ចិនបញ្ជូនបេសក​ជនពិសេស​ទៅកា​ន់​ប្រទេស​ថៃ​និង​កម្ពុជា​ម្តង​ទៀត​ដើម្បី​សម្រុះ​សម្រួល​ជម្លោះ​ព្រំដែន

ស្ថាន​ទូត​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​ថៃ បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​​​ទី​១៧ ខែធ្នូ ដោយ​បញ្ជាក់​ថា អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​បណ្តាញ​សង្គម ដោយ​បង្ហាញ​អំពី​ភាព​ព្រួយ​បារម្ភ​ជុំវិញ​កា​រប៉ះ​ទង្គិ​ចគ្នា​តាម​ព្រំដែន​ នាពេ​លប​ច្ចុប្បន្ន​នេះ​រវាង​ប្រទេស​ទាំង​ពីរ។

ប្រភពព័ត៌មាន​ ដឹស្តា(The Star)​របស់​ប្រទេ​ស​ម៉ាឡេ​ស៊ី បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥នេះ​ថា ក្នុង​នាម​ជា​អ្នក​ជិត​ខាង​និង​ជា​មិត្ត​របស់​ប្រទេស​ថៃ​និង​កម្ពុជា ប្រទេស​ចិន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សន្ទនា​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ តាម​រយៈកិ​ច្ច​ខំប្រឹង​សម្រប​សម្រួល​ដែល​កំពុង​បន្ត​។ តួរនាទី​បេ​សកជន​ពិត​ជាមាន​សារៈសំ​ខាន់​ណាស់ ​ក្នុង​ការ​​ជួ​យ​​ប្រទេស​​ទាំង​ពីរ ​ដើម្បី​​ដោះ​ស្រាយ​​ស្ថានការណ៍​​ដោយ​​ការ​ទូត។   

ប្រភពបន្ត​ថា បេសកជន​ពិសេស​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កម្ពុជា និ​ងថៃ​ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដើម្បីធ្វើ​កា​រស​ម្រប​សម្រួល​កិច្ច​សន្ទនា​រវាង​ប្រទេស​ទាំង​ពីរ និង​លើក​ទឹក​ចិត្ត​ការ​ចរចា​សន្តិភាព​ក្នុង​គោល​បំណង​ស្តារ​ស្ថិរ​ភាព និង​លើក​កម្ពស់​សន្តិភាព​ឱ្យ​បាន​ឆាប់​រហ័ស។

ជាមួយគ្នានេះដែរ ទំព័រ​ហ្វេសប៊ុករបស់ឯកអគ្គរដ្ឋនៃសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​​កម្ពុជា លោក វ៉ាង វិន​ពីន​(Wang Wenbin)ក៏​បាន​បង្ហោះ​ដូច​គ្នាដែ​រថា​ មន្ត្រី​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​នៃ​ក្រសួង​ការ​បរទេ​ស​ចិន នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដើម្បី​សម្រប​សម្រួល ជំរុ​ញ​ភាគី​ទាំង​ពីរ​ឱ្យ​រួម​ដំណើរ​ជាមួយ​គ្នា ដើម្បី​កសាង​សន្តិភាព​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គ័រ ជែឃុ​​ន​(Guo Jiakun) បាន​និយាយ​នៅលើ​​ហ្វេស​ប៊ុ​ក​កាល​ពីថ្ងៃ​ទី១​៦ ខែ​ធ្នូ​ថា ប្រទេស​ចិន​សង្ឃឹម​ថា ប្រទេស​ថៃ និង​កម្ពុជា នឹង​អត់​ធ្មត់​ជាអ​តិបរមា និង​ចាត់​រាល់​វិធាន​ការ​ដែល​អំណោយ​ផលដ​ល់​ការ​បញ្ឈប់​ការ​ប្រយុទ្ធ និង​បន្ថយ​ភាព​តាន​តឹង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យ៉ាងណាក្តី បើតាមក្រសួងការពារជាតិ ​កង​កម្លាំងយោធាថៃនៅតែបន្តការ​បាញ់​ប្រហារ និង​ឈ្លាន​ពាន​មកលើ​ដែន​អធិប​តេយ្យ​កម្ពុជា នៅ​ទិស​យោធ​ភូមិ​ភាគ​ទី៤ និង​យោធ​ភូមិ​ភាគ​ទី៥ គិត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ គឺមាន​រយៈ​ពេល​១២ថ្ងៃ​ហើយ។ ភាគី​ថៃ​នៅ​តែប​ន្ត​រំលោភ​បំពាន​លើប​ទ​ឈប់​បាញ់ និង​ «សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព រវាង​កម្ពុជា​និង​ថៃ» ដែល​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ចុះ​ហត្ថ​លេខា​កាល​​ពីថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ