យោធាថៃនៅព្រឹកនេះបង្កើនការ​បាញ់​បុក​យ៉ាង​ខ្លាំង​រុល​ចូល​ប្រាសាទ​ព្រះវិ​ហារ

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ឱ្យដឹ​ង​ថា រហូតម​ក​ដល់ព្រឹ​ក​ថ្ងៃព្រ​ហស្បតិ៍​នេះ យោធា​ថៃ​នៅ​បន្ត​ប្រើ​អាវុធ​ធុន​ធ្ងន់​ និង​រថ​ក្រោះ រួម​ទាំង​ដ្រូន​អត្ត​ឃាត បាញ់​សន្ធាប់​យ៉ាង​ខ្លាំង​បុក​រុល​ចូល​ប្រាសាទ​ព្រះ​វិហារ និង​ទីតាំង​មួ​យ​​ចំនួន​ទៀត តែ​ថាក​ងក​ម្លាំងជួ​រមុ​ខ​កម្ពុជា​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ការ​ពារ​ទឹក​ដី។

នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា និយាយ​នៅ​ថ្ងៃទី២​៥​ខែ​ធ្នូ ឆ្នាំ​២០២៥នេះ​ ស្តីពី​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំ​ដែន ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​២៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២​៥​ខែ​ធ្នូ​នេះ។

អ្នកស្រីថា៖ «យោធាថៃបានប្រើកាំភ្លើងធំបាញ់សន្ធាប់ខ្លាំង និង​កាំភ្លើង​បំពាក់​លើ​រថក្រោះ ដើម្បី​បាញ់​បំបុក​បន្ថែម​ទៀត ព្រម​ទាំង​ប្រើ​ប្រាស់​ដ្រូន​អត្ត​ឃាត នៅ​ក្នុង​ភូមិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ»

បើតាម​អ្នក​នាំពាក្យរូប​នេះ ការ​ឈ្លាន​ពាន​ទាំង​កំរោល​របស់​យោធា​ថៃ មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា គិតត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ចូល​ដល់​ថ្ងៃ​ទី១៩​ហើយ។ ហើយ​ថា ការ​ឈ្លាន​ពាន​នេះ បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​មក​ដល់​ដែន​អធិប​តេយ្យ​កម្ពុជា​ច្រើន​កន្លែង ដូច​ជា នៅ​បឹង​ត្រកួន ភូមិ​ជោគ​ជ័យ ព្រៃ​ចាន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

អ្នកស្រីថា៖ «នៅវេលាម៉ោង៥និង៣៥នាទីព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ​នេះ យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចំនួន​១៥​គ្រាប់ ចូល​ក្នុង​ភូមិ​​សាស្ត្រ​បឹង​ត្រកួន ដើម្បី​បំផ្លិច​បំផ្លាញ និង​កម្ទេច​លំនៅ​ឋាន​របស់​ជន​ស៊ីវិល​កម្ពុជា ចោល​យ៉ាង​កំរោល​និង​អមនុស្ស​​ធម៌»។

បើតាមប្រភពនោះ ការឈ្លានពានរបស់យោធាថៃ ជិត២០ថ្ងៃ​មកនេះ ថៃបានរំលោភ​បទឈប់​បាញ់ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​រួច​ហើយ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នៅ​ទីក្រុង​គូឡា​ឡាំពួរ ប្រទេស​ម៉ាឡេ​ស៊ី ហើយ​ថៃ​ក៏រំ​លោភ​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ ជុំវិញ​ការ​ប្រើ​គ្រាប់​បែក​ចង្កោម និង​បាញ់​ផ្សែង​ពុល។

ក្នុងន័យនេះ កម្ពុជាអះអាងថា ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ​របស់​ថៃ ដែល​មាន​សមត្ថ​ភាព​បំផ្លាញ​ខ្ពស់​ ដូច​ជា យន្តហោះ​ទម្លាក់​គ្រាប់​បែក F-16 នាវា​ចម្បាំង កាំភ្លើង​ផ្លោង គ្រាប់​បែក​ចង្កោម ដ្រូន​គ្រប់​ប្រភេទ​ និង​ការ​បាញ់​ផ្សែង​ពុល​មក​លើ​​កង​ទ័ព​និង​ប្រជាព​លរដ្ឋ​ស៊ីវិល​កម្ពុជា គឺ​ជា​អំពើ​ផ្គើន​និង​ចំអក​ឡក​ឡឺយ​ចំពោះ​សហគមន៍​អន្តរ​ជាតិ ដែល​បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ផ្ទុះ​អាវុធ ហើយ​ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ និង​សេចក្តី​ថ្លែង​ការ​ណ៍រួ​ម​ស្តី​ពីស​ន្តិភាព​ទីក្រុង​កូឡាឡាំពួរ​វិញ។

ការណ៍នេះ​​ បង្ក​ឱ្យ​ជន​ស៊ីវិល​ខ្មែរ​ស្លាប់​កើន​ឡើង​ដល់​៣០​នាក់ របួស៨​៧នា​ក់ និង​ជន​ភៀស​សឹក​កើន​ឡើង​ជាង​៦០​ម៉ឺន​នាក់ ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើ​ន​ត្រូវ​បាន​បំផ្លាញ រួម​ទំាង​សាលា​រៀន វត្ត​អារាម និង​ប្រាសាទ​បូរាណ​ខ្មែរ​ដែល​មាន​អាយុ​កាល​ជាង​១០០០​ឆ្នាំ។

យ៉ាងនេះក្តី ក្រុមអ្នកតាមដានជម្លោះព្រំដែន ផ្តល់​យោបល់​​​ថា ដើម្បី​​ទប់​ស្កាត់​​​មហិច្ឆតា​​ឈ្លាន​​ពាន​​របស់​​​​ថៃ និង​​​ទប់​​​ស្កាត់​​​ការ​​​បង្ហូរ​​​ឈាម​​​​គ្នា​​​រយៈពេ​​​​​​លយូ​​រ ក្រៅ​​ពី​​​ប្រើ​​សិទ្ធិ​​ការ​​ពារ​​ខ្លួន កម្ពុជា​ចាំបាច់​ត្រូវ​ប្តឹង​ថៃ​ទៅ​តុ​លាកា​រ​​យុត្តិធម៌​អន្តរ​ជាតិ(ICJ)​ និង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​(ICC) រួម​ទាំង​ប្តឹង​ទៅស​ហ​ប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភា​​ព​​ទីក្រុង​ប៉ារីស​​​​ឱ្យ​កោះប្រ​ជុំប​ន្ទាន់ ទើប​អាច​ទប់​ស្កាត់​បាន។

ពួកគេសំអាង​ថា ប្រទេសថៃបានចិញ្ចឹមចិត្តឈ្លានពានដែន​អធិប​តេយ្យ​កម្ពុជា ច្រើន​ទសវត្សរ៍​មក​ហើយ​។ ហើយ​​ថា​​ពួក​គេនឹ​ង​មិន​បញ្ចប់​ត្រឹម​នេះ បើ​កម្ពុជា​មិន​ប្រើ​ច្បាប់​អន្តរ​ជាតិដែ​លក​ម្ពុជា​មាន ដើម្បី​ទប់​ទល់​នឹង​មហិច្ឆ​តា​​ឈ្លាន​ពាន​នេះ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ