រុស្ស៊ី​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន បាន​សម្លាប់​មនុស្ស ២៤​នាក់ ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹងកាន់​តែ​ខ្លាំង​ឡើង ចំពេ​ល​មាន​ការ​ចរចា​សន្តិភាព

មន្ត្រីរុស្ស៊ី កាលពីថ្ងៃ១ខែ​មករា បាននិយាយថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន បាន​សម្លាប់​មនុស្ស ២៤ នាក់ និង​របួស​យ៉ាង​ហោច​ណាស់ ៥០​នាក់​បន្ថែម​ទៀត ខណៈ​ដែល​ពួក​គេ​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ភូមិ​មួយ​ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី ក្នុង​តំបន់ Kherson នៃ​ប្រទេស​អ៊ុយ​ក្រែន ធ្វើ​ឱ្យមា​ន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​បន្ត​កើន​ឡើង ទោះ​បី​ជា​ក្រុម​អ្នក​ការទូត​បាន​សាទរ​ចំពោះ​ការ​ចរចា​សន្តិភាព​ប្រកប​ដោយ​ផ្លែផ្កា​ក៏​ដោយ។

លោក Vladimir Saldo មេដឹកនាំដែលតែងតាំងដោយទីក្រុងមូស្គូប្រចាំតំបន់​នោះ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើ​តេឡេ​ក្រាម (Telegram) ថា ដ្រូនចំ​នួន ៣​គ្រឿង បា​ន​វាយ​ប្រហារ​លើ​ហាង​កាហ្វេ និង​សណ្ឋា​គារ​មួយ ក្នុង​ទីក្រុង​រមណីយ​ដ្ឋាន Khorly ជាប់​ឆ្នេ​រស​មុទ្រ​ខ្មៅ។ លោ​ក​បាន​បន្ត​ថា ដ្រូន​មួយ​ក្នុង​ចំណោម​នោះ បាន​ដឹក​នាំ​ល្បាយ​ដែល​បង្ក​ជា​អគ្គិភ័យ ដែល​បណ្តាល​ឱ្យមា​ន​ការ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។

មន្ត្រីអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ ចំពោះការអះអាងអំពីការវាយប្រហារ​នេះទេ​។ ការ​វាយ​ប្រហារ​នេះមិន​ទាន់​អាច​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន AP នៅ​ឡើយ​ទេ។

ការវាយប្រហារនេះ ត្រូវបានថ្កោលទោសដោយមន្ត្រីរុស្ស៊ី​មួយ​ចំនួន។ លោកស្រី Valentina Matviyenko ប្រធានសភា​ជាន់​ខ្ពស់​រុស្ស៊ី (ក្រុម​ប្រឹក្សា​សហព័ន្ធ) បាន​និយា​យ​ថា ការ​វាយ​ប្រហារ​នេះ​បាន “ពង្រឹង” ការ​ប្តេជ្ញា​ចិត្ត​របស់​រុស្ស៊ី ក្នុង​ការ​សម្រេច​ឱ្យបា​ន​ឆាប់​រហ័ស​នូវ​គោល​ដៅរ​បស់​ខ្លួន នៅ​ក្នុ​ង​ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែន​ ដែល​អូស​បន្លាយ​ជិត ៤ ឆ្នាំ​មក​នេះ។

ការវាយប្រហារនេះ “បង្ហាញជាថ្មីម្តងទៀតនូវសុពលភាពនៃការទាមទារ​ដំបូង​របស់​យើង” នេះ​បើតា​មស​ម្តី​របស់​លោក​ស្រី Matviyenko។

សេចក្តីថ្លែង​ការណ៍​នេះ បាន​កើតឡើងបន្ទាប់ពីការអះអាងពីទីក្រុងមូ​ស្គូថា​ អ៊ុយ​ក្រែន​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ ប្រឆាំង​នឹង​លំនៅដ្ឋា​នផ្លូ​វកា​រ​មួយរ​បស់​ប្រធានា​ធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ភាគពាយ័ព្យនៃ​ប្រ​ទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​៣០ខែ​ធ្នូ។ ទីក្រុង​កៀវ បា​ន​ថ្កោល​ទោស​ការ​អះអា​ង​នេះ​ថា​ជា “រឿង​កុហក”។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូមួយកាលពីថ្ងៃ៣១ខែធ្នូ អំពី​ដ្រូន​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់ ដែល​ខ្លួន​បាន​និយាយ​ថា បា​នពា​ក់ព័​ន្ធ​នៅក្នុ​ងកា​រ​វាយ​ប្រហារ​នោះ។

ឃ្លីបវីដេអូនាពេលយប់នោះ បានបង្ហាញបុរសម្នាក់ស្លៀកសម្លៀកបំពាក់​យោធា ពាក់​មួក​សុវត្ថិ​ភាព និង​អា​វ​ក្រោះការ​ពារ​គ្រាប់ កំពុង​ឈរ​ក្បែរ​ដ្រូន​ដែល​ខូច​ខាត​ដែល​ដេក​នៅ​លើ​ព្រិល។ បុរ​សរូ​ប​នោះ​ដែល​បានបិ​ទ​បាំង​មុខ បាន​និយាយ​រៀប​រាប់​អំពី​ដ្រូន។

វីដេអូ និងការអះអាងទាំងនេះ មិនទា​ន់​អាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។

នៅក្នុងសុន្ទរកថាចូលឆ្នាំថ្មីរបស់​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelenskyy បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​សន្តិភា​ព គឺ “រួច​រាល់ ៩០%” ហើយ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ១០% ដែល​នៅសេ​ស​សល់ ដែល​ត្រូវ​បាន​គេ​ជឿថា​ រួម​មាន ចំណុច​មិន​ចុះស​ម្រុង​សំខាន់ៗ ដូច​ជា​ បញ្ហាទឹ​ក​ដី នឹង “កំណត់​ជោគ​វាសនា​នៃ​សន្តិ​ភាព ជោគ​វាសនា​របស់​អ៊ុយ​ក្រែន និង​អឺរ៉ុប និង​របៀប​ដែល​មនុស្ស​នឹង​រស់​នៅ”។

បេសកជនពិសេសរបស់ លោក Trump លោក Steve Witkoff បាននិយាយកាលពីថ្ងៃ៣១ខែ​ធ្នូ​ថា រដ្ឋមន្ត្រីការ​បរទេសលោក Marco Rubio និង​កូន​ប្រសារ​ ព្រម​ទាំងជា​ទីប្រឹក្សា​របស់​លោក Trump គឺ​លោក Jared Kushner បាន​ធ្វើ “ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រកប​ដោយ​ផ្លែផ្កា​” ជាមួយ​ទីប្រឹក្សា​សន្តិសុខជា​តិ​របស់​ចក្រភ​ពអ​ង់​គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ុយ​ក្រែន “ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ​ជំហានបន្ទាប់​នៅក្នុ​ង​ដំណើរ​ការ​សន្តិភាព​អឺរ៉ុប”។

លោក Witkoff បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖ «យើង​បាន​ផ្តោត​លើរ​បៀប​រុញ​ច្រាន​ការ​ពិភាក្សាឱ្យ​ទៅ​មុ​ខ​តាម​បែប​ជាក់​ស្តែង ក្នុ​ងនា​មដំ​ណើរ​ការ​សន្តិភាព​របស់ លោក Trump​​ រួម​ទាំង​ការ​ពង្រឹង​ការ​ធានា​សន្តិ​សុខ និង​ការ​បង្កើត​យន្ត​ការ​ដោះស្រា​យ​ជម្លោះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដើម្បី​ជួយ​បញ្ចប់​សង្រ្គាម និង​ធានា​ថា​វាមិន​ចាប់​ផ្តើម​ឡើង​វិញ»

ប្រធានក្រុមអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov ក៏បានបញ្ជាក់ជាថ្មីថា មន្ត្រី​អឺរ៉ុប និង​អ៊ុយ​ក្រែន គ្រោង​នឹង​ជួប​គ្នា​នៅថ្ងៃ​ទី​៣ខែ​មករា ខណៈ​ដែល​លោក Zelenskyy គ្រោង​នឹង​ធ្វើកា​រ​ចរចា​នៅ​សប្តាហ៍​ក្រោយ ជាមួយ​មេដឹក​នាំអឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ