ជនរងគ្រោះជនជាតិម៉ាឡេស៊ីប្រាប់អំពីការឆបោកនិ​ងការ​ធ្វើ​ទារុណ​កម្ម​នៅ​ប្រទេស​កម្ពុជា

អ្នក​ជំនួញ​ជនជាតិ​ម៉ាឡេស៊ីម្នាក់ ដែល​អះ​អាង​ថា បាន​រត់​គេច​ខ្លួន​ពី​ការ​គ្រប់​គ្រង​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលីស ម៉ាឡេស៊ី និ​ង​អះ​អាង​ថា នៅ​មាន​មនុស្ស​ចំនួន​ ៧០០​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​គេ​ឧក្រិដ្ឋ​ជន​នៅ​ឡើយ ។

សារព័ត៌មាន ដឹស្ត្រេតថាមស៍ បាន​ចេញ​ផ្សាយ​​នៅ​​​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា លោក មហា​ម៉ាត់ យ្យ៉ា​ហ្វីក ភូបា​ឡាន់​ (Muhammad Syafiq Pubalan) មាន​អាយុ ៤០​ឆ្នាំ និយាយ​ថា មនុស្ស​ជាច្រើ​នកំ​ពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ការ​បង្ខាំង។ លោក​បន្ថែម​ថា ជន​រងគ្រោះ​មាន​អាយុចា​ប់​ពី ១៧​ឆ្នាំ​ទៅ ៣៥​ឆ្នាំ ត្រូវ​បាន​គេ​វាយ​ដុំ​ជា​ញឹក​ញាប់ ហើយ​លោក​ក៏​ត្រូវ​បាន​គេ​​វាយ​ធ្វើ​បាប​ជា​រៀ​ង​រាល់​ថ្ងៃ អំឡុង​ពេល​សប្តាហ៍​ដំបូង​ដែល​លោក​នៅ​ទី​នោះ។

លោកបន្តថា៖ «ពួកគេ​​នឹង​វាយ​ស្រ្តីជា​មួយ​នឹង​ខ្សែ​ក្រវ៉ាត់។ ខ្ញុំ​បាន​ឮ​ទៀត​ថា នារី​ជន​រ​ង​គ្រោះ​ត្រូវ​បាន​មនុស្ស ១១​នាក់ ចាប់​រំលោភ បន្ទាប់​ពី​ម្តាយ​របស់​នាង​បាន​រាយ​ការណ៍​ទៅ​ប៉ូលីស។ ខ្ញុំ​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ហូប​សាច់​ជ្រូក​២ទៅ​៣ដង​ដែរ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​តាម​ទេ ពួក​គេនឹ​ង​វាយធ្វើ​បាប​យើង»។

លោកបានបន្ថែមទៀតថា៖ «ពួ​ក​គេបា​ន​ឱ្យទូ​រសព្ទ​មក​ខ្ញុំ​អំឡុង​ពេល​ខ្លី ហើយ​ខ្ញុំ​បាន​ប្រើ​ដើម្បី​ខល​ទៅ​ប្រពន្ធ​ខ្ញុំ។ ទោះ​ជា​ការ​ខល​របស់​ខ្ញុំ ត្រូវ​បាន​ត្រួត​ពិនិត្យ​ក៏ដោយ»។

លោក​បន្ត​ថា លោក​ស្នាក់​នៅ​សណ្ឋាគារ​ជាមួយ​មិត្ត​រួម​បន្ទប់​ដែល​ជាជ​ន​ជាតិ​ម៉ាឡេស៊ីចំ​នួន ៨នាក់។

លោក​ មហា​ម៉ាត់ យ្យ៉ាហ្វី​ក​(Muhammad Syafiq) បាន​និយាយ​ថា មិត្ត​ម្នាក់​ដែល​លោក​បាន​ស្គាល់​រយៈ​ពេល​១២​ឆ្នាំ បាន​ជំរុញ​ឱ្យ​​លោក​បើក​ហាង​ម៉ាឡេ​ស៊ីមួ​យ នៅ​ប្រទេស​កម្ពុជា ដោយ​សារ​នៅ​ទីនោះ​មិន​មាន។

លោកបា​ន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​ ដែល​រៀបចំ​ដោយសមាគម​មូស្លីម​ម៉ាឡេស៊ី (PPIM)ថា ដោយ​ការ​ជឿ​ជាក់​លើ​‘‘មិត្ត’’ លោក​បាន​ធ្វើ​ដំណើរ​ពី​អាឡូ សេតា​(Alor Setar) ទៅ​បាងកក ជា​កន្លែង​ដែល​អ្នក​បើក​បរ​នាំ​លោក​មក​ប្រទេស​កម្ពុជា។

លោកថា៖ «ពួកគេបានវៀងផ្លូវធម្មតា ដូច្នេះខ្ញុំមិនដឹងថាត្រូវត្រឡប់ទៅវិញ​ដោយ​របៀប​ណា​នោះ​ទេ។ ​ប៉ូលីស​ថៃ​ក៏​បាន​ពាក់​ព័ន្ធ​ផង​ដែរ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​ឃើញ​ក្រុង​តូចៗ ហើយ​នឹង​កាស៊ីណូ ដោយ​មាន​ទាហាន​បាន​យាម​កាម​កន្លែង​ការ​ងារ​របស់​ខ្ញុំ»។

លោកនិយាយទៀតថា ពួក​គេ​ប្រាប់​យើង​ឱ្យ​បោក​ប្រាស់​មនុស្ស​ តាម​រយៈ​ការ​ហៅ​ទូរសព្ទ ហើយ​លោក​បាន​ឃើញ​ជន​ជាតិ​ម៉ាឡេស៊ី​ចំនួន​ប្រហែល ៧០០​នា​ក់​នៅ​ទី​នោះ។

ការគេចខ្លួនរបស់ លោក មហា​ម៉ាត់ យ្យ៉ា​ហ្វីក (Muhammad Syafiq) កើត​ឡើង​បន្ទាប់​ពី​ភរិយា​របស់​លោក​ បាន​បង្ហោះ​វីដេអូ​អំពី​ទុក្ខ​លំបាក​របស់​លោក និង​បក​អាក្រាត​អំ​ពី​មិត្ត​របស់​លោក​ផង​ដែរ។ តាម​រយៈ​ការ​គ្រប់​គ្រង​​ការ​ខល​ទូរសព្ទ​ លោក​ស្រី​បាន​ស្នើ​ឱ្យ​មិត្ត​របស់​ប្តី​លោក​ស្រីនាំ​ប្តី​របស់​លោក​ស្រី​មក​វិញ ដោយ​ពួក​គេឱ្យ​លោក​ស្រីប​ង់​លុយ​ចំនួន ៦០០០ រីង​ហ្គីត ដែល​លោក​ស្រី​មិន​អាច​បង់​បាន។

លោកស្រីបាន​ប្រាប់​ទៅកាន់ទីភ្នាក់​ងារ​ថា លោក​ស្រីបា​ន​ដាក់​របាយ​ការណ៍​ទៅ​ប៉ូលីស ២ថ្ងៃ​ ក្រោយ​ពួក​គេ​បានដោះ​​លែង​ប្តី​លោក​ស្រី​ឱ្យត្រ​ឡប់​វិញ។

សន្និ​សីទ​សារព័ត៌មាន​ដែលរៀបចំដោយសមាគមមូស្លីមម៉ាឡេស៊ី បាន​ជំរុញ​ឱ្យ​អា​ជ្ញាធរ​ចាប់​ខ្លួន​ទីភ្នាក់​ងារ​នេះ និង​​ធា​នា​​ឱ្យ​​មាន​​កា​រ​​ដោះ​លែង​​ជនជាតិ​​ម៉ាឡេស៊ីចំ​នួន​ប្រហែល ៧០០​​នាក់​​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ