ក្រុមអ្នកតស៊ូមតិថា​ការ​ចាប់​​បញ្ជូន លោក​ ​ចេន ហ្ស៊ី ​​ទៅ​​ចិ​ន​គឹ​​ការ​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធ​ម៌​កម្ពុជា

ក្រុម​​អ្ន​ក​​តស៊ូ​មតិ​​ បាន​​ផ្តល់​​អំណះ​អំណាង​ដោយ​​ផ្អែក​​​លើ​​ទិដ្ឋ​ភាព​​ច្បាប់​ ជុំវិញ​ការ​​ចាប់​​ការ​​បញ្ជូន​​លោក ចេន ហ្ស៊ី ទៅ​​ចិន ​និង​​សហការី​២នាក់​​ទៀត ​​ទៅ​​ឱ្យ​អាជ្ញាធរ​​ចិន​ភ្លាមៗ ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា គឹ​​បង្ហាញ​​ពី​​ភាព​​ទន់​​ខ្សោយ​ប្រ​ព័ន្ធ​​ច្បាប់​​​កម្ពុជា និង​ការ​ពារ​អ្នក​មាន​អំណាចនៅពីក្រោយបទឧក្រិដ្ឋឆ្លងដែនដ៏ល្បីល្បាញនេះ។

ការណ៍នេះពួកគេជំរុញឱ្យរដ្ឋាភិបាល​បញ្ចេញ​ភស្តុតា​ង និង​នីតិវិធី​ច្បាប់ ដែល​ប្រើប្រា​ស់​ក្នុង​ការ​ដក​សញ្ជាតិ និង​ការ​បញ្ជូន​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ តាម​យន្ត​ការ​រដ្ឋ​សភា និង​ចំពោះមុ​ខ​ប្រជាជាតិ​ជាផ្លូ​វ​ការ បង្ហាញ​ពី​ស្ថានភាព​ទ្រព្យ​សម្បត្តិ​​របស់​លោក ចេន ហ្ស៊ី នៅក​ម្ពុជា និង​ចាត់វិ​ធានកា​រដ​កហូ​តទ្រ​ព្យ​សម្បត្តិ​ទាំង​នោះ​មក​ជា​សម្បត្តិ​រដ្ឋ ប្រសិន​​បើ​រ​ក​ឃើ​ញ​ថា​​ជា​លុយ​កខ្វក់ ព្រម​ទាំង​យក​ទៅ​ស​ងជ​ន​រង​គ្រោះ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​តួនាទី “ទីប្រឹក្សា” ឬ “ឧកញ៉ា” ដើម្បី​ផ្ដល់​ភាព​ស៊ាំដ​ល់​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន ។

នេះបើតាមសេចក្តីវិភាគថ្មីមួយ​ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចុះថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០២៦ ស្តី​ពី «ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិន និង​ការរំលោភបំពានប្រព័ន្ធយុត្តិធម៌កម្ពុជា» របស់ក្រុមអ្នកតស៊ូមតិកម្ពុជាហៅកាត់​ថា​​(CAT)។

CAT បាននិយាយថា ព្រឹត្តិការណ៍នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួន និង​បញ្ជូនអតីត​ឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) រួមនឹងសហការី ២នាក់ទៀត ទៅឱ្យអាជ្ញាធរចិនភ្លាមៗ បាន​​ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលបង្ហាញពីភាពទន់ខ្សោយប្រព័ន្ធច្បាប់ និង​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ។

ទោះបីជាក្រសួងមហាផ្ទៃ ព្យាយាមបកស្រាយថា នេះជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៉ុន្តែធាតុពិតនៃ​ការចាប់បញ្ជូនភ្លាមៗ​ដូច្នេះ បាន​រំលោភ​បំពាននីតិវិធីច្បាប់របស់​កម្ពុជា​ទាំង​ស្រុង ព្រម​ទាំង​បាន​បង្កប់​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន ។

បើតាមប្រភពនោះ ទោះបីជារដ្ឋាភិបាលអះអាងថា លោក ចេន ហ្ស៊ី ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ក៏​ដោយ ក៏​បុគ្គល​រូប​នេះ​ត្រូ​វតែទ​ទួល​បាន​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​កម្ពុជា ក្នុង​នាម​ជា​អតីត​ពលរដ្ឋ​ខ្មែរ និង​ជា​មន្ត្រីជា​ន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល និង​ថ្នាក់​ដឹក​នាំកំ​ពូលៗ ។

ការរំលោភគោលការណ៍ “សន្មតថា​គ្មាន​ទោស” នៅ​ក្នុង​មាត្រា​៣៨ នៃរ​ដ្ឋធ​ម្មនុញ្ញ​ចែង​ថា “ជន​ជាប់​ចោទ​ត្រូវ​ទុក​ជាមនុស្ស​ឥ​តទោ​ស ដរាប​ណាតុ​លាការ​មិនទា​ន់កា​ត់ទោ​សជា​ស្ថា​ពរ”។ ការ​ចាប់​បញ្ជូន​ខ្លួន​ដោយ​គ្មាន​សវនាការ គឺ​ជាការ​ដ​កហូ​តសិ​ទ្ធិកា​រពា​រខ្លួ​ន និង​សិទ្ធិ​ទទួល​បាន​មេធាវី ដែល​ជា​គ្រឹះនៃ​សិទ្ធិ​មនុស្ស​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ។

តាមច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិពីបុគ្គលដែលបានចូលសញ្ជាតិ មិន​អាចធ្វើឡើងតាមតែអំពើចិត្ត​ឡើយ ។ បើតាមនីតិវិធីដកសញ្ជាតិ​ខ្មែរ ត្រូវតែមានដំណាក់កាលយ៉ាងហោច​ណាស់​ចំនួន ៤ គឺ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ច្បាប់​ចែង​​​ថា ត្រូវ​ដក​ហូត​សញ្ជាតិ ការ​ចោទ​ប្រកាន់​ដោយ​ព្រះរា​ជ​អាជ្ញា ការស៊ើប​អង្កេត​ល្អិត​ល្អន់​រក​ការ​ពិត និង​ការ​ជំនុំ​ជម្រះ​​រួច ​ទើ​បមា​នសា​លក្រម​អនុវត្ត។ ការ​រក​ឃើញ​បទ​ល្មើស​ឆ្គង​ធ្ងន់​ធ្ងរ ដូច​ជា​បទ​ល្មើស​ក្បត់​ជាតិ​ដែល​ឆ្លង​កាត់​ការ​សម្រេច​ពី​សាល​ក្រម​តុលាការ​ជាមុន​សិន ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​ដក​ហូត​សញ្ជាតិ​ខ្មែរ​បាន។

លើសពីនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បាននិយាយថា ការប្រើប្រាស់ព្រះរាជក្រឹត្យ​ដក​សញ្ជាតិ​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​មុន​ការ​ចាប់​ខ្លួន​តែ​ប៉ុន្មាន​ថ្ងៃ គឺ​ជាចេ​តនា​គេច​វេស​ពីនី​តិវិធី និង​ប្រព័ន្ធ​ច្បាប់ ដែល​មាន​ការ​រៀប​ចំ មើល​ទៅ​ដូច​ជា​អនុវត្ត​ច្បាប់ ក៏​ប៉ុន្តែ​ជាក់​ស្តែង​នោះ គឺ​ជា “អន្ទាក់​ផ្លូវ​ច្បាប់” ដើម្បីធ្វើ​ឱ្យ​កា​រនិរទ្ទេស​ឲ្យផុ​ត​ពីនីតិវិធី​តុលាការ និង​ប្រព័ន្ធ​ច្បាប់​រ​បស់​កម្ពុជា ។

ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ឃើញថា ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិន គឺជាយុទ្ធសាស្ត្រ “កាត់កន្ទុយ​ដោះ​គ្រោះ” ដើម្បីការពារអ្នកមានអំណាចនៅពីក្រោយខ្នង ។

លោក ចេន ហ្ស៊ី មិនមែនជាជនបរទេសធម្មតាទេ តែជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ក្រុមហ៊ុន Prince Holding Group របស់លោក ចេន ហ្ស៊ី បានចាក់ឫសយ៉ាងជ្រៅក្នុង​សេដ្ឋកិច្ច និងនយោ​បាយ​កម្ពុជា តាមរយៈការឧបត្ថម្ភសំណង់អគារគណបក្សប្រជាជននៅទូទាំងប្រទេស និងចងភ្ជាប់គណបក្សប្រជាជន​កម្ពុជា​ជាមួយនឹងបក្សកម្មុយនីសចិន ។

ប្រសិនមានការអនុវត្តតាមច្បាប់ពិតប្រាកដ នោះនឹងមានការបើកសវនាការនៅក្នុងតុលាការកម្ពុជា ដែល​នឹង​ក្លាយ​ជាប្រអប់ខ្មៅ បើកបង្ហាញពីអាថ៌កំបាំងនៃការផ្ដល់លុយឱ្យមន្ត្រីជាន់ខ្ពស់ និងការរំលោភអំណាច ។ ដូច្នេះ ការអនុញ្ញាតឱ្យសមត្ថកិច្ចចិនចូលមកនាំខ្លួនទីប្រឹក្សាឋានៈ​ស្មើរដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាល​កម្ពុជា​ទៅយ៉ាងងាយដូច្នេះ បង្ហាញថា កម្ពុជា គ្មានអធិបតេយ្យភាព និង​បានបាត់បង់ឯករាជ្យភាព ពិសេស​បំពានប្រព័ន្ធយុត្តិធម៌របស់ប្រទេស​កម្ពុជា ។ នេះជាសញ្ញាព្រមានថា អាជ្ញាធរប្រទេសចិន អាចមានឥទ្ធិពលលើសពីច្បាប់ជាតិរបស់កម្ពុជា ។

CAT គូសបញ្ជាក់ ខណៈដែលសហគមន៍អន្តរជាតិ (សិង្ហបុរី អង់គ្លេស អាមេរិក) បាន​រក​ឃើញ និង​បង្កក​ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់លោក ចេន ហ្ស៊ី ដែលពាក់ព័ន្ធនឹងបទល្មើសលាងលុយ និងឆបោក​​អនឡាញ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបែរជាធ្វើមិនដឹងមិនឮទៅវិញ ព្រមទាំងមិនបានចោទប្រកាន់ មិនបានស៊ើបអង្កេតក្នុងនីតិវិធី និង​មិនបានបើកសវនាការជាសាធារណៈកាត់ទោសតាមច្បាប់។

កម្ពុជាមានច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ប៉ុន្តែមិនត្រូវបានយកមកអនុវត្តចំពោះករណីលោក ចេន ហ្ស៊ី ឡើយ ។ ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅបាត់ គឺជាលុបបំបាត់ភស្តុតាងគន្លឹះ ឱ្យទៅឆ្ងាយ​ពីដែនសមត្ថកិច្ចកម្ពុជា ដើម្បីកុំឱ្យមានការជីកកកាយដល់ប្រភពលុយ ដែលបានបោះទុនក្នុងស្រុក និងទីតាំងកាស៊ីណូទាំងអស់ពាក់​ព័ន្ធនឹងលោក ចេន ហ្ស៊ី ។

ប្រភពនោះ សង្កត់ធ្ងន់ថា បទល្មើសជួញដូរមនុស្ស និងឆបោកដែលលោក ចេន ហ្ស៊ី ត្រូវបានចោទប្រកាន់ បានបង្កការខូចខាតយ៉ាងខ្លាំង​ដល់មុខមាត់ប្រទេសកម្ពុជា និងជាតិសាសន៍ខ្មែរទាំងមូល ។ ការមិន​បាន​បើក​សវនាការកាត់​​ទោស​​រូបលោកក្នុង​តុលាការរបស់កម្ពុជា គឺជាការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធ​ច្បាប់ អធិបតេយ្យភាព និង ឯករាជ្យ​ភាពរបស់កម្ពុជា។

ជាពិសេស ការមិនបានបើកសវនាការ គឺជាការបដិសេធមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលត្រូវបាន​ធ្វើទារុណ​កម្មក្នុ​ងតំបន់សេដ្ឋកិច្ច និង​​ជនរងគ្រោះផ្សេងៗទៀត រងទារុណកម្មពីអំពើរបស់លោក ចេន ហ្ស៊ី ។  ហើយថា ករណី លោក ចេន ហ្ស៊ី មិនមែនជាការអនុវត្តច្បាប់ធម្មតាទេ ប៉ុន្តែវាគឺជា “អំពើនិទណ្ឌភាព​ជាប្រព័ន្ធ” ជាក់ស្តែងដែលបង្ហាញដ​ល់ជាតិនិងអន្តរជាតិ។ រដ្ឋាភិបាលបានជ្រើសរើសយកការបណ្តេញ​ជនសង្ស័យចេញ ជាជាងការស្វែ​ងរក​ការពិតក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ។

VOD ​មិន​​អាច​ទាក់ទង​សុំ​ការឆ្លើយតប ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ បានទេ ខណៈអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងបាន គិតត្រឹមម៉ោងផ្សាយនេះ ។

យ៉ាងណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំប្រទេស​​​អូស្ត្រាលី  លោក ស៊ឹ​ង សែន​ករុណា​ យល់ស្រប​ចំពោះ​សេចក្តី​វិភាគ​របស់​​ក្រុម​អ្នក​តស៊ូមតិ ដែល​លោក​ចាត់​ទុក​​ថា​ ជា​អំពើ​និទ្ទណ្ឌភាព​ជា​ប្រព័ន្ធ ដែល​​ត្រូវ​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ និង​សហគមមន៍អ​ន្តរជាតិ។ លោក​ថា សំណុំ​រឿង​នេះ ​ពាក់ព័ន្ធ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ និង​ជា​តម្រុយ​ស៊ើប​អង្កេត​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​បន្ថែម​ទៀត។

លោកថា៖ «យើង​ក៏​មិន​ទាន់​ទុក​ចិត្ត​តើ​ចិន​ពិត​ជា​យក​ទៅ​ហើយ​ផ្ដន្ទាទោស​បុគ្គល​រូប​ហ្នឹង​ ឬ​ក៏​អត់​ផង គេ​ហៅ​​ពង្វាង​កុំ​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ផ្សេងៗ​ទៀត​ព្រោះ រឿង​ ចេន​ ហ្ស៊ី​ នេះ​មិន​អាច​ម្នាក់​ឯង ទៅ​​ប្រព្រឹត្ត​បទល្មើស​ទទួល​បាន​ផល​ប្រយោជន៍​រាប់​លាន​ដុល្លារ ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ វា​ទាល់​តែ​ការ​​បើក​ដៃ មន្ត្រី​ធំៗ ក្នុងស្រុក អ្នក​មាន​អំណាច​​កាង​ពី​ក្រោយ​ បាន​ប្រព្រឹត្ត​ល្មើស​ទាំង​អស់​នេះ​បាន។ ជា​បញ្ហា​មាន​ភាព​មន្ទិល​ជា​សង្ស័យ​ច្រើន ​វា​អាច​មាន​ បំបាត់​ភស្តុតាង​សាក្សី​សំខាន់​ដែល​ពាក់ព័ន្ធ​ក្រុម​ចេន ហ្ស៊ី ហ្នឹង​ជាមួយ​ហ្នឹង​ការ​ឆ្លើយ​បំភ្លឺ​ នឹង​មន្ត្រី​ដែល​ប្រព្រឹត្ត​ពុក​រលួយ​ជាមួយ​គ្នា​ទៀត»។

យ៉ាងនេះក្តី ក្រុមអ្នកតស៊ូមតិមកម្ពុជា ចាត់ទុកថា ករណីលោក ចេន ហ្ស៊ី មិនមែនជាការអនុវត្តច្បាប់ធម្មតា​ទេ ប៉ុន្តែវាគឺជា “អំពើនិទណ្ឌភាពជាប្រព័ន្ធ” ជាក់ស្តែងដែលបង្ហាញដល់ជាតិនិងអន្តរជាតិ។

ការណ៍នេះ រដ្ឋាភិបាលបានជ្រើសរើសយកការបណ្តេញជនសង្ស័យចេញ ជាជាងការស្វែងរកការពិតក្នុង​ប្រព័ន្ធ​ច្បាប់​របស់កម្ពុជា ។

យ៉ាងណា ក្រុមអ្នកតស៊ូមតិកម្ពុជា ទាមទារឱ្យរដ្ឋាភិបាល បញ្ចេញភស្តុតាង និង​នីតិវិធី​ច្បាប់​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​ដក​សញ្ជាតិ និង​ការ​បញ្ជូន​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ តាម​យន្ត​ការ​រដ្ឋ​សភា និង​ចំពោះ​មុខប្រជាជាតិ​ជា​ផ្លូវ​ការ ។

បង្ហាញពីស្ថានភាពទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី នៅកម្ពុជា និងចាត់វិធានការដកហូតទ្រព្យសម្បត្តិ​ទាំងនោះ​មកជាសម្បត្តិរដ្ឋ ប្រសិនបើរកឃើញថាជាលុយកខ្វក់ ព្រមទាំងយកទៅសងជនរងគ្រោះ។ បញ្ឈប់ការប្រើប្រាស់តួនាទី “ទីប្រឹក្សា” ឬ “ឧកញ៉ា” ដើម្បី​ផ្ដល់ភាពស៊ាំ​ដល់ឧក្រិដ្ឋជនឆ្លងដែន ។

លើសពីនេះ​ថា ខ្លួននឹង​បន្ត​ឃ្លាំមើល​ កត់​ត្រា​រាល់​ភាព​អយុត្តិធម៌​ទាំង​​នេះ ដើម្បី​ទុក​ជា​សក្ខីភាព​ក្នុង​ប្រវត្តិ​សាស្ត្រ​ ក្រោម​​ការ​គ្រប់គ្រង​សង្គម​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត ដែល​តែង​តែ​​លើក​​ឡើង​​ថា   “អនុវត្តច្បាប់ ​អនុវត្ត​តាម​នីតិវិធី” ។ ប្រភពនោះអះអាង​ថា ករណី​របស់​ឧកញ៉ា ចេន ហ្ស៊ី គឺ​ជា​ករណី​ផ្ទាល់​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ដែល​ទទួល​គាត់​ជា​ទីប្រឹក្សា​​ឋានៈ​​ស្មើ​រដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ