លោក ហ៊ុន សែន ព្រមានថានឹង​បង្ខំចិត្តវាយតបថៃដើម្បីការពារទឹកដី

មេដឹកនំា​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គេ​ដឹង​ថា មាន​អំណាច​កំពូល​នៅ​កម្ពុជា បាន​បញ្ចេ​ញ​​ប្រតិ​​កម្មឆ្លើយ​តប​ទៅនឹ​ង​ភាគី​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​ស្រឡាញ់​សន្តិ​ភាព តែ​កម្ពុជា​ពេ​​ល​នេះ​ត្រូវ​​តែ​បង្ខំ​​ចិ​​ត្ត​វា​​យប​ក​ទៅ​នឹងទ​ង្វើ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​ទឹក​ដី។

លោក ហ៊ុន សែន បាននិយាយនៅលើហ្វេសប៊ុករបស់លោក​នៅ​ថ្ងៃ​ទី៩ខែ​ធ្នូ​នេះ​ថា ក្រោយ​ការ​អត់​ធ្មត់​លើស​២៤​ម៉ោង ដើម្បី​គោរព​នូវ​បទ​ឈប់​បាញ់ និង​ត្រូវកា​រ​ពេល​វេលា​ដើម្បី​ជម្លៀស​ប្រជា​ជន​ចេញ​មក​តំបន់​សុវត្ថិ​ភាព។ លោក​រំឭក​​ថា តាម​​នាយក​រដ្ឋ​មន្ត្រី​​ថៃ អនុធីន បាន​ប្រកាស​ថា នឹង​ប្រើ​កម្លាំង​វាយ​យក​១១​ចំណុច​ដែល​យើង​មិន​ច្បាស់​ថា ១១​ចំណុច​នេះ​នៅ​កន្លែង​ណា​ខ្លះ?។

លោកហាក់បានឆ្លើលយតបទៅនឹងការព្រមានរបស់ថៃនេះ​ថា ដើម្បី​ងាយ​ស្រួល​កុំ​ឲ្យ​លំបាក​រក​កន្លែង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​របស់​កម្ពុជា ត្រូវ​​វាយ​​គ្រប់​​ចំណុច​​ដែល​ខ្មាំង​វាយ​ចូល។ លោក​ថា យើងការ​ពារ​ទឹក​ដី​យើង​ដោយ​មាន​លេណ​​ដ្ឋាន​​រឹងមាំជា​មួយ​អាវុធ​គ្រប់​ប្រភេទ។ ឯសត្រូវ​ឈ្លាន​ពាន​ត្រូវ​ចល័ត​វា​យ​ចូល​ទីតាំង​យើង​ពួក​គេ​មិន​អាច ទូល​លេណដ្ឋាន​មក​បាន​ទេ ហើយ​ក្បាល​ពួក​គេ​ក៏​មិន​បាន​ប៉ាន​ដែក​ដែរ។

មួយវិញទៀត ​លោក​សំអាង​ថា ស្ថានភា​ព​នេះ​ផ្តល់​​ប្រៀប​ឲ្យ​យើង​អនុវត្ត​យុទ្ធ​វិធី​កំទេច​កម្លាំង​រស់​របស់​សត្រូវ​តាម​រយៈ​ការ​ចាត់​តាំង​ទប់​ទល់។ សម្រាប់​មេទ័ព​ថៃ​បាន​ប្រកាស​ថា ដើម្បី​សន្តិ​សុខ​ប្រជាជន​ថៃ​ត្រូវ​បំផ្លាញ​សមត្ថ​ភាព​កម្លាំង​ការ​ពារ​ជាតិ​របស់​កម្ពុជា​សម្រាប់​រយៈ​ពេល​វែង។

លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដីលោកមេទ័ពថៃ ខ្លាំងជាង​ប្រទេស​មហា​អំណាច​ខាង​អាវុធ និង​កង​ទ័ព​នៅ​លើ​ពិភព​លោក​នេះ​ទៅ​ទៀត។ ហើយ​ថា កម្ពុជាពិ​ត​ជាមិ​នអ​ង្គុយ​អោប​ដៃ​ឲ្យ​អស់​លោក​បំផ្លាញ​តាម​ចិត្ត​ចង់​របស់​អស់​លោក​ទេ។

ក្នុងន័យនេះ លោក​គូសបញ្ជាក់​​ថា៖ «ពេល​យើង​អត់​ធ្មត់​គោរព​បទ​ឈប់​បាញ់ និង​ចង់​ដោះ​ស្រាយ​ដោយ​សន្តិ​​វិ​ធីគេចោ​ទយើ​ង​ថា​ខ្លាច​ថៃ មិន​ហ៊ាន​វាយ​ឬ​កាត់​ដី​ឲ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព។ ពេល​នេះ​យើង​វាយ​ដើម្បី​ការ​ពារ​ខ្លួន​ទៀត​ ហើយ​តើ​ពួក​គេនឹ​ងនិ​យាយ​ថា​យ៉ាង​ម៉េច​ទៀត? កម្ពុជា​ត្រូវ​ការ​សន្តិភាព​ តែ​កម្ពុជា​បង្ខំ​ចិត្ត​វាយ​តបត ដើម្បី​ការ​ពារ​ទឹក​ដី​យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ