យន្តហោះចម្បាំង​ថៃ​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​ចំនួន​៣គ្រាប់​នៅ​ភូមិ​សាស្ត្រ​ក្រុង​សេរី​សោភ័ណ

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ឱ្យដឹ​ង​ថា​ គិត​ត្រឹម​ម៉ោង​ជិត​៣រសៀល​​ ថ្ងៃ​​ព្រហស្បតិ៍​នេះ យន្ត​​​ហោះច​ម្បាំង​ F-16 ថៃ​បាន​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​យ៉ាង​តិច​ចំនួន​៣ ចូល​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ តែ​ថា​កង​ទ័ព​កម្ពុជា​នៅ​បន្ត​ឈរ​ជើង​យ៉ាង​រឹង​មាំ​ដើម្បី​ការ​ពារ​ទឹក​ដី។

បើតាមក្រសួងការពារជាតិ ដែលបានធ្វើបច្ចុប្បន្នភាព ពី​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ អំពី​ ករណី​យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្ម​ភាព​វាយ​ប្រហារ​មក​លើ​កម្ពុជា បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៤:៤៥នាទី យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ F16 បាន​ទម្លាក់​គ្រាប់​ចំនួន ១គ្រាប់​ទៀត នៅ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។

ដូចគ្នានេះដែរ នៅម៉ោង ១៤:៣២នាទី ថ្ងៃទី១៨ខែ​ធ្នូ​នេះ​ដែរ យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ F16 បាន​ទម្លាក់​គ្រាប់​ចំនួន ២គ្រាប់ នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។

យ៉ាងណា កម្ពុជា​គូស​បញ្ជាក់​ថា កង​កម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ឈរ​ជើង​យ៉ាង​រឹង​មាំ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លាន​ពាន ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា ។

គិតត្រឹមថ្ងៃទី១៨ខែ​ធ្នូ​នេះ យោធា​ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​កម្ពុជា ទ្រង់​ទ្រាយ​ធំ​ចំនួន​១២​ថ្ងៃហើ​យ ដែល​ក្រសួង​ថា យោធាថៃ​បានប្រើ​យន្ត​ហោះ​ចម្បាំ​ង​នេះ រួម​ទាំងអា​វុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ បាញ់​ផ្លោង​ចូល​ដែន​ដីកម្ពុជា និង​ប្រើ​គ្រាប់​បែក​ចង្កោម រួម​ទាំង​បាញ់​ផ្សែង​ពុល បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​កម្ពុជា។

ទង្វើឈ្លា​ន​ពាន​របស់​យោធា​ថៃ​នេះ​ កម្ពុជា​ចាត់​ទុក​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម រំលោភ​លើ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រ​​ជាជាតិ ធម្ម​នុញ្ញ​អាស៊ាន និងគោ​ល​ការណ៍​ជាមូ​ល​ដ្ឋាន​គ្រឹះ​នៃ​ច្បាប់​អន្ត​រ​ជាតិ ដែល​ថាទ​ង្វើនេះ​ ធ្វើ​ឱ្យ​​ជន​​ស៊ីវិល​​កម្ពុជា ស្លាប់ និង​របួស មាន​ការ​កើន​ឡើង​ខ្ពស់។

ការណ៍​នេះ សម្រាប់កម្ពុជា ជាសកម្មភាពដែលគ្មានទំនួល​ខុសត្រូវ​​ និង​ខុស​ច្បាប់​របស់​យោធា​ថៃ ដែល​ថា​បាន​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ មិន​ត្រឹម​តែ​សន្តិភាព​នៅក្នុ​ង​តំបន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃ​សណ្តាប់់​ធ្នាប់​អន្តរ​ជាតិ​ទាំង​មូល​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ