ពលរដ្ឋថៃសម្រុក​ចេញពីក្រុងប៉ោយប៉ែតបង្កកា​រ​បារម្ភ​ដល់​​ពលរដ្ឋ​ខ្មែរ​ពី​ការ​បាញ់​ផ្លោង​របស់​ថៃ

ប្រជាជន​ថៃរាប់រ​យ​នាក់ កំពុង​សម្រុក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​វិញ ទាំង​តា​ម​ផ្លូវ​គោ​ក​​និង​ផ្លូ​វ​អា​កា​ស តាំង​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក្រោយ​យោធា​ថៃ​បើក​ការ​បាញ់​​ផ្លោង​ម​​ក​លើ​​ទឹក​ដី​ខ្មែ​រ​​នៅ​តាម​​បណ្ដោ​យ​ព្រំ​ដែ​ន ខណៈ​ជាយ​ក្រុង​ប៉ោយ​ប៉ែត​ក៏​កំពុង​តែរ​ង​ការ​​វាយ​ប្រហារ​ផង​ដែរ។

ពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ព្រួញ រតនា ប្រាប់វី​អូឌីនៅ​​ថ្ងៃ​ទី១​១ ខែ​ធ្នូ​ថា ជន​ជា​​តិ​ថៃ​​បាន​​ស​ម្រុ​ក​នាំ​​​គ្នាធ្វើ​ដំ​ណើរ​តាម​ឡាន​ក្រុង​ធំៗ ចេញ​ពី​តំបន់​ស្តារ​ហ្គោល ពេញ​មួយ​យប់​ ក្នុង​គោ​ល​ដៅ​​​​ទៅ​ឡើ​ង​យ​ន្ត​ហោះនៅ​រាជធានី​ភ្នំពេញ។ ​

លោកថា៖ «ថៃចេញទៅច្រើនមែនទែន ហើយឥណ្ឌូនេស៊ី អត់​សូវ​មាន​ទេ។ គ្រាន់​តែ​​ឡាន​ក្រុង​​​អា​​ធំៗ ឃើញ​បី​​បួន​ហើយ ហើយ​និង​អាតូ​រីស ឡើង​កំប៉ែស​នៅ​ស្ដារ​ហ្គោល វា​ជិះ ​Passapp ទៅ​ជិះ(ឡើ​​ងឡា​​ន)​នៅ​ហ្នឹង។ ចូល​១០​ជាង ឡាន​តូរីស»។

មកទល់ពេលនេះ ប្រជាពលរដ្ឋថៃជាច្រើននាក់ផ្សេងទៀត កំពុង​រង់ចាំ​ក​ក​កុញ​នៅ​ច្រ​ក​ទ្វារ​ព្រំដែ​ន​អន្តរ​ជា​​តិ​​ប៉ោយប៉ែត ដើម្បី​ឆ្លង​ទៅ​ប្រទេស​ថៃ តាម​ម៉ោង​កំណត់​ដោយ​អាជ្ញាធរ​ថៃ​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែ​វ ចាប់​​​ពីម៉ោង​១០​ព្រឹក។

ពលរដ្ឋនៅក្រុងប៉ោយប៉ែត​ម្នាក់​ទៀត គឺ​លោក សាន ឧត្តម បង្ហាញ​ក្ដី​បារម្ភ​ពី​សុវត្ថិ​ភា​ព​ក្រោយ​លែ​ង​មា​ន​វ​ត្តមាន​ជន​​ជាតិ​​ថៃ​នៅ​ទី​នេះ។ លោក​បារម្ភ​ដោយ​ហេតុ​ថា យោធា​ថៃ​អាច​បើក​កា​រ​ប្រហារ​ណាមួយ​​មក​​​លើ​តំប​ន់​នេះ ដោយ​មិន​ចាំបាច់​បារម្ភ​ថា​នឹង​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​របស់​ខ្លួន។

លោកថា៖ «បើពលរដ្ឋសៀមវិលចូលទឹកដីសៀមគេវិញ ក្រុង​ប៉ោយ​ប៉ែ​ត​យើង​​លែ​ង​មា​ន​សុ​វ​ត្ថិ​​ភា​ព​​ហើយ ទោះ​ជា​មាន​ជាតិ​សាសន៍​អី​ផ្សេង ច្រើន​ទៀត​ក៏​អត់​ប្រយោជន៍​ដែរ។ យើង​មា​ន​តែ​ចែ​ក​ជើ​ង​គ្នា​ហ្នឹង​ឯង។ តែ​ជន​ជាតិ​សៀម​លែង​នៅ​ប៉ោយ​ប៉ែត គឺ​វា​លែង​ខ្វល់​ហើយ​ គឺ​វា​អាច​នឹង​ផ្លោង​គ្រា​​ប់​ចូល​​ពេល​ណា​ក៏​បាន​ដែរ គឺ​មាន​ន័យ​អញ្ចឹង»។

លោកអំពាវនាវឱ្យអាជ្ញាធរក្រុង​ បង្កើនការតាម​ដាន និង​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស ប្រសិន​​​បើ​សភាព​ការណ៍​មិន​ប្រក្រតី​​ ជាពិសេស​ត្រូវ​សម្រប​សម្រួល​ជាមួយ​ថៅកែ​ក្រុម​ហ៊ុន​ណា ដែល​​មិន​​​អ​​នុញ្ញាត​ឱ្យ​បុគ្គលិក​ខ្មែរ​ភៀស​សឹក។

វីអូឌី មិនអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បី​សុំកា​​រអត្ថាធិ​ប្បា​យ​បន្ថែ​ម​បាន​​ទេ​​ជុំ​វិញ​ករណី​នេះ។ តាម​រយៈកា​រ​រាយ​ការណ៍​របស់កា​សែត ខ្មែរ​ថាមស៍ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក្រុង​​ប៉ោ​យ​​ប៉ែត មាន​ជនជា​​តិ​ថៃ​ប្រ​មាណ ២ម៉ឺន ៦ពាន់​នាក់​ស្នាក់​នៅ។

ប៉ុន្តែសំឡេង​គ្រាប់​ផ្លោង និង​វត្តមាន​ដ្រូ​ន​ស៊ើប​ការណ៍​រ​បស់​យោ​​ធា​ថៃ​​នៅ​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ ក៏បា​ន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ជន​ជាតិ​ថៃរ​បស់​ខ្លួនផ​ង​ដែរ ដោយ​ពួក​គេ​បាន​ចេ​ញ​មក​អង្គុ​យ​អុជ​ធូប​បែរ​​ប​ន់​តា​​មមុ​​ខ​ផ្ទះ​ព្រោង​ព្រាត រហូត​ដល់​មាន​ការ​ជម្លៀស​ខ្លួន​ចេញ​កាល​ពី​យប់​ម៉ិញ។

របាយការណ៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូនេះ ​បាន​ឱ្យដឹ​ង​ថា កម្ពុជា​មាន​ជន​ភៀ​ស​សឹក​កើន​ឡើ​​ង​ដ​ល់​ជាង ៥ម៉ឺន ៥ពាន់​គ្រួសារ ឬ​ប្រមាណ​ជិត​២០​ម៉ឺន​នាក់។ ក្នុង​រយៈ​ពេ​ល​ជិត​៥ថ្ងៃ​នៃ​​កា​រ​វាយ​ប្រ​ហារ​រប​​ស់​ថៃ​​នេះ​ដែរ បាន​សម្លាប់​​ពលរដ្ឋ​ស៊ីវិល​ខ្មែរ ១០​នាក់ និង​របួស​៦០​នាក់។

គិតមកទល់ពេលនេះ តំបន់មួយចំនួននៅជាយក្រុងប៉ោយប៉ែត ដូចជា ព្រៃ​គប់ អូរ​នាង ទួល​ប្រាសាទ និង​ក៥ ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ជម្លៀស​ខ្លួន កាល​ពី​ថ្ងៃ​ទី​៨ ចំណែក​នៅ​ថ្ងៃ​ទី​៩ រហូត​ម​​ក​ដល់​​ពេ​​ល​​​នេះ ប្រជាពលរដ្ឋ​នៅ​កណ្ដាល​ក្រុង​ប៉ោយ​ប៉ែត​ បាន​នាំ​គ្នា​ជម្លៀស​ចេញ​ជា​បន្ត​បន្ទាប់។​

ខណៈក្រុងប៉ោយប៉ែត នៅជាប់កៀកនឹងព្រំដែនថៃ ពលរដ្ឋបារម្ភ​ថា ថៃ​ទំនង​អាច​កំ​ណត់​តំ​បន់​នេះ​​ជា​គោ​ល​​ដៅ​វាយ​ប្រហារ​បន្ទាប់ ដោយ​សារ​មាន​កាស៊ីណូ ​និង​អគារ​ប្រតិ​បត្តិ​ការ​អន​ឡាញ​ច្រើន ជាពិសេស​​កម្ម​​សិ​ទ្ធិ​របស់​សមាជិក​ព្រឹទ្ធ​សភា លោក កុក អាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ