ប្រធានអាស៊ានប្តូរវេនចង់ឱ្យកម្ពុជា-ថៃ ឈប់បាញ់ត្រឹមម៉ោង១០យប់នេះ

រូបភាព ប្រកាស​បទ​ឈប់​បាញ់ កម្ពុជា-ថៃ

ប្រធាន​អាស៊ាន​ប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បង្ហាញជំ​ហរ ចង់ឱ្យ​កម្ពុជា-ថៃ គោរព​ប​ទឈប់បាញ់ត្រឹមម៉ោង១២យប់នេះ តាម​ការផ្តល់ភ្លើងខៀវ​ពីប្រ​ធា​នា​ធិបតី​​សហ​​រដ្ឋ​អា​មេរិក ខណៈ​ថៃ​​បើក​​​កា​​រឈ្លា​ន​ពានកម្ពុ​ជា ជាថ្មីទៀតចូលដល់ថ្ងៃទី៧។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ឱ្យដឹង​តាមសេចក្តីប្រកាសថ្មីមួយនៅថ្ងៃទី១៣ ខែ​ធ្នូ ២០១៥ នេះ ថាបន្ទា​ប់ពី ពិ​ភា​​ក្សា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដោយមើលឃើញ​ភាពតានតឹង ដែល​នៅ​បន្ត​កើ​​ត​​មានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកបានជួបសន្ទនា​តាមទូរស័ព្ទដាច់ដោយ​ឡែក ពីគ្នាជា​មួយ នា​យករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និង​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។​

លោកថា៖ «ម៉ាឡេស៊ីជំរុញឱ្យភាគីទាំ​ងសងខាងប្រកាន់យក​នូវភាពអត់ធ្មត់ខ្ពស់បំផុត ប​ញ្ឈប់រាល់​ទម្រង់​នៃ​អរិភាព និងផ្អាករាល់សកម្មភាពយោធាបន្ថែម​ទៀត រួមទាំងការ​ប្រើប្រាស់​កម្លាំង ឬការ​ចល័តទ័ព​បន្ថែម ដោ​យចា​​ប់អនុវត្តនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២២:០០ នាទី »

ចំណែក លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរថា៖ «កម្ពុជាស្វាគម​ន៍ និងគាំ​ទ្រគំ​និត​ផ្តួច​​ផ្តើ​ម រប​ស់ឯ.ឧ អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដា​នត្រួត​ពិ​​និត្យដោ​យ ក្រុមអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក»។

ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាពល ណាក់ផានិត ថ្លែងប្រាប់សារព័ត៌ថៃ នៅ​ថ្ងៃ​ទី១៣ ខែធ្នូនេះថា  នឹងមិនមានបទឈប់បាញ់ណាមួយកើតឡើងទេ រហូតដល់កម្ពុជាបញ្ចប់​សកម្ម​​ភា​​​ព​អរិភា​ព​រប​ស់​ខ្លួន​យ៉ា​ងច្បាស់​លាស់។ នេះបើយោង​តាមការចុះ​ផ្សាយរបស់កាសែត khaosod។ យ៉ាងណា​បើតាម លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និង​សហគម​ន៍​​អន្តរជាតិ ដើម្បីធានាថា កិច្ចសន្ទនា ភាពអត់ធ្មត់ និងការទូត នឹងមានជ័យជម្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ