ក្រសួងមហាផ្ទៃ បានអះអាងថា គិតត្រឹមម៉ោង១រសៀល ដល់ម៉ោង៦យប់ថ្ងៃទី១៣ ខែធ្នូនេះ យោធាថៃ នៅតែបង្កើនការឈ្លានពានកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 នាវាចម្បាំង និងអាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់ផ្លោងចូលខេត្តកោះកុង បន្ទាយមានជ័យ ព្រះវិហារ និងខេត្តមួយចំនួនទៀត។ ការណ៍នេះ កម្ពុជាទាមទារឱ្យអន្តរជាតិចាត់វិធានការច្បាប់លើថៃ ដើម្បីធានាសន្តិសុខតំបន់ និងសណ្តាប់ធ្នាប់ពិភពលោក។
សូមទស្សនាការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដូចតទៅ៖









