អាកាស​យាន​ដ្ឋាន​ក្រុង​បាង​កក​រង​ការ​រិះ​គន់​ថា​បង្ក​ការ​ប្រឈម​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដំណើរ​អឺរ៉ុប​មក​កម្ពុជា

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង បាន​និយាយ​ថា អ្នក​ដំណើរ​មក​ពី​អឺរ៉ុប​ខ្លះ ដែល​ឆ្លង​កាត់​ប្រទេស​ថៃ តាម​​ជើ​​ង​ហោះ​ហើរ​ទីក្រុង​បាង​កក​មក​កម្ពុជា​នោះ ត្រូវ​បាន​សម្ភាសន៍​ច្រើន​ម៉ោង ប្រឈម​នឹ​​ង​បញ្ហាធ្ង​ន់​ធ្ងរ​ ដែល​ថា គួ​​រ​ប្រើ​ជម្រើស​ផ្សេង ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម។  

ឯកអ​គ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ និយាយ​ក្នុង​លិខិត​ជូន​ដំណឹង ចុះ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា ​អ្នក​ដំណើរអឺរ៉ុប​មួយ​ចំនួន ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​បញ្ហា​ធ្ងន់​ធ្ងរ ពេល​ពួក​គេ​ឆ្លង​កាត់ (Transit) នៅ​អាកាស​យាន​ដ្ឋាន​ក្នុង​ទីក្រុង​បាង​កក​នៃប្រ​ទេស​ថៃ។

បើតាមប្រភព​នោះ បញ្ហា​ប្រឈម គឺ​ការ​សួរ​សំណួរ​ច្រើន​ម៉ោង ការ​ទាម​ទារ​ហួស​ហេតុ​ឱ្យ​បង្ហាញ​ឯកសារ​បញ្ជាក់​ធន​ធាន​ហិរញ្ញ​វត្ថុ ការ​ត្រួត​ពិនិត្យ​លើឯ​កសារ​កក់​សណ្ឋាគារ​នៅ​កម្ពុជា មាន​បរិយាកាស​ថប់​បារម្ភ និង​រង​ការ​សង្ស័យ​ដោយ​មិន​សម​ហេតុ​ផល ហើយ​ក្នុង​ករណី​ខ្លះ អ្នក​ដំណើរ​បាន​បាត់​វ៉ាលី​ថែម​ទៀត ពេល​ទៅ​ដល់​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។

សេចក្ដីជូនដំណឹងដដែល បានឱ្យដឹង​បន្ថែម​ថា ដើម្បី​ជាកា​រ​ប្រុង​ប្រយ័ត្ន សូម​អ្នក​ដំណើរ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ថៃ និង​ការ​ប្រើ​ប្រាស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កម្ពុជា។

មាន​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និង​ផ្លូវ​ហោះ​ហើរ​អន្ត​រជា​តិ​ផ្សេង​ទៀត ដែល​ផ្តល់​សេវា​កម្ម​ល្អ​ប្រសើរ និង​ការ​ឆ្លង​កាត់ (transit) ដោយ​ពុំ​មាន​ការ​រើស​អើង និង​គោរព​ដល់​អ្នក​ដំណើរ។

ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​បារាំង សង្កត់​ធ្ងន់​ថា បញ្ហា​ទាំង​នេះកើ​ត​ឡើង​នៅ​ក្រៅ​ទឹក​ដី​របស់​កម្ពុជា​ ក៏​ពិត​មែន ប៉ុន្តែ​អាច​ប៉ះ​ពាល់​ដល់​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ។ ទោះ​បី​ជាយ៉ាងណា កម្ពុ​ជា​នៅតែ​ជា​ប្រទេស​មាន​សុវត្ថិ​ភាព និង​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​រួស​រាយ​រាក់​ទាក់

បញ្ហានេះ បាន​កើត​ឡើង​ខ​ណៈយោ​ធាថៃ​បាន​បន្ត​បើក​ការ​ឈ្លាន​ពាន​កម្ពុជា​ជា​ថ្មី​ទៀត ចាប់​ពី​ថ្ងៃ​ទី៧ខែ​ធ្នូមក មាន​ចំនួន​១២​ថ្ងៃ​ហើយ ខណៈ​កង​ទ័ព​កម្ពុជា​កំពុង​ប្រយុទ្ធ​តបត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ