ថៃនិង​កម្ពុជា​បន្ត​ចរចា​បទ​ឈប់​បាញ់​ខណៈ​​ការ​​ប្រយុទ្ធ​​​គ្នា​​ចូល​​ដល់​​សប្តាហ៍​​​ទី​បី

ថៃនិងកម្ពុជា​​បានព្រម​ព្រៀង​គ្នា​កាល​ពី​ចន្ទ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ នៅ​ថ្ងៃ​ទី​២៤​ខែ​ធ្នូឆ្ពោះ​ទៅ​រក​ការ​បន្ត​អនុវត្ត​បទ​ឈប់​បាញ់​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ខែ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កាន់​​​តែ​ខ្លាំង​ក្លា​រវាង​ពួក​គេ​ទាំង​ពីរ បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី៣ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​មាន​ការ​កើន​ឡើង។

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា ការសម្រេច​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ អំឡុង​កិច្ច​ប្រជុំ​ពិសេស​នៅ​ទីក្រុង​គូឡា​ឡាំពួ​របស់​មន្ត្រី​ការ​បរទេស​អាស៊ី​អាគ្នេយ៍​ ដែល​កំពុង​ព្យា​យាម​​ស្រោច​ស្រង់​បទ​ឈប់​បាញ់​ ដែល​សម្រប​សម្រួល​ដោយ​ប្រធាន​អាស៊ាន​ម៉ាឡេស៊ី និង​ប្រធានា​ធិបតី​សហរ​ដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់​​​ពី​​ការ​​​ប៉ះ​​ទង្គិច​​គ្នា​​​កាល​ពី​​ខែ​កក្កដា។​

អ្នកការទូតកំពូលនៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិក​ចំនួន ១១​រូប បាន​ជំរុញ​ឱ្យ​ភាគីប្រទេស​ទាំង​ពីរ អនុវត្ត​ការ​អត់​ធ្មត់​ជា​អតិបរមា និង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​ ខណៈ​ការ​ស្វាគមន៍​នៃ​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ពុធ នៃ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ជាយ​ន្តកា​រ​ដែល​បាន​បង្កើត​ឡើង​ជាយូ​រ​មក​ហើយ​សម្រាប់​កិច្ច​ចរចា​ទ្វេ​ភាគី។

ប្រភពបន្តថា ‘‘រ​ដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញក្តីសង្ឃឹមចំពោះការបន្ធូរ​ភាព​តាន​តឹង​នៃ​ភាព​ស្អប់​ខ្ពើម​ និង​ភាព​ជា​សត្រូវ​ដែល​អាច​ធ្វើ​ទៅ​បាន’’ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​ប្រធាន​អាស៊ាន​ម៉ាឡេស៊ី ដោយ​បន្ថែម​ថា ការ​ពិភាក្សា​នឹង​រួម​បញ្ចូល​ការ​អនុវត្ត​បទ​ឈប់​បាញ់​និង​ការ​ផ្ទៀង​ផ្ទាត់។

ថ្លែងទៅកាន់សារព័ត៌មាននៅអចលនទ្រព្យម៉ាអេឡាហ្គោ (Mar-a-Lago estate) នៅ​ហ្វ្ល័ររីដា(Florida) លោក ត្រាំ បាន​លើក​ឡើង​អំពី​ជម្លោះ​រវាង​ថៃនិ​ង​កម្ពុជា​ម្តង​ទៀត​ថា វា​ជា​ជម្លោះ​មួយ​ក្នុង​ចំណោម​សង្រ្គាម​ទាំង​៨ ដែល​លោក​បាន​បញ្ឈប់​នៅ​ជុំវិញ​ពិភព​លោក។

​លោក​បន្ថែម​ថា៖ «ប្រទេសថៃបានចាប់ផ្តើមធ្វើឱ្យចេញជារូបរាងឡើងវិញ។ អ្នក​ដឹង​ហើយ ពួក​គេ​បាន​ចាប់​ផ្តើម​ជាមួយ​​ប្រទេស​កម្ពុជា។ ពួក​គេ​ចាប់​ផ្តើម​ឡើង​វិញ ប៉ុន្តែខ្ញុំ​គិ​ត​ថា…យើង​បាន​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​ល្អ​មួយ​កម្រិត​ហើយ»។

ប្រភព​ថា ការសម្រេចរៀបចំការចរចា គឺ​ជាជំហ៊ានមួយ​ដ៏សំខាន់​បំផុត​ ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នាចា​ប់​ផ្តើម​ឡើង​ជា​ថ្មី ដែល​ទាំង​នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេ​ស៊ី លោក​ អាន់វ៉ា អ៊ី​ប្រា​ហ៊ីម និង​​លោក ត្រាំ មិន​អាច​នាំ​ប្រទេស​ទាំង​ពីរ​មក​តុចរចា​លើក​នេះ​បាន បន្ទាប់​ពី​ហៅ​តាម​ទូរស័ព្ទ​ដាច់​ដោយ​ឡែក​ទៅ​មេដឹក​នាំ​ទាំង​ពីរ។

រយៈពេល៥ថ្ងៃនៅក្នុងជម្លោះ លោក ត្រាំ បាន​និយាយ​ថា នាយករដ្ឋ​មន្ត្រី​ថៃ និង​កម្ពុជា បាន​យល់​ព្រម​‘‘បញ្ឈប់​រាល់​ការ​បាញ់​ប្រហារ’’ ប៉ុន្តែកា​រ​ប៉ះ​ទង្គិច​នៅ​តែប​ន្ត​នៅ​ថ្ងៃ​បន្ទាប់​ទៀត ដោយ​ទីក្រុង​បាង​កក​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បន្ថែម​ទៀត និង​ប្តេជ្ញា​បន្ត​ការ​ប្រយុទ្ធ​គ្នា។

ប្រទេសចិន ក៏បានជំរុញឱ្យភាគីទាំងពីរធ្វើការដកថយផងដែរ ដោយបេសកជន​ពិសេស​របស់​ខ្លួន​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី លោក តឹង ស៊ីជីន បាន​ជួប​ពិភាក្សា​នៅ​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ