ថៃសម្រុកឈូសឆាយផ្ទះវត្តអារាម​ខ្មែរ ខណៈ​កម្ពុជា​​រង់​ចាំ​ច​រចា​​ជាមួយ​​ថៃ​ តែ​​នៅ​តែ​​មិ​ន​​​ប្តឹង​​​ថៃ

បន្ទាប់ពីរដ្ឋាភិបាល​កម្ពុជា​បាន​​ប្រកាស​​ថា កង​​ទ័ព​ថៃ​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដីខ្មែរ​ដោយ​​​ខុស​ច្បាប់​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​១៤​ទីតាំង ​ប៉ុន្តែ​អ្នក​ជំនាញ​កិច្ចការព្រំដែន​របស់​រដ្ឋាភិបាល​​​​ក្រៅ​​​ប្រទេស​ថា ​ថៃ​ដណ្តើម​​កាន់​​កាប់​​រហូតដល់​៣៥ទីតាំង​​ ទាំង​​​ពល​រ​ដ្ឋ​​ខ្មែរ​​នៅ​​​តាម​​ព្រំ​​ដែន​​ដែល​​ផ្ទះ​ និង​​ដី​​​ធ្លី​​​របស់​​ពួក​​គាត់ ​​ត្រូ​​វបា​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃដណ្តើម​​កាន់កាប់​បាញ់​​បំផ្លាញ ​ហើយ​កំពុង​សម្រុក​ធ្វើការ​ឈូស​ឆាយ​កម្ទេច​​ចោល​ បាន​សម្តែង​ការពួយ​បារម្ភ​យ៉ាងខ្លាំង​​ខ្លាច​ផ្ទះ ​​និង​ដី​ធ្លី​របស់​ពួកគាត់​​​ដែល​បាន​រស់​នៅ​​ស្ទើរ​​​ពេញ​មួយ​ជីវិតមក​ហើយ​នោះ​ នឹង​ត្រូវថៃ​ដណ្តើម​យក​ជារៀង​រហូត។

ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​​ចាន់ ​ភូមិ​ជោគ​ជ័យ និង​ភូមិ​បឹងត្រកួន​​មួយ​ចំនួន ​ក្នុង​ចំណោម​ពល​រដ្ឋ​​ជាង​​១ពាន់គ្រួសារ បាន​​ប្រាប់​វីអូឌី​​ជាបន្តបន្ទាប់ ​ដោយ​​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ពីវិបត្តិ​សេដ្ឋ​កិច្ច​​គ្រួសារដែល​កំ​ពុង​​តែ​កើត​​ឡើង ​ខណៈ​ដែល​ដីផ្ទះ​របស់​ពួកគាត់​​ត្រូវបាន​ទាហាន​ថៃ​បំផ្លាញ ​និង​​គ្រប់​គ្រប់​ ​មិន​ទាន់​អាច​ចូល​ទៅ​រស់​​​នៅ​​វិញ​​បាន។ ខណៈនៅ​ពេល​នេះ​ កង​ទ័ពថៃកំពុង​ឈូស​​ឆាយ​​បំផ្លាញ​ផ្ទះ​របស់​ពួកគាត់ ​​និង​វត្ត​​ខ្មែរ​ចំនួន​២​ ​នៅ​ក្នុង​ឃុំ​អូរបីជាន់ ​ពួកគាត់​បារម្ភ​ខ្លាំង​ណាស់​ ​ខ្លាច​ដីភូមិ​វត្តខ្មែរ​ទាំងនោះ ​ត្រូវ​ថៃ​ដណ្តើម​យក​ជារៀង​រហូត​។

បុរសម្នាក់ដែលនៅពេល​នេះ​​កំពុង​ភៀស​សឹក ​បាន​និយាយ​​​នៅលើ​ប​ណ្តាញ​​សង្គ​ម​របស់​​ខ្លួន​ឈ្មោះ Sov-រាហ៊ូ កាល​ពី​ថ្ងៃ​ទី​​៧​ ខែ​មករា​ ​ឆ្នាំ​២០២៦​ថា នឹក​ផ្ទះ​​ នឹក​​ស្រែ​ច​ម្ការ​​ដែល​​ចោរ​សៀម​​លួច​​ស្ទើ​របែ​ក​ទ្រូង នឹក​ឃើញ​​ហូរ​ទឹក​ភ្នែក។ តាម​​រយៈ​​វីដេអូមួយ​ បុរសរូបនេះ​ បាន​និយាយ​ថា ថ្ងៃ​​​នេះ​លោក​​មា​នរឿង​សោកសៅ ​និងសោកស្តាយ​ជាច្រើន​ ជាមួយ​ដីស្រែ​ដី​ចម្កា​រ​​របស់​លោក​នៅ​ភ្នំ​ប៉ោយ​-អូរខ្លាឃ្មុំ​ ក្នុង​ក្រុង​អូរស្មាច់​ខេត្ត​ឧត្តរមានជ័យ​ ដែល​​ត្រូវ​បាន​ទាហាន​ថៃ​ចូល​ដណ្តើម​កាន់​​កាប់។​

បុរសអ្នកភូមិ​នៅជាប់​ព្រំដែនកម្ពុជាថៃរូប​នេះ ​ក៏បាន​ឆ្លើយ​តប​ចំពោះ​ក្រុម​អ្នក​​ដែល​តែង​​តែ​វាយ​ប្រហារ​​ប្រជាពលរដ្ឋ​រងគ្រោះ​​នៅ​ទល់​ដែនផង​ដែរថា មាន​បុគ្គល​ជាច្រើន​បាន​និយាយ​ថា បើ​សៀម​​កាន់​កាប់​នៅលើភ្នំដង​រែក​ ​នៅខាង​អូរស្មាច់​​ទាំង​អស់ តើ​កម្លាំងកងទ័ព​យើងទៅ​នៅ​ឯណា?

លោកថា៖ «ពាក្យសម្តីនឹងខ្ញុំចង់​សួរទៅ​វិញដែរ នឹងសួរៗម៉ោឱ្យជាន់​គ្នា​ទៅ​វិញទៅម៉ោ។ អ៊ីចឹង​រឿង​កម្លាំង​​នៅកន្លែង​ណាៗ មិន​អាចមានអ្នកណា​និយាយ​ជម្រាបទេ​ ​ខ្ញុំ​ចង់​និយាយ​ថា បើគេនៅ​កន្លែង​ហ្នឹង​​ហើយ ​យើង​នៅអ​ត់​បាន​​យើង​ទៅ​ណា​​ យើង​មិន​ដក​ថយ​មក​​​នៅ​​ខាង​ក្រោយ​ មក​រក​កន្លែង​​មាន​​សុវត្ថិ​ភាព​សិន។ វីដេអូហ្នឹង​ខ្ញុំច​ង់​​ផ្ញើ​ជូនអ្ន​ក​​សម្តី​ញ៉ែតៗ​ ហើយ​បើ​ផូស​បាត់​ដីៗ​​បាត់​ផ្ទះ​បាត់​ស្រែ​​ចម្ការ? ហើយ​បើ​គ្នាមិ​នបា​ន​នៅ​មែន​​អស់​​រយៈ​​ពេល​​ច្រើន​​ខែ​ហើយ អាហ្នឹង​​​គ្នា​មិន​បាត់​​ទេ? បង​ប្អូន​​ដឹង​ជន​ភៀសសឹ​កដឹ​ង​ថា ​រាជ​រដ្ឋាភិបាល​​កំពុង​​​ខំ​ប្រឹ​ងណា​ស់​ រឿង​ដោះ​ស្រាយ​​នេះ​​ ស្នើ​យក​​​​ឯ​ក​សារ​ដោះ​ស្រាយ​​វាស់​វែង​ព្រំដែន​ មិនមែ​ន​ដោយ​​ថៃ​នឹ​ង​ប្រើ​​កម្លាំង​យោធា​បាញ់​ប្រហារ​​ប៉ុន្មាន​ថ្ងៃ​តាំងពីថ្ងៃ​ទី​២៤​​រហូតដល់​ថ្ងៃនេះ ឱ្យគេទទេៗទេ ​យើង​កំពុងតែទាមទារឱ្យ​កង​ទ័ព​​ថៃ​ដកថយ​ក្រោយ​វិញ​។ ​តែខ្ញុំចង់​សួរ​បង​ប្អូន​ថា តើ​បងប្អូនប្រាកដ​​​ចិត្ត​ប៉ុន្មាន​​ភាគរយ​ថា ទាហាន​សៀម​ ​ជនជាតិសៀម ថៃនឹងគេដកថយ​ទៅ​វិញទេ?»។

លោកបាន​និយាយ​​ជាមួយ​នឹងការ​ឈឺចាប់​ថា ក្រុមគ្រួសារ​លោក​រួម​ទាំង​រូប​លោក​​ គឺ​ជាអ្នក​រស់​នៅ​​អូរស្មាច់ ​​ហើយបងប្អូនប្រុស​របស់​លោក ​​រួម​ទាំង​ឪពុក​របស់​លោក​សុទ្ធ​តែជាកង​ទ័ព​នៅ​ជួរ​មុខ​​ទាំង​អស់​។​ រឿងខ្លះ​លោក​មិន​ចង់បញ្ចេញទេ ​ប៉ុន្តែ​លោក​ចង់​និយាយរឿងខ្លះដែល​ជាការ​ពិត។​ បុរស​រូបនេះ ​សូមឱ្យ​ពល​រដ្ឋ​ខ្មែរ​ហ៊ាន​ទទួលស្គាល់ការពិត​ ហ៊ាន​និយាយ​ការពិត​ខ្លះ​កុំ​​​ធ្វើជា​មនុស្ស​​ក្បត់ឧត្តមគតិខ្លួនឯង។​ លោក​អះអាងថា នៅពេល​នេះទាហាន​ថៃ​បាន​កាន់​កាប់​នៅលើ​​ភ្នំដងរែក​​តំបន់​អូរ​ស្មាច់​ទាំង​អស់​ហើយ​។

លោកថា៖ «ហើយ​វាជារឿងគួរឱ្យឈឺចាប់​ដែល​ផ្ទះ​សំបែង ​ទឹកដីរបស់​យើង យើងទៅ​សំពះ​ឱនអង្វ​រ​សុំគេ​យក​អីវ៉ាន់។ ហើយ​​មាន​ពាក្យជា​ច្រើន​អ្នកនៅទីក្រុង​ អ្នកមិន​មា​ផ្ទះ​នៅជាយ​ដែន ​អ្នក​មិនមាន​​បង​ប្អូនគ្រួសារ​ធ្វើជាងទ័នៅជួរមុខ បាន​និយាយ​ថា ​ហេតុអីទៅ​ជញ្ជូនអីវ៉ាន់​លែង​ហ៊ាន​ទៅ​វិញ ​ហើយ​លែងជឿជាក់​លែង​ទុកចិត្ត​រាជរដ្ឋាភិបាល​ហើយមែន? ​មិន​មែនទេ គាត់យកអីវ៉ាន់​នឹង​យក​របស់​របរដែលមានតម្លៃហ្នឹង កុំឱ្យ​ទាហាន​សៀមចោរសៀមហ្នឹង​វាគាស់ផ្ទះ​វាចូល​យកបន្ថែម​របស់​របរមានតម្លៃយកបាមកខ្លះទៅ​ស្រោចស្រង់ជីវិតយើងលក់ដូរលក់ចេញទៅ​ដោះ​ស្រាយ​ជីវភាពបាខ្លះ»។

​លោក​ មាជ សុវណ្ណារ៉ា ​ប្រធាន​គណបក្ស​ជំនាន់​ថ្មី ​ដែល​ជាអតីត​ទាហាន​ប៉ា​រ៉ា​របស់​​លោក​តា​ស៊ឺន​ សាន និង​តែង​តែធ្វើដំណើរ​ទៅ​តាម​​ព្រំដែន​ ដើម្បី​ជួប​កងទ័ព​ជួរ​​មុខ​ និង​ជន​ភៀស​សឹក​ជាមួយ​​នឹង​​ការ​ផ្តល់​ជំនួយ​ខ្លះៗ​​ផង​​នោះ​​ បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា តើរដ្ឋាភិបាល​បាន​ធ្វើ​អ្វី​​ខ្លះ ឬក៏បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិICC​និង​ICJ​រួច​ហើយ​ឬនៅ​នោះ​ទេ។

លោក ​សុវណ្ណា​​​រ៉ា ​​ប្រាប់​វីអូឌីនៅ​ថ្ងៃ​ទី​៩​ខែមករានេះ​​ថា លោក​​​ក៏ដូច​ជាប្រជាពល​រដ្ឋ​ខ្មែរ​ដទៃ​ទៀត​​​ដែរ គឺ​​មាន​ការ​ព្រួយ​បារម្ភ​ និង​ឈឺ​ចាប់​ចំពោះ​ការ​រំលោភ​ឈ្លាន​ពាន​ទឹក​ដីខ្មែរ​​យ៉ាង​កំរោល​ជាច្រើន​ទីតាំង​ ​ពី​សំណាក់​ភាគីថៃ​ ហើយ​​ថៃ​កំពុង​សម្រុក​ឈូស​ឆាយ​ផ្ទះ​សំបែង​ប្រជាពល​រដ្ឋ​និង​​វត្ត​អារាម​ខ្មែរ​នៅតាមព្រះដែន​។ យើង​មិន​អាច​ថា រដ្ឋាភិបាល​ប្តឹងឬមិន​ប្តឹង​ហើយ​ត្រូវ​ការ​ពេល​​វេលា​​បែប​ណានោះទេ ពីព្រោះ​​វា​ជារឿង​ផ្ទៃក្នុង​សន្តិសុខការពារជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោកថា៖ «ចឹងវាជាការឈឺចាប់ដែលចង់ឃើញរដ្ឋាភិបាលបញ្ចេញប្រតិកម្មបែបណាៗ? ​ប៉ុន្តែរបៀប​នៃការ​ធ្វើការរបស់រដ្ឋាភិបាល យើងមិនអាចទៅបញ្ជា ឬក៏ទៅដឹងច្បាស់ការងារជា​សម្ងាត់​ណា​ដែលគេមានជំហ៊ានធ្វើមួយដំណាក់កាលបែបណាៗទេ។ អ៊ីចឹងហើយអាទាំងអស់​ហ្នឹង យើង​រង់​ចាំ​មើល​​​​​ថា​តើរដ្ឋាភិបាលប្រើយុត្តាធិការបែបណា នៅក្នុងច្បាប់អន្តរជាតិ ក្នុងការប្តឹង​ផ្តល់បែបណា គឺមិនអាចលាក់បាំងមតិជាតិនិងអន្តរជាតិបានទេ ​ពិសេសការឈឺចាប់ក្នុងនាមជា​ប្រទេសមួយ​តំណាងឱ្យពលរដ្ឋ១៨លាននាក់ ត្រូវធ្វើអ្វីឱ្យពលរដ្ឋមានការជឿជាក់ទៅ​លើ​​រដ្ឋាភិបាល​ក្នុងការការពារទឹកដីអធិបតេយ្យភាពជាតិដែលត្រូវបានរំលោភហើយ​និង​ការ​ឈ្លានពាន​​ពីកងទ័​ពសៀមបែបណាយើងរង់ចាំមើលទាំងអស់គ្នា»

ក្រសួងការបរទេសកម្ពុជា​ កាលពីថ្ងៃទី​២ខែ​មករា ​បាន​ប្រកាស​ថា កងទ័ព​ថៃ​បាន​ដណ្តើមកាន់​កាប់​​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​​នៅ​តាម​ព្រំដែន​ចំនួន​១៤​ទីតាំង។ ប៉ុន្តែ​លោក​លោក អ៊ុំ សំអាន ប្រធាន​​ស្ថាប័ន​កិច្ចការ​ព្រំដែន​ និង​អន្តោ​ប្រវេសន៍​នៃដ្ឋាភិបាល​​២៣​តុលាក្រៅ​​ប្រទេស​ បាន​ធ្វើ​ការ​​បូក​សរុប​​ដោយ​ផ្អែក​​លើ​ព័ត៌មាន​​ដែល​ទទួល​បាន​ពីកងទ័ព​ជួរ​មុខ​​ថា គិត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី៩ ខែមករា ឆ្នាំ២០២៦នេះ ​ទាហាន​​ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរ​ចំនួន ៣៥ទីតាំង។

កាលពីថ្ងៃទី​៧ខែមករា ​សារព័ត៌មាន​ថៃមួយ​ចំនួន​ បាន​ចុះផ្សាយថា គណៈ​កម្មាធិការ​ព្រំដែន​ថៃ​និង​​កងទ័ព​ថៃ ​បាន​ចេញលិខិត​បដិសេធសំណើរកម្ពុជា​សុំប្រជុំJBC នៅ​ដើមខែមករានេះ ​ដោយ​សំអាង​ថា ថៃកំពុង​ជាប់​រវល់​​រៀប​ចំ​ការ​បោះ​​ឆ្នោត​​​ផ្ទៃក្នុងជាតិ​ និង​ទុកពេល​ឱ្យ​​កង​ទ័ព​ថៃ​ពន្លឿន​​រៀបចំកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​តាម​ព្រំដែន។

កាសែតថៃដដែល​បន្តថា អ្នកនាំពាក្យ​កង​ទ័ពថៃ លោក វិនធី សុវ៉ារី​ ថ្លែងប្រាប់​អ្នក​កាសែត​ថា យោធា​ថៃសូមបដិសេធ ​ឬលើកពេលទៅ​ប្រជុំ​JBC នៅ​ខេត្ត​សៀម​រាប ​ពីព្រោះ​ភាគីថៃ​កំពុង​ជាប់​ដៃ​រៀប​ចំហេដ្ឋារចនា​សម្ព័ន្ធថ្មី​នៅ​តាម​ព្រំដែន​។​​

អ្នកនាំពាក្យ​យោធាថៃរូបនេះ អះអាងថា ដីដែល​ថៃ​វាយដណ្តើមកាន់កាប់​​ពីកម្ពុជា រួម​​ទាំង​ប្រាសាទ​​បុរាណ​តាម​ព្រំដែន​ សុទ្ធតែជាទឹកដី​របស់​ថៃ​ ​​ដោយ​សំអាង​ទៅលើ​ផែន​ទីខ្នាត១លើ​៥០​ពាន់​ ដែល​លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ហៅថា ជាផែនទីចោរ​។

ទាំងលោក​ ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​និង​អ្នក​ស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​មិន​អាច​​ទាក់​ទង​ ​ដើម្បី​ស្នើសុំ​ធ្វើអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃទី​៩​ខែមក​រានេះ។

ប៉ុន្តែលោក ​ប៉ែន បូណា ​បាន​ថ្លែង​នៅក្នុងកម្មវិធីផ្សាយ​បន្តផ្ទាល់​ ស្តីពីបច្ចុប្បន្នភាព​ស្ថាន​ការ​ណ៍​ព្រំដែន​​ខ្មែរ-ថៃ​ ​នៅ​ថ្ងៃទី​៩ខែ​​មករា​នេះ​​​ថា កម្ពុជា​​ប្រកាន់​​ជំហរ​យ៉ាង​ម៉ឺងម៉ា​ត់​​ ក្នុង​ការ​​កា​រ​ពារ​​ខ្សែ​ព្រំដែន​​អន្តរ​ជាតិ​កម្ពុជា-ថៃ ​ដែល​​បាន​​បន្សល់​​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូចិ​ន​-សៀម​ដោយ​​គោរព​​គោល​ការណ៍​​ច្បាប់​​អន្តរ​ជាតិ គោលកា​រណ៍​​ខ្សែ​បន្ទាត់​​​ព្រំដែន​​មិន​​កែ​ប្រែ​ គោរព​​អនុ​សញ្ញា សន្ធិ​សញ្ញា​បារាំង​​សៀម​ ផែនទី និង​​កំណត់​​ហេតុ​​បោះ​​បង្គោល​​ព្រំដែន​​របស់​គណៈ​កម្ម​ការ​​បោះ​​បង្គោល​​​ព្រំដែន​ឥណ្ឌូចិន-សៀម ​ព្រមទាំងកិច្ចព្រមព្រៀង ​និង​ឯកសារ​ពាក់ព័ន្ធ​នានា​​ដែល​ភាគី​ទាំ​ង​​ពីរ​​បានឯកភាព​គ្នា​​នាពេល​កន្លងមក​។ កម្ពុជា​មិន​ទទួល​ស្គាល់​នូវការ​កែ​ប្រែ​​ខ្សែព្រំដែន​​ណា​មួយ​​ពីការ​ប្រើ​កម្លាំង​​​នោះ​​ឡើយ។

មន្ត្រី​រដ្ឋាភិបាល ​និង​ឃោសនិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ជាច្រើន បាន​លើក​សរសើ​រ​លោក ​ហ៊ុន សែន ​និង​លោក​​ហ៊ុន ម៉ាណែត​ ថាមាន​ភាព​ឆ្លាត​វៃ​​​ដែល​អាច​បញ្ឈប់​​សង្គ្រាម​២១​ថ្ងៃ​នេះ​​បា​ន ​​និង​​អាច​​ប្រមូល​​បាន​​ភស្តុតាង​​រឹង​មាំដែ​ល​​ថៃ​​​ចូល​​មក​​ឈ្លាន​ពាន​​ទឹក​ដី​​កម្ពុជា​​ចំនួន​​១៤​ទីតាំង​។

សម្រាប់តំណាងរាស្ត្រគណបក្ស​ប្រឆាំង ​លោក ​អ៊ុំ សំអាន ទឹក​ដីកម្ពុជា​នៅ​តាម​ព្រំដែន​ដែល​កង​ទ័ព​​ថៃ​​បាន​​ដណ្តើម​​កាន់​​កាប់​ទាំង​៣៥​ទី​តាំង​នោះ ​​រួមមាន ប្រាសាទតាមាន់ធំ ប្រា​សាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទខ្នារ ច្រក​អាន​សេះ ភ្នំ៣៥០ ភ្នំ២២៥ ភ្នំ៥០០ ភ្នំ៣២៣ ភ្នំ៦៧៧ ភូមិ​ជោគជ័យ ភូមិព្រៃចាន់ ផ្ទះបីខ្នង អូរភ្លុកដំរី តំបន់ចរ១ ថ្មដា ភ្នំទ្រព្យ ថ្មដូន  អូរស្មាច់ ភ្នំប៉ោយ បឹងត្រកួន ភ្នំ៤០០ អូរខ្លាឃ្មុំ ផ្ទះតាម៉ុក អូរផ្កាស្នេហ៍ តាថាវ ជប់អង្គុញ ចូកគ្រួស បុស្បូវ ជាំតែ ដើមត្រាង ដំណាក់ស្តេច តាស៊ឹម ចាក់ច្រែង និង​ទី​៣៥គឺ​ថ្ម៣ដុំ ។

លោក ​អ៊ុំ សំអាន ​​អះអាងថា ទឹកដីខ្មែរចំនួន៣៥ទីតាំង​​ដែលទាហានថៃកំពុងគ្រប់គ្រង គឺមានទំហំពី​​រាប់រយ​គីឡូ​ម៉ែត្រ​​​ការ៉េ ទៅរាប់ពាន់គីឡូម៉ែត្រ​ការ៉េ។

លោក​សរសេរលើ​បណ្តាញ​សង្គម​របស់​លោកនៅ​ថ្ងៃទី​៩ខែ​មករានេះ​ថា៖ «ទឹកដីខ្មែរចំនួន​៣៥​​ទីតាំង​​នោះ កម្ពុជា​នឹងមិន​អា​ច​​ទាម​ទារ​យក​បាន​មក​វិញ​នោះ​ទេ លើក​លែង​តែ​មាន​មេដឹក​នាំ​ថ្មី។ ហេតុ​នេះ សូម​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត សុំទោ​ស​ពលរដ្ឋ​ខ្មែរ និង​ចុះ​ចេញ​ពី​តំណែង​​ទៅ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដែល​​ធ្វើឱ្យ​​​​បាត់បង់​​​ទឹកដីចំ​នួន៣៥ទីតាំង ព្រមទាំងដើម្បីបើកផ្លូវឱ្យ​​​មាន​​មេដឹក​នាំថ្មី​ ដែល​មាន​សមត្ថ​ភាព​ និង​អាច​​ទាមទា​រទឹ​ក​ដី​ទាំង​៣៥​ទីតាំង​មក​វិញ តាម​រយៈ​ការ​ប្តឹង​ថៃ​ទៅកា​ន់តុ​លាការ​យុត្តិធ​ម៌​អន្តរ​ជាតិ (ICJ) និង​តុលាការ​​ព្រហ្មទ​ណ្ឌ​អ​ន្តរ​​ជាតិ (ICC) ព្រមទាំ​ង​​សហ​​ប្រធាន​នៃ​កិច្ច​ព្រ​ម​ព្រៀង​ប៉ារីស​ឆ្នាំ​១៩៩១។ សែនសោក​ស្តាយទឹ​ក​ដី​ខ្មែរ ដែល​បាត់​បង់​ក្រោម​ការ​ដឹក​នាំរ​បស់​លោក ហ៊ុន ម៉ាណែត»។

បើ​ទោះបីជាកងទ័ពថៃ​បាន​ដណ្តើមកាន់កាប់​ទឹកដីកម្ពុជា​​យ៉ាងកំរោល ​ហើយ​នៅ​ពេល​នេះ​​កំពុង​បន្ត​ធ្វើ​ការ​ឈូស​ឆាយ​​​​ផ្ទះ​ពល​រដ្ឋ ​និង​វត្តខ្មែរក្តី​​ និង​បើទោះ​បីជាបញ្ញវ័ន្ត​ខ្មែរ​ជាច្រើន ​បាន​ជំរុញ​​​ហើយ​​ជំរុញ​ទៀត​​ឱ្យ​លោក​ ហ៊ុន សែន ​និង​​លោក​ ​ហ៊ុន ម៉ាណែត ​​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ និង​​ស្ថាប័ន​អន្តរ​ជាតិ​ក្តី ក៏គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ដាក់​ពាក្យ​ប្តឹងនៅ​ឡើយដែរ​ដែល​​ការនេះ​​​ធ្វើ​ឱ្យកាន់​តែមាន​ភាព​មន្ទិល​សង្ស័យ​ ​ពីសុចរិត​ភាព​របស់​មេដឹកនាំគ្រួសារ​​ហ៊ុន​ក្នុង​ការ​ការ​ពារ​​ទឹកដី​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ