អាជ្ញាធរថៃ​នឹង​ស៊ើប​អង្កេត​អត្ត​ពលិក​កម្ពុជា​ពាក់​អាវ​មាន​​ផ្លាក​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍

អភិបាល​នៃ​អាជ្ញាធរ​កីឡាថៃ (SAT) លោក គង់​សាក់ យ៉ត​ម៉ានេ (Kongsak Yodmanee) នៅ​​​ថ្ងៃ​ទី៩ ខែ​ធ្នូ បាន​ឱ្យដឹ​ង​ថា អាជ្ញាធរ​នឹង​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ ជាមួយ​រដ្ឋ​​បា​ល​​ខេត្ត ព្រម​ទាំង​​ក្រសួង​មហាផ្ទៃ ទៅ​​លើ​អត្ត​ពលិក​កម្ពុជា ក្រោយ​សង្កេត​ឃើញ​ថា ឯ​ក​សណ្ឋា​ន​​ក្រុ​ម​ជម្រើស​ជាតិ​កម្ពុជា មាន​រូប​សញ្ញា​ក្រុម​ហ៊ុន​កា​ស៊ីណូ​ដ៏​ល្បី​ល្បាញ​មួយ​ នៅ​​លើ​​ដើម​ទ្រូង​ខាង​ស្តាំ នៃ​ឈុត​កីឡាករ​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិ​​ការណ៍​ស៊ីហ្គេម។ ​នេះ​បើ​​យោង​តាម​ការចុះ​ផ្សាយ​របស់​កាសែត ខៅ​សត អង់​គ្លេស។

ផ្លាកកាស៊ីណូដែលគេលើក​ឡើង​នោះ គឺ​ជា​ផ្លាក​ក្រុម​ហ៊ុន ណាហ្គា​វើលដ៍ ដែលរ​ក​​ស៊ី​ទៅ​​លើ​វិ​ស័​យ​បដិ​សណ្ឋារ​កិច្ច និង​កាស៊ីណូ។ អាជ្ញាធរ​​កីឡា​ថៃ បញ្ជាក់​​ថា ពួក​គេ​​ត្រូវ​​ពិនិត្យ​ដើម្បី​​កំណត់​​ថា ​​តើ​​​នេះជាការ​​​ផ្សាយ​ពាណិជ្ជកម្ម​​ឬ​​យ៉ាង​ណា ដោយ​​​ពិគ្រោះ​​ជាមួយ​អាជ្ញាធរ​​ផ្នែក​​ច្បាប់ ​មុន​​នឹង​​ចា​ត់​​វិធាន​ការ​​បន្ត ដោយ​​​ហេតុ​ថា កាស៊ីណូ ត្រូវ​បាន​ហា​ម​ឃាត់​ទាំ​ង​ស្រុ​ង​នៅ​​ក្នុង​ប្រទេស​ថៃ។

ប្រតិកម្មរបស់អាជ្ញាធរកីឡាថៃ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្រោយ​ការ​បើក​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ីហ្គេម លើ​​ក​ទី​៣៣ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​សម្រេច​កាត់​បន្ថយ​ប្រ​ភេទ​កីឡា​ពី​២១ មក​នៅ​ត្រឹ​ម ១៣​ប្រភេទ ដោយ​បញ្ជូន​អត្តពលិក និង​មន្ត្រី​កីឡា​ចំនួន ១៥០​នាក់ ទៅចូ​ល​រួម​​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ ដោយ​សារ​ព្រួយ​បារម្ភ​ពី​​សុវត្ថិ​​ភាព​ពួក​គេ ខណៈ​ប្រទេស​ទាំង​ពីរ​កំពុង​មាន​វិវាទ​នៅ​តំបន់​ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ