ជនស៊ីវិលខ្មែរស្លាប់និងរបួសកើនដល់ជាង១០០នាក់​ក្រោយ​ថៃឈ្លា​ន​ពាន​ចំនួន​១៦​ថ្ងៃ

មកដ​ល់ម៉ោ​ង​៨​ព្រឹក​ថ្ងៃទី២​​៣ខែ​ធ្នូ​នេះ យោធា​ថៃ​​នៅ​តែប​ន្តបា​ញ់​ផ្លោង​ចូ​​លទី​​​​តាំ​ងមួ​យចំនួន រួម​ទាំង​ក្រុ​ង​ប៉ោ​​​យ​ប៉ែត ដែល​ការឈ្លា​នពា​ន​ឈាន​ដល់​ថ្ងៃទី​១៧ បណ្តាល​ឱ្យជ​ន​ស៊ី​វិល​ខ្មែរស្លាប់​កើ​ន​ឡើង​​ដល់​​២​១​​នា​ក់ ​រ​បួ​​សជាង​៨៣​នាក់ ជន​ភៀស​សឹក​កើន​ដល់​ជាង​៥៤​ម៉ឺន​នាក់ និង​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​​ជាច្រើន ​ត្រូវ​បា​ន​​​បំ​ផ្លាញ​ដោយ​គ្រាប់​ផ្លោង និង​យន្ត​ហោះ​ចម្បាំង​ថៃ។

នេះបើតាមការធ្វើបច្ចុប្បន្នភាព​របស់ក្រសួង​ការ​ពារ​ជាតិ ដោយ​គិត​ចាប់​ពីថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​​២០២៥ ដែ​ល​យោ​ធា​​​ថៃ បាន​​បើក​ការ​ឈ្លាន​ពាន​មក​លើ​កម្ពុជា ដោយ​ប្រើ​អាវុធ​ធុ​​នធ្ងន់​បាញ់​ផ្លោ​ង និង​ប្រើ​​យន្ត​ហោះ​ចម្បាំង​ F-16 ទម្លា​ក់​គ្រា​​ប់​​បែក​ចង្កោម បាញ់​ផ្សែង​ពុល ចូល​ទីតាំង​កង​ទ័ព​ឈរ​ជើង​នៅ​ជួរ​មុខ និង​តំបន់​ជន​ស៊ីវិល។

អ្នកនាំពាក្យក្រសួងការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា និយាយ​ថា គិត​មក​ដល់​ថ្ងៃ​ទី២៣​ ខែ​ធ្នូ ឆ្នាំ​២០២៥មាន​ចំនួន​១៧​ថ្ងៃ​ហើយ ដែល​យោធា​ថៃ​នៅ​តែ​បន្ត​ឈ្លាន​ពាន​កម្ពុជា រំលោភ​លើ​បទ​ឈប់​បាញ់ រំលោភ​សេច​ក្តី​ថ្លែង​ការណ៍​រួម ស្តីពី​សន្តិភា​ព រវាង​កម្ពុជា-ថៃ ដែល​ភាគី​ទាំង​ពីរ​បាន ចុះ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥។

ពាក់​ព័ន្ធ​នឹងអំពើគំរាមកំហែងឈ្លានពានកម្ពុជា ពី​សំណាក់​យោធា​​ថៃ​វិញ អ្នក​ស្រី​ថា តំបន់​មួយ​ចំនួន​របស់​កម្ពុជា ដូច​ជា នៅខេ​ត្ត​ពោធិ៍​សាត់ ខេត្ត​បាត់​ដំបង បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ និង​ខេត្ត​ព្រះ​វិហារ យោធាថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​រហូត​មក​ដល់​ម៉ោង​៨ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​មិន​ទាន់​ឈប់​នៅ​ឡើយ។

បើតាម​ប្រភព​នោះ នៅ​យោធភូ​មិ​ភាគ​៤ មាន​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ និង​សៀម​រាប​ជាដើម ចាប់​ពីម៉ោង​១២​រំលង​អាធ្រាត រហូត​ដល់​ម៉ោង​៥ទៀប​ភ្លឺ យោធា​ថៃ​បាន​បាញ់​កាំភ្លើង​ធំ រ​ថ​ក្រោះ ចូល​ក្នុង​ប្រាសាទ​តាមាន់​ បាញ់​ចូល​ប្រាសាទ​ព្រះវិ​ហារ តំបន់​តាថាវ រហូត​ម៉ោង​៨ព្រឹក​នេះ ថៃ​នៅមិ​ន​ទាន់​ឈប់​បាញ់​ទេ។

ចំណែកស្ថានការណ៍ជួរមុខ នៅសមរភូមិយោធភូមិភាគទៅ៥ ក្នុងភូមិសាស្ត្រ ខេត្តបាត់​ដំបង បន្ទាយ​មានជ័យ និង​ខេត្តពោធិ៍សាត់​វិញ យោធា​ថៃ​បាន​បើក​ការ​បាញ់​ផ្លោង​ចាប់​ពី​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី​២២ខែធ្នូ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២​៣ ខែ​ធ្នូ​នេះ ដើម្បី​ឈ្លាន​ពាន​កម្ពុជា។

អ្នកស្រីថា យោធាថៃ បានបន្តបាញ់ផ្លោងចូលទីប្រជុំជនស៊ីវិលរស់នៅ​ក្នុង​សង្កា​ត់​អូរឫស្សី ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ និង​នៅ​ម៉ោង​ជាង​៨ព្រឹក​នេះ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចំនួន​២គ្រាប់​ទៀត ដោយ១គ្រាប់​ធ្លាក់​នៅ​ក្នុង​សង្កាត់​អូរឫស្សី និង​មួយ​គ្រាប់​ទៀត ធ្លាក់​នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត។

រីឯនៅខេត្តបន្ទាយមានជ័យវិញ យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិជោគ​ជ័យ។ ចំណែក​នៅ​ខេត្ត​បាត់​ដំបង នៅ​យប់​មិញ​នេះ ថៃ​បាន​បាញ់​ផ្លោង​ចំនួន​១៣​គ្រាប់ ចូល​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​តាស្នា ស្រុក​សំពៅ​លូន​ខេត្ត​បាត់​ដំបង និង​បន្ត​​បាញ់​ផ្លោង​ចូល​​តំបន់​អូរ​ភ្លុក​ដំរី ខេត្ត​ពោធិ៍​សាត់។

អ្នកស្រីថា៖ «គិតមកដល់ម៉ោងនេះ ទីតាំ​ង​មួយ​ចំនួន​យោធា​ថៃ​នៅប​ន្ត​ធ្វើ​សកម្ម​ភាព​វាយ​ប្រហារ​មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា​នៅ​ឡើយ​ទេ។ កង​កម្លាំង​របស់​យើង​នៅ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ជាមួយ​សត្រូវ​ឈ្លាន​ពាន»។

ជុំវិញការបាញ់ផ្លោងនេះ កម្ពុជាចាត់ទុកទង្វើឈ្លានរបស់យោធាថៃនេះថា ជាទង្វើ​ឃោរ​ឃៅ ព្រោះថៃ​បាន​ប្រើ​ប្រាស់​អាវុធ​យុទ្ធោបករណ៍​ធុន​ធ្ងន់ និង​មាន​កម្រិត​បំផ្លាញ​ខ្ពស់ ដូច​ជា យន្ត​ហោះ​ចម្បាំង​F-16 នាវាចម្បាំង គ្រាប់​បែក​ចង្កោម ផ្សែង​ពុល មក​វាយ​ប្រហារ​កម្ពុជា និង​ជន​ស៊ីវិល ។

សម្រាប់កម្ពុជា ទង្វើឈ្លានពានរបស់ថៃនេះ បានរំលោភធម្មនុញ្ញអង្គការស​ហ​ប្រជា​ជាតិ ធម្ម​នុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត ដែល​កម្ពុជា​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ចាត់​វិធាន​ការ ដើម្បី​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា​​ទាំង​កំរោល​នេះ។

យ៉ាងណា បើតាម​សេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពី​កិច្ច​ប្រជុំ​ពិសេស​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ស្តីពី​ស្ថាន​ការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា​និង​ថៃ ទីក្រុង​គូឡា​ឡាំពួរ ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​មាន​សមាជិក​ចំនួន​១១​ប្រទេស​ រួម​មាន​ទាំង​កម្ពុជា និង​ថៃ​ផង​នោះ អាស៊ាន​មិន​បាន​ថ្កោល​ទោស​ការ​ឈ្លាន​របស់​ថៃទេ​ ក្រៅពី​ជំ​រុញ​ឱ្យ​ភាគី​ទាំង​ពីរ​វិល​ទៅ​​ជជែក​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​ទ្វេ​ភាគី ។

ជាការកត់សម្គាល់ យន្តការទ្វេភាគីនេះ ភាគីថៃមិនដែលគោរព​ទេ ទោះមា​ន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នៅថ្ងៃ​ទី២​៨​ ខែកក្កដា ឆ្នាំ២០២៥ និង​មាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​ស​ន្តិភាព​ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​មាន​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ធ្វើ​ជា​សាក្សី​ក្តី រហូត​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា ជា​ទ្រង់​ទ្រាយ​ធំ​លើក​ទី២ ចាប់​ពី​ថ្ងៃ​ទី៧ខែធ្នូ រហូត​បច្ចុប្បន្ន ធ្វើ​ឱ្យជ​នស៊ី​វិល​ខ្មែរ​ស្លាប់ និង​របួស​សរុប​ជាង​១០០​នាក់ ភៀស​សឹក​ជាង​៥៤​ម៉ឺន​នាក់ រួម​ទាំង​ថៃ​ទម្លាក់​គ្រាប់​កម្ទេច​ប្រាសាទ​បូរាណ​ខ្មែរ ដែល​មាន​អាយុ​កាល​ជាង​ ១០០០​ឆ្នាំ និងក​ម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​រាប់​សិប​កន្លែង​ទៀត ត្រឹ​មរ​យៈ​ពេល​ជាង​កន្លះ​ខែ​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ