ បា​នប​ង្កើត​ឡើង​ជាមួយ​នឹង​ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែ​ល​គេ​ជឿ​ជាក់​ថា ទទួល​ខុស​ត្រូវ​លើ​ការ​លាង​លុយ​ច្រើន​ជាង​ ៤ពាន់​លាន​ដុល្លារ​ ក្នុងប្រាក់​ចំណេញ​ខុស​ច្បាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក។

ការ​ស៊ើបអង្កេតរបស់​ញូយ៉ក​ថាមស៍​(New York Times) បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មីនា បាន​រក​ឃើញ​ថា ក្រុម​ ក្រុម​ហ៊ុន​ហួយ​វ័ន​គ្រុប គឺ​ជា​បេះ​ដូង​នៃ​បណ្តាញ​លាង​លុយ​នៅ​ទូទាំង​ពិភព​លោក។ អ្នក​ឆបោក​តាម​អ៊ីន​ធើណែត​ដែល​​បោក​​ប្រាស់​ជន​រង​គ្រោះ ជាមួយ​នឹង​ការ​វិនិយោគ​ក្លែង​ក្លាយ ឬ​គម្រោង​ការ​ផ្សេង​ដែល​ផ្អែក​លើ​ហួយ​វ័ន​គ្រុប​និង​សាខា​របស់​ខ្លូន ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស ខណៈ​ដែល​គេច​ចេញ​ពី​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​នាយក​ដ្ឋាន​ប្រឆាំង​ការ​លាង​លុយ​របស់​ធនាគារ។

អង្គការនេះ ត្រូវបានចុះបញ្ជីរខ្មៅនៅខែវិច្ឆិកា ដោយក្រ​សួងរតនា​គារ​ ដែល​បាន​ចាត់​តាំង​ក្រុម​នេះ​ថា ជា​ក្រុម​លាង​លុយ​កខ្វក់ និង​ហាម​ឃាត់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ពី​ការ​​ទាក់​ទង​ជាមួយ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ណាមួ​យ​របស់​ខ្លួន។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បង្ហោះ​នៅ​លើ​លីង​អ៊ីន​(LinkedIn) នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ ធនាគារ​ជាតិ​កម្ពុជា បាន​និយាយ​ថា បាន​ដក​អាជ្ញា​ប័ណ្ណ​របស់​ហួយ​វ័ន និង​ទូទាត់​សង​ប្រាក់​របស់​ខ្លួន។

ការលាតត្រដាងរបស់ហួយវ័ន ជាមជ្ឈមណ្ឌលលាងលុយអន្តរជាតិ ចេញ​ជា​រូប​រាង​ និង​មាន​ជំនាញ​ខ្ពស់​ដល់​បណ្តាញ​ងងឹត​ដែល​លួច​បន្លំ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​ជន​រង​គ្រោះនៅ​​ទូទាំង​ពិភព​លោក។

ហួយវ័ន គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានភាព​ប៉ិន​ប្រសព្វ និង​បាន​បង្កើត​យ៉ាង​ល្អនៅ​​ក្នុង​ប្រទេស​កម្ពុជា​និង​កន្លែង​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​អាជីវកម្ម​ស្រប​ច្បាប់​របស់​ខ្លួន បាន​ការ​ពារ​បណ្តាញ​សម្ងាត់​នៃ​មជ្ឈ​មណ្ឌល​ឆបោក និង​ទីផ្សារ​អន​ឡាញ ដែល​ប្រភេទ​ហាង​តែ​មួយ​ដើម្បី​លាង​សម្អាត​លុយ​កខ្វក់។

ក្នុង​ចំណោម​ម៉ាស៊ីន​លាង​លុយ​ដែល​រក​កំរៃ​បាន​ច្រើន​ជាង​គេ​បំផុត​របស់​ហួយ​វ័ន​គ្រុប គឺ​ទីផ្សារ​មួយ​ដែល​ផ្សាភ្ជាប់​ទៅ​នឹង​ប្រតិបត្តិ​ការ​គ្រីប​តូ​ជាង ២៦​ពាន់​លាន​ដុល្លារ តាំង​ពីឆ្នាំ​២០២១។ ទោះបី​ជា​វាពិបាក​វែក​ញែក​ថា​តើប្រតិបត្តិ​ការ​ណា​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​ក៏​ដោយ អ៊ីលលីប​ធិច គឺ​ជា​ក្រុម​វិភាគ​បាន​និយាយថា​ វេទិកា​នេះ​គឺជាទីផ្សារ​អ៊ីនធឺណែត​​ខុស​ច្បាប់​ដ៏​ធំបំផុត​របស់​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ