ថៃកំពុងវាយ​បុក​ចូល​ប្រាសាទ​តាមាន់ធំ​និង​ថ្ម​ដូន​ខេត្ត​ឧត្តរ​មាន​ជ័យ

ក្រសួង​ការ​ពារ​ជាតិ​ ឱ្យដឹងថា យោធា​ថៃ នៅ​ព្រឹក​ថ្ងៃអា​ទិត្យ​នេះ កំពុង​បើក​ការ​ប្រយុទ្ធ​វាយ​បុក​ចូល​ប្រាសាទ​តាមាន់​ធំ​ និង​តំបន់​​ថ្មដូន ក្នុង​ខេត្តឧ​ត្តរ​មាន​ជ័យ ខណៈ​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា មាន​ចំនួន​១៥​ថ្ងៃ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ។

អ្នកនាំពាក្យក្រសួងការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​និយាយ​ថា គិត​មក​ដល់​​ថ្ងៃ​ទី២​១​ខែ​ធ្នូ​នេះ មាន​ចំនួន​១៥​ថ្ងៃហើ​យ ដែល​​យោធា​ថៃ​​បាន​​ឈ្លាន​​ពាន​​កម្ពុជា​​ទាំង​កំរោល រំលោភ​លើប​ទ​ឈប់​បាញ់ និង​សេច​ក្តី​ថ្លែង​ការណ៍​រួម ស្តីពី​កិច្ច​ព្រមព្រៀង​សន្តិភាព ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០៥។

បើតាមប្រភពនោះ ចាប់ពីម៉ោងជាង៥ល្ងាច​ថ្ងៃ​ទី២​០​ខែធ្នូ រហូតដល់​ព្រឹ​​ក​​ម៉ោង៦ ថ្ងៃអា​ទិត្យ​នេះ យោធា​ថៃ​នៅ​បន្ត​ប្រើ​អាវុធ​គាំទ្រ វាយ​បុក​ចូល​ប្រាសាទតា​មាន់​ធំ និង​ថ្មដូន នៅ​ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។

អ្នកស្រីថា៖ «នៅវេលាម៉ោង៦និង១៥នាទី(ព្រឹកថ្ងៃអាទិត្យនេះ) យោធា​ថៃ​បាន​ចាប់​ផ្តើម​បាញ់​ផ្លោង​កាំភ្លើង​ធំ រ​ថក្រោះ បាញ់​បុក​ចូល​ភូមិ​សាស្ត្រ​ថ្មដូន និង​ប្រាសាទតា​មាន់​បន្ថែម។ នៅ​វេលា​ម៉ោង​៦និង​២៥នាទី យោធា​ថៃបា​ន​បាញ់​កាំភ្លើង​ធំ កាំភ្លើង​គាំទ្រ​​ចូ​លភូមិ​សាស្ត្រ​ប្រាសាទ​តាមាន់​បន្ថែម​ទៀត»។

សម្រាប់យោធភូមិភាគ៥វិញ ថៃបន្ត​បាញ់ផ្លោ​ង​ចូល​ភូមិ​ព្រៃចាន់ និង​បឹង​ត្រកួន​ជាដើម ដោយ​ក្រសួង​ចាត់​ទុក​ទង្វើ​​ឈ្លាន​ពាន​រប​ស់​យោធា​ថៃ​មក​លើក​ម្ពុជា​នេះ​ ​ថាជា​​ទង្វើ​ឃោរ​ឃៅ រួម​ទាំង​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធោបករ​ធុនធ្ងន់​ និង​មាន​កម្រិត​បំផ្លាញ​ខ្ពស់​ ដូច​ជា​ យន្ត​​ហោះ​ច​ម្បាំង​F-16 នាវា​ចម្បាំង កាំភ្លើង​ធំ​គ្រប់​ប្រភេទ គ្រាប់​បែក​ចង្កោម ​ផ្សែង​ពុល និងដ្រូន​គ្រប់​ប្រភេទ និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ទៀត ម​ក​វាយ​ប្រហារ​កម្ពុជា និង​ជន​ស៊ីវិល​រំលោភលើ​​​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​​ជាតិ ធម្ម​នុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត។

ការណ៍នេះ កម្ពុជា​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ចាត់​វិធាន​ការ ដើម្បី​ឱ្យ​ថៃទ​ទួល​ខុស​ត្រូវ ចំពោះ​ការ​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា​ទាំង​កំរោល​នេះ។

យ៉ាងនេះក្តី ក្រសួងសាមី​មួយ​នេះ អះអា​ង​ថា មក​ទល់​ពេល​នេះ កង​កម្លាំង​កម្ពុជា​នៅ​តែប​ន្ត​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ ប្រឆាំ​ង​នឹង​សត្រូវ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​ទឹក​ដី។ ហើយ​រដ្ឋាភិបាល​បន្ត​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ខ្លួន​តបតាម​ច្បាប់​អន្តរ​ជាតិ។

យ៉ាងណា បើតាមក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែធ្នូម្សិលមិញនេះ ខេត្ត​​មួ​យចំ​នួន​​​ជាប់​ព្រំ​ដែ​ន ដូច​ជា ខេត្ត​កោះ​កុង ពោធិ៍​សាត់ បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ និង​ខេត្ត​ព្រះ​វិហារ ទីតាំ​​ងរាប់សិប​ក​​ន្លែង រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ ពី​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់​បែក​ដោយ​យន្ត​​ហោះ​​ចម្បាំ​ង F-16  ថៃ ។

បើតាមប្រភពនោះ ខេត្តកោះកុង យោធាថៃបានបាញ់កាំភ្លើងធំ ចេញពី​នាវា​ចម្បាំង​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​ជា​២០​គ្រាប់ ក្រោយ​សណ្ឋាគារ​ជាប់​ច្រ​ក​ព្រំដែន​ចាំយាម ស្រុក​មណ្ឌល​សីមា។

ខេត្តពោធិ៍​សាត់ យោធាថៃ ប្រើ DK ៧៥ម.ម បំពាក់​លើរ​ថពាស​ដែក​បាញ់​បំបុក​នៅ​ភូមិសា​ស្ត្រអូ​រភ្លុ​កដំ​រី ប្រើ​ដ្រូន​ខ្នាត​​ធំ​ ហោះ​រំលោភ​ចូល​ជ្រៅ​ទៅ​ក្នុង​ស្រុក​វាល​វែង រហូត​ដល់​ជើង​ភ្នំ​១៥០០។

យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក​ចំនួន​៥គ្រាប់ ក្នុងនោះ ៣គ្រាប់​លើទីតាំងអ​គារ​ពាណិជ្ជ​កម្ម​ឯក​ជន ជាប់​ច្រក​ព្រំដែន​ជ័យ​ជំនះ និង​២គ្រាប់​ទៀត ចូល​សាលាប​ឋម​សិក្សា​ឃុំ​ថ្មដា ។

ក្រោយទម្លាក់គ្រាប់បែករួច កម្លាំងថ្មើរជើងរបស់យោធាថៃ អម​ដោយ​រថពាស​ដែក​ប្រមាណ ៥គ្រឿង បានរំលោភ​ឈ្លាន​ពាន​ដី​ខ្មែរ​នៅ​ច្រក​ជ័យ​ជំនះ ឃុំ​ថ្ម​ដា ស្រុកវាលវែង។

នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ ថៃបន្តប្រើប្រាស់កាំភ្លើង​ធំ រថក្រោះ អម​ដោយ​កម្លាំង​ថ្មើរ​ជើង​ វាយ​ប្រហារ​ចូល​ភូមិ​សាស្ត្រ​ភ្នំខ្មោ​ច បុស្សស្បូវ-ជាំតែ និង​ប្រាសាទ​ព្រះ​វិហារ។

លើសពីនេះ យន្តហោះចម្បាំង F-16 ថៃ ទម្លាក់គ្រាប់​បែក​ចំនួន​២គ្រាប់ ផ្តាច់​ស្ពាន​អូរជីក ស្ថិត​ក្នុង​ភូមិ​សាស្ត្រ រវា​ង​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ និង​ព្រំប្រ​ទល់​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប ដែល​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល និង​មាន​ប្រជាជន​ស៊ីវិល​រស់​នៅ និង​ទីតាំង​មួយ​ចំនួន​ទៀត។

គិតជាផ​ល​ប៉ះពាល់ ដែលកើតចេញពីប្រតិបត្តិការឈ្លានពានរបស់ថៃ ចំនួន១៤ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​ធ្នូ ឆ្នាំ​២០២៥  ជន​ស៊ីវិល​ខ្មែរ ស្លាប់​កើន​ឡើង​ដល់១​៩នា​ក់ របួស​៧៩​នាក់ ខូច​ខាត​ផ្ទះសំ​បែង​ចំនួន​៧៦​ខ្នង​ សាលា​រៀន មណ្ឌល​សុខ​ភាព ប្រាសាទ​បុរាណ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ទៀត។

ចំណែក ជនភៀសសឹកខ្មែរ កើនដល់ជិត៥២ម៉ឺននាក់ (៥១៨ ៦១១នាក់​) ក្នុង​នោះ​ស្ត្រី​ជាង​២៧​ម៉ឺន​នាក់ (២៧០ ០៦៩នាក់) និង​កុមារជាង​១៦​ម៉ឺន​នាក់(១៦៥ ៣៨៥នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ