លោក​ ហ៊ុន សែន ឱ្យ​ផ្អាកឆ្លងកាត់​ព្រំដែន​ ដោយថាកង​ទ័ពថៃឈ្លានពាន​ពេលនេះ​សម្លាប់​គ្មាន​រើស​មុខ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា

មេ​ដឹក​នាំ​ប​ក្សកាន់​អំ​ណាចក​ម្ពុជា ​លោក​ ហ៊ុន​ សែន ​បាន​ផ្តល់​​យោបល់​ទៅកា​ន់នា​យករដ្ឋម​ន្ត្រី ​និង​រ​ដ្ឋា​ភិបាល​ឱ្យពិចារណា​លើ​ការ​ផ្អាក រាល់កា​រធ្វើដំ​ណើរ​​របស់​ប្រជាព​លរដ្ឋខ្មែរ និងថៃឆ្លង​កាត់​​ព្រំដែ​ន រហូត​បទឈប់​បា​​ញ់​ត្រូវបា​នអនុវត្ត​ពេញលេញ​ ដើម្បីរក្សាសុវត្ថិភាព ដោយសំអាងថា ប៉ុន្មានថ្ងៃមកនេះ កងទ័ពថៃ​បានឈ្លា​នពាន វាយប្រហារ និងសម្លាប់ព​លរដ្ឋខ្មែ​រ ដោយគ្មានការ​រើសមុខ សូម្បីតែស្ពាន ថ្នល់សាលារៀន និងវត្តអារាមជាដើម។

លោក ហ៊ុន សែន បានទម្លាយ​សារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ កងទ័ពថៃ​បានឈ្លាន​ពានវាយប្រហារ និងសម្លាប់​ប្រជាជនកម្ពុជា​ដោយ​គ្មានការ​រើស​មុខ និងរើស​​ទីកន្លែង សូម្បី​តែស្ពាន ថ្នល់​​សាលារៀន វត្ត​អារាម​ ក៏ពួកគេប្រើ កាំភ្លើងធំ និងយន្តហោះវាយ​បំផ្លាញ

ចោ​ល បាញ់ផ្សែង​ពុល គ្រាប់បែក​ចង្កោម ត្រូវបាន​ប្រើប្រាស់ជា​ច្រើន​កន្លែង រាប់ទាំង​កន្លែង​ដែលមាន​ពលរដ្ឋថៃ​រស់​នៅ និងធ្វើការនៅ​ក្នុងទឹកដីកម្ពុជា​ផងដែរ។

លោ​កគូស​បញ្ជាក់ថា ក្នុងសភាពការណ៍​បែបនេះ ក្នុង​នាម​លោក​ជាប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជាប្រធាន​គណបក្សកាន់អំណាច លោក​ជូនយោបល់​ទៅកាន់​នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល​ពិចារណាលើការផ្អាក​រាល់ការធ្វើ​ដំណើរ​របស់ប្រជាជនខ្មែរ និង​ប្រជាជន​ថៃឆ្លង​កាត់ព្រំដែន។

លើសពី​នេះ​លោក​បាន​សង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរ ដែលកំពុង​ស្ថិតក្នុង​ប្រទេសថៃ ត្រូវ​បន្ត​រស់នៅ និងធ្វើការ​នៅ​ក្នុង​ប្រ​ទេសថៃ និងពលរដ្ឋថៃ ដែល​កំពុង​រស់នៅ និងធ្វើការ​នៅ​កម្ពុជា ត្រូវ​បន្ត​ស្ថិត​នៅ​កម្ពុជា រហូត​បទ​ឈប់បាញ់​ត្រូ​វបា​ន​អនុវត្ត​ពេញលេញ។

លោក​សំអាង​ថា វិធានការនេះ គឺដើម្បីធានា​សុវត្ថិភាព​ប្រជាពលរដ្ឋខ្មែរ និងប្រជាជន​ថៃ កុំឲ្យ​មាន​គ្រោះថ្នាក់​ពេល​​ធ្វើ​ដំណើរ ពិសេស​ពេលធ្វើដំណើរ​ឆ្លងកាត់ព្រំដែន។

ពលរដ្ឋខ្មែរ​ដែលកំពុងរស់នៅ​ប្រទេសថៃ និង​ប្រជាជន​ថៃ​មេត្តា​យោគយល់។ ហើយ​ថា​រដ្ឋាភិបាល​កម្ពុជាជួយ​ការពារ​សុវត្ថិភាព​ប្រជាជនថៃ ដែល​កំពុង​រស់នៅ​កម្ពុជា​ កុំឲ្យ​ពួកគេរង​គ្រោះ​ដោយសារ​គ្រាប់កាំភ្លើង ឬគ្រាប់បែក​ ឬផ្សែងពុលរបស់​ថៃ។

ជុំវិញ​រឿងនេះ នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ក្រសួងការពាជាតិ​កម្ពុជាបានអះអាងថា យោធាថៃនៅ​ថ្ងៃនេះ បាន​ប្រើនាវា​ចម្បាំងបាញ់​ផ្លោង​មក​​លើខេត្តកោះកុង ប្រើយន្តហោះ​ចម្បាំង​F-16 ទម្លាក់គ្រាប់បែក​ ផ្តាច់​ស្ពានមេទឹក នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងប្រើអាវុធធុនធ្ងន់​បាញ់កម្ទេច​អគារ និងកាស៊ីណូ មួយចំនួនក្នុងខេត្ត​ពោធិ៍សាត់។ លើសពីនេះយោថៃ ក៏បានប្រើអាវុធ​ធុនធ្ងន់ បាញ់ផ្លោង​ទៅលើ​ប្រសាទបូរាណខ្មែរ ដូចជា​ប្រាសាទ​តាក្របី និងប្រើយន្តហោះចម្បាំង​ F-16 នេះ ទម្លាក់​គ្រាប់​បែក​លើប្រសាទ​ព្រះវិហារ ដែល​មានអាយុវកាល​ជាង​១ពាន់ឆ្នាំ និងបាញ់ផ្សែងពុល​ចូលភូមិ​ព្រៃចាន់ និងទីតាំងមួយចំនួន​ទៀតជាដើម ដែល​បំពាន​លើច្បាប់​អន្តរជាតិ និងកិច្ចព្រមព្រៀង​នានាស្តីពីបទឈប់បាញ់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ