ប្រជាពលរដ្ឋខ្មែរភៀសខ្លួន​ម្តង​ហើយ​ទៀត​ខណៈ​កម្ពុជា​បន្ត​រង​ការ​វាយ​ប្រហារ​ពី​ថៃ

ជន​ស៊ីវិល​ទាំង​សង​ខាង​រាប់​ពាន់​នាក់ បាន​ភៀស​ខ្លួន​នៅ​តំបន់​ជម្លោះ​ជាប់​ព្រំដែនកម្ពុជានិង​ថៃ ត្រូវ​បាន​បង្ខំ​​ឱ្យ​ប្រឈម​នឹង​​ការ​ប៉ះទ​ង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា កាល​ពី​មួយ​សប្តាហ៍​មុន ដោយ​ស្វែង​រក​ជម្រក​គ្រប់​ទីកន្លែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទាំង​នៅក្នុ​ង​វត្ត សាលា​រៀន និង​រៀបចំ​មជ្ឈ​មណ្ឌលជ​ម្លៀស​ខ្លួន​យ៉ាង​ប្រញាប់ ក្រោយ​កម្ពុជា​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ពី​យោធា​ថៃ។

ប្រភព​សារព័ត៌​មាន ដឹ ស្ត្រេត ​ថាមស៍ បាន​​រាយ​ការណ៍​​នៅ​ថ្ងៃ​ទី​​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា អ្នក​ខ្លះ​ត្រូវ​បាន​ភៀស​ខ្លួន​ច្រើន​ជាង​អ្នក​ផ្សេង ខណៈ​ការ​បំផ្ទុះ​គ្រាប់​បែក និង​ការ​បាញ់​កាំភ្លើង​ធំកា​ន់​តែ​ខិត​ជិត។ ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​មក​លើ​ភាគី​កម្ពុជា​ កាល​ពី​ថ្ងៃទី​១​៥ ខែ​ធ្នូ បានធ្វើ​ឱ្យ​ម​នុស្សរា​ប់​ពាន់​នាក់​បែក​ខ្ចាត់​ខ្ចាយ​ម្ត​ង​ទៀត ដែល​លើក​នេះ​បន្ត​ដំណើរ​ក្នុង​ចម្ងាយ​ក្នុង​រយៈ​ពេល ៩០​នាទី​ ពី​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប ឆ្ពោះ​ទៅ​កាន់​ក្រុង​សៀមរាប។

ខណៈនោះ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ២ ០០០នាក់ បាន​រស់​នៅ​ក្រោម​តង់​ដែល​បាន​តាំង​ទី និង​កម្រាល​ប្លាស្ទិក​ពណ៌ខៀ​វ​នៅ​ក្នុង​បរិវេ​ណ​វត្ត​ជ្រោយ​នាង​នួន បន្ទាប់​ពី​មាន​ការ​ប៉ះទ​ង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​ តាម​ព្រំដែន​​រវាង​ថៃនិ​ងក​ម្ពុជា​បាន​ផ្ទុះ​ឡើង​ម្តង​ទៀត នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នារយៈ​ពេល​៥ថ្ងៃកា​ល​ពី​ខែ​កក្កដា។

ប៉ុន្តែទិដ្ឋភាព​និងសំឡេង​ដ៏គួរ​ឱ្យភ័​យ​ខ្លាច​នៃ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក និង​យន្ត​ហោះ​ចម្បាំង​នៅ​ពី​លើ​នោះ បា​ន​ធ្វើ​ឱ្យ​ពួក​គេរ​ត់​គេច​ខ្លួន​ប្រថុយ​ប្រថាន​ទៅកា​ន់​ទីទួល​សុវត្ថិ​ភាព។

លោក ឯក ឃឿង អាយុ ៦៥ឆ្នាំ ដែល​កំពុង​វេច​ខ្ចប់​ឥវ៉ាន់​របស់​គាត់​បាន​រៀប​រាប់​ថា ‘‘លោ​ក​បាន​ឃើញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក និង​មាន​អារម្មណ៍​ថា​ ដី​ញ័រ​ពី​ការ​ទម្លាក់​គ្រាប់​បែក’’ ពី​ចម្ងាយ។

កសិកររូបនេះ បានភៀសខ្លួនពីឃុំអូស្មាច់ ក្នុងខេត្តឧត្ត​រ​មាន​ជ័យ​ប្រហែល ៩០​នាទី​ តាម​ផ្លូ​វទៅ​​វត្ត​នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ដំបូង ដោយ​បាន​និយាយ​ថា «​ខ្ញុំ​បាន​គិត​ថា​កន្លែង​នេះ មាន​សុវត្ថិ​ភាព​ ប៉ុន្តែ​ការ​ទម្លាក់​គ្រាប់​បែក​កាន់​តែ​ខិត​ជិត​មក​ដល់​ខ្ញុំហើ​យ។ ខ្ញុំ​មិន​ដឹង​ថា​កន្លែ​ង​ណា​មាន​សុវត្ថិ​ភាព​ទៀត​ទេ​»។

ផ្ទះរបស់គាត់នៅទីនោះ ជិតព្រំដែន​ជាមួយ​ថៃ ហើយ​តំបន់​នេះ​ បាន​ឃើញ​ថា មា​ន​ការ​ប៉ះទ​ង្គិច​គ្នា​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នៅ​អាស៊ី​អាគ្នេយ៍​ជុំវិញ​ជម្លោះ​ព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្រោយ​ថ្ងៃទី​១៥ ខែ​ធ្នូ ក្រសួងកា​រពា​រជា​តិ​កម្ពុជា បាន​ចោទ​ប្រកាន់​ភាគី​ថៃ​ថា​ បាន​ដាក់​ពង្រាយ​យន្ត​ហោះច​ម្បាំង​ និង​ទម្លាក់​គ្រាប់​បែក​ប្រហែល​១០​ទីតាំង​ក្នុង​​ខេត្ត​ជាប់​​ព្រំដែន​​ចំនួន ៣ គឺ​​ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ និង​​ពោធិ៍​សាត់។

ភាគីថៃ​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅថ្ងៃទី១៥ ខែ​ធ្នូ ថា ពួក​គេ​បាន​កំណត់​គោល​ដៅ​លើ​កន្លែង​ដែល​កម្ពុជា ‘‘ប្រើ​ប្រាស់​ដើម្បី​ប្រតិ​បត្តិ​ការ​យោធា​និង​យក​ពលរដ្ឋ​ជា​ខែល’’។

លោក ផេត្រា អាល់​ឌ័រ​មេន​(Petra Alderman) អ្នក​ស្រាវ​ជ្រាវ និង​ជា​អ្នក​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​អាស៊ី​អាគ្នេយ៍ នៅ​សាលា​សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ​នយោបាយ​ទីក្រុង​ឡុងដ៍ បាន​ប្រាប់ ST ថា ‘‘ឥឡូវ​នេះកា​រ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ ហាក់​បី​មិន​ទំនង​នឹង​​កើត​ឡើង​ទេ។ នេះ​ដោយ​សារ​តែ​ប្រទេស​ថៃ​ឥឡូវ​នេះ កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ ហើយ​នៅ​មាន​ច្រើន​ជាង​នេះ​ទៀត ដែល​ត្រូវ​ទទួល​បាន​ពីកា​រ​បន្ត​ជា​ជាង​ការ​ដោះ​ស្រាយ​ជម្លោះ។

គណកម្មការរៀបចំការបោះឆ្នោតថៃ បាន​និយាយ​នៅ​ថ្ងៃទី​​១៥​ខែ​ធ្នូថា​ ប្រទេស​ថៃ​គ្រោង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នៅ​ក្នុង​ការ​ស្ទង់​មតិ​មុន​ការ​រំពឹង​ទុក ដែល​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ លោក Anutin Charnvirakul បាន​រំលាយ​សភាកា​ល​ពីថ្ងៃ​ទី​១២ ខែ​ធ្នូ។ លោក អនុទីនមើល​ទៅ​ហាក់​បី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុងកា​រទា​ញ​យក​ប្រយោជន៍​ជាតិ​និយម​ដែល​កំពុង​កើនឡើង​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ដើម្បីជំ​រុញកា​រ​អំពាវ​នាវ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ