ពលរដ្ឋខ្មែរ​នៅកូរ៉េ​ទាម​ទារ​ឱ្យ​ក្រុង​សេអ៊ូល​ថ្កោល​ទោស​ថៃ​ប្រើ​យន្ត​ហោះ T-50TH ​ឈ្លាន​ពាន​កម្ពុជា

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ បាន​ធ្វើការ​តវ៉ា​រិះ​គន់​រដ្ឋាភិ​បាល​សាធារណៈ​រដ្ឋ​កូរ៉េ ដោយលើ​ក​ឡើង​ថា យន្ត​ហោះ​ហ្វឹក​ហាត់​ល្បឿន​លឿន​ប្រភេទ​ធីហាសិប​(T-50TH) ដែល​កូរ៉េ​បាន​នាំ​ចេញ​ទៅ​ឱ្យ​ប្រទេស​ថៃ ប្រើ​ប្រាស់​​​​​ក្នុ​ង​ការ​ទម្លាក់​គ្រាប់​បែក​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា។

សារព័ត៌មាន​ដឹឆូសាន់​ដេលី​(The Chosun Daily) របស់​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃទី​២៨ នៅ​ខាង​មុខ​វិមាន​អនុស្សាវ​រីយ៍សង្រ្គាម​កូរ៉េ​នៅ​យ៉ុង​សានគូ (Yongsan-gu) ទីក្រុង​សេអ៊ូល ហើយ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ការ​ពារជាតិ។

ពួក​គេ​បានអះអាងថា ដំណើរការដែលថៃឈ្លានពានដែនដីប្រទេសកម្ពុជានៅថ្ងៃ​ទី​២៤ ថៃ​បាន​ប្រើ​យន្ត​ហោះ​​ T-50TH​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ខូរៀ អេរ៉ូ​ស្ពេស អ៊ីន​ដាស់​ស្រ្ទី​(Korea Aerospace Industries (KAI))ស​ម្រាប់​វាយ​ប្រហារ និង​សម្លាប់​ជន​ស៊ីវិល។

អ្នកចូលរួមប្រមូលផ្តុំក្នុងការតវ៉ា បាននិយាយថា រដ្ឋាភិបាល​កូរ៉េ និងស​ភាជា​តិ​គួរ​តែ​ថ្កោល​ទោស​ប្រទេស​ថៃចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ការពា​រ​ជាតិ​ខុស​គោល​ដៅ ដែល​នាំចេ​ញ​សម្រាប់​ការ​ហ្វឹក​ហាត់​ តែ​បែរ​ជា​ប្រើ​អាវុធ​ជា​កា​រ​វាយ​ប្រហារ។ ពួក​គេ​បាន​និយាយ​ថា ‘‘អាវុធ​ដែ​ល​កូរ៉េ​បាន​លក់​ត្រូវ​បាន​ប្រើ​ដើម្បី​ឈ្លាន​ពាន​ប្រទេស​កម្ពុជា’’ ហើយ ‘‘កម្ពុជា​​ចង់​បាន​សន្តិភាព’’។

ជាពិសេសនៅថ្ងៃទី២៤​ដែល​ជា​ថ្ងៃបុ​ណ្យ​គ្រិះ​ស្មាស​ កង​ទ័ព​ថៃ​ត្រូវ​បាន​គេរា​យ​ការណ៍​ថា បាន​ទម្លាក់​គ្រាប់​បែក​ចំនួន ៤គ្រាប់​លើ​ឃ្លាំង​ផ្ទុក​អាវុធ និង​គ្រាប់​រំសេវ​ក្នុង​ខេត្ត​បាត់​ដំបង ប្រទេស​កម្ពុជា ដោយ​ប្រើ​យន្ត​ហោះ​ធីហា​សិប(T-50TH)។​

សារព័ត៌មាន​បរទេស ដោយយោងតាមមន្ត្រីជាន់ខ្ពស់ថៃ បាយរាយការណ៍ថា យន្តហោះ​ម៉ូដែល​នេះ ត្រូវ​បាន​បម្លែង​ពី​‘‘សម្រាប់​ហ្វឹក​ហាត់’’​ទៅ​ជា‘‘សម្រាប់​ការ​ប្រយុទ្ធ​ពិត​ប្រាកដ’’ ហើយ​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ការ​ប្រើ​ប្រាស់។

ភាគីប្រទេសទាំងពីរ បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃទី២​៧ ដែល​ជា​ថ្ងៃទី​២០ នៃ​ការ​ប្រយុទ្ធ​គ្នា និង​ហើយបា​ន​ឯកភាព​គ្នា​លើ​ការ​ផ្អាក​ដាក់​ពង្រាយ​ទ័ព និង​បញ្ឈប់​ការ​បង្ក​ភាព​តាន​តឹង។ ទោះជា​យ៉ាង​ណា ក៏ដោយ​យោធា​ថៃ​បាន​​ទុក​សារ​ព្រមាន​ថា នឹង​ឆ្លើយ​តប​ភ្លាមៗ​ ប្រសិន​បើ​កម្ពុជា​រំលោភ​លើ​លក្ខ​ខណ្ឌទាំ​ង​នេះ​ដែល​ធ្វើ​ឱ្យស្ថា​នកា​រណ៍​នៅ​តែមា​នភា​ពតា​ន​តឹង​ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ