ថៃប្រកាសពន្យាបញ្ជូនទាហានខ្មែរ១៨នាក់​មក​ឱ្យក​ម្ពុជា​ដោយ​មិន​កំណ​ត់​ពេល

ថៃ​បាន​ប្រកាស​ពន្យា​ពេល​ជា​ថ្មី​ទៀត ក្នុង​ការ​បញ្ជូន​ទាហាន​ខ្មែរ​ ១៨​រូប ឱ្យ​មក​កម្ពុជា​វិញ ទោះ​បា​ន​សន្យា​ក្នុង​កិច្ច​ព្រម​ព្រៀ​ងប​ទ​ឈប់​បាញ់​ថ្មី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​បាន​តម្រូវ​ឱ្យ​កម្ពុជា​អនុ​វត្តបទ​ឈប់​បាញ់​រយៈ​ពេល​៧២​ម៉ោង ឬ​បី​ថ្ងៃ​ ថៃ​នឹង​ពិចារណា​ដោះ​លែង។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ក្នុង​ស្រុក​របស់​ថៃ រួ​ម​ទាំង ខាវ​សុត ដែល​បាន​ចុះ​ថ្ងៃ​ទី៣​០​ខែ​ធ្នូ​នេះ។

បើតាមប្រភពនោះ រដ្ឋមន្ដ្រីការបរទេសថៃ លោក សីហាសាក់ ភុងកេត​កែវ នៅថ្ងៃ​ទី​៣០ ខែធ្នូ​នេះ ប្រកាស​ថា កា​រ​ដោះ​លែ​ង​​ទាហាន​ខ្មែរ​១៨​នាក់ សុំ​ពន្យា​ពេល​សិន។

លោក​បន្ត​ថា ក្រោយ​ទាហាន​ថៃ រក​ឃើញ​ថា កម្ពុជា​បំពាន​បទ​ឈប់​បាញ់​រយៈ​ពេល​ ៧២​ម៉ោង ដោយ​កម្ពុជា​បន្ត​ធ្វើ​សកម្ម​ភាព​បង្ហោះ​ដ្រូន​ជាង ២៥០​គ្រឿង នៅ​តំបន់​ព្រំដែន​ខេត្ត​ស៊ីសាក់​កេត និង​បូ​រីរាំ។

លើសពីនេះ លោក​បាន​ចោទ​ថា កម្ពុជា បន្ត​ដាក់​មីន​ធ្វើ​ឱ្យ​ទាហាន​ថៃ ជាន់​មីន​ដាច់​ជើង​ស្តាំ​ម្នាក់​ទៀត​ លើក​ទី​១១ ដែល​កម្ពុជា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។

លោកអះអាង​ថា ករ​ណីសុំ​ព​ន្យារ​ពេល​​ដោះ​លែង​ទាហាន​ខ្មែរ ១៨​នាក់​នេះ លោក​បាន​រាយ​ការណ៍​ទៅមហា​អំណាច​ចិន​ហើយ ព្រោះ​កម្ពុជា​ជា​អ្នក​បំពាន​បទ​ឈប់​បាញ់​មុន។

យ៉ាងណា លោកបញ្ជាក់ថា ការពន្យារពេលនេះ មិនបានកំណត់ថា នឹងត្រូវដោះលែ​ងទា​ហាន​ខ្មែរ​​១៨នាក់​នោះ នៅ​ពេល​​ណា​ទៀ​ត​នោះ​ទេ។

កម្ពុជា និង​ថៃ ​បាន​​សម្រេច​​ចុះ​ហត្ថលេខា​លើ​​ប​ទ​​ឈប់​​បាញ់​​​បណ្ដោះអា​សន្ន ក្នុ​ងរ​យៈពេ​ល ៧២​​ម៉ោង ចាប់​​​​ពី​​ម៉ោង១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ដែលកិច្ចព្រមព្រៀងនេះ ​បាន​បញ្ជាក់​​ថា ភាគី​ថៃ​នឹង​​ពិចាររណាដោះលែង​យោធិន​ខ្មែរ​ចំនួន១៨​នាក់​វិញ ​ដែលថៃឃុំខ្លួនជា​ង​៥ខែ​មក​នេះ បើ​បទ​ឈប់​បាញ់​នេះ​មាន​ប្រសិទ្ធភាព​​តាម​រយៈពេល​កំណត់៧២ម៉ោង។

យ៉ាងណា គិតត្រឹមម៉ោងផ្សាយនេះ ទាំងក្រសួងការពារជាតិ​កម្ពុជា រួ​មទាំង​នា​យករដ្ឋមន្ត្រី​ខ្មែរមិ​ន​ទាន់​ឃើញ​បញ្ចេញ​ប្រតិ​កម្ម​ជុំវិ​ញ​ការ​ដែល​ថៃ​ប្រកាស​ពន្យា​ពេល​ជា​ថ្មី​ទៀត លើ​ការ​សន្យា​​បញ្ជូន​ទាហាន​ខ្មែរ​ទាំង​១៨​រូប​នោះ​ឱ្យ​កម្ពុជា​នោះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី៣​០​ខែ​ធ្នូ​នេះ។

សូមរំឭកថា កាលពីថ្ងៃទី២៩ ខែ​ធ្នូ តាមរយៈរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បាន​និយាយ​ថា បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ ថៃ​នឹង​ដោះលែ​ង​ទាហាន​ខ្មែរ ១៨នាក់ នៅថ្ងៃ​​ស្អែក​ម៉ោង ១​២ថ្ងៃ​​ត្រង់ តាម​ការសន្យា​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ