ពលរដ្ឋតំបន់អូរស្មាច់បន្ត​ស្នាក់​នៅជំ​រំ​ភៀស​សឹក​​ជាមួយ​ក្ដីស​ង្ឃឹម​​​​ថា​នឹង​បា​ន​​ត្រឡប់​​ទៅ​​ផ្ទះ​​វិញ

ជំរំ​បាត់​ថ្កៅ ខេត្តឧ​ត្តរ​មាន​ជ័យ ដែល​ធ្លាប់​មាន​សភាព​អ៊ូអរ ពេល​នេះ​ប្រែ​មក​ស្ងប់​ស្ងាត់​បន្តិច ក្រោយ​​ពល​រដ្ឋ​នៅ​តំបន់​​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ប៉ុន្តែ​​សម្រាប់​ព​លរដ្ឋ​នៅ​តំប​​ន់អូរ​​ស្មាច់ ពួក​គាត់​ត្រូវប​ន្តរ​ស់​នៅ​ក្នុង​ជំរំ​នេះ ដ្បិត​មាន​ផ្ទះ តែមិ​នអា​ច​ត្រឡប់​ទៅ​រស់​នៅបា​ន។ មិ​ន​អាច​ត្រឡប់​ទៅ​វិញ ព្រោះ​ថា​តំបន់​អូរស្មាច់ ត្រូវ​បាន​ចាត់​ចូល​ជាតំ​បន់​ក្រហម ដែល​នៅកៀ​​​ក​នឹ​​ង​ព្រំដែ​​ន​​កម្ពុជា-ថៃ ជា​ទី​ដែល​យោធា​ថៃ​បាញ់​ផ្លោង​ចូល​ជា​ច្រើន​គ្រាប់។

អ្នកស្រី អិត អូន ជាពលរដ្ឋមកពីភូមិចម្ការចេក សង្កាត់អូរស្មាច់ ដែលភៀសខ្លួន​មក​ជ្រក​នៅ​ជំរំ​បាត់​ថ្កៅ តាំង​ពី​ថ្ងៃទី​៨​ខែ​ធ្នូ។ ផ្ទះ​អ្នកស្រី​មាន​ចម្ងាយ​ប្រហែល​៥គីឡូ​ម៉ែត្រ ពី​កាស៊ីណូដែ​ល​យោ​​ធា​ថៃ​​បាញ់​​ផ្លោង។ ក្រោយ​សភាព​ការណ៍​ធូរស្រាល អ្នក​ស្រីបា​ន​ទៅ​មើល​ផ្ទះ​សម្បែង និង​ឆ្លៀត​យ​​កបា​ន​ស​ម្ភា​រៈ​មួយ​​​ចំ​នួន តែ​អ្នក​ស្រីមិ​នហ៊ា​ន​នៅ​ទី​នោះ​យូរ​ឡើយ។

អ្នកស្រី អិត អូន និយាយ​ថា៖ «​អ​ត់ហ៊ាន​ទៅ​ទេ ខ្លាច! អត់​ទាន់​ហ៊ាន​ទៅ​ទេ ខ្លាច​ ណា​មួយ​វា​នៅ​ពី​មុខ​ផង និយា​យ​ទៅ​ជិះ​​ម៉ូតូ​មិនបន្តិច​ដល់​ហើយ​ហ្នឹង។ ជាប់​នឹង​ទាល់ នៅ​អញ្ចេះ​បណ្ដោយ តែ​ខ្ញុំ​នៅ​ផ្លូវ​​១១ វា​​ឆ្ងាយ​​បន្តិច​​ដែរ និយា​​យ​​ទៅ​ប្រ​ហែល​​ពី​​នេះ​ដើ​រ​ទៅសា​លា​រៀន»។

ទោះជំរំភៀសសឹក ជាទីមានសុវត្ថិភាព តែអ្នកស្រីនៅតែចិញ្ចឹមចិត្តចង់​ទៅផ្ទះ​វិញ ដ្បិត​ជីវភាព​នៅ​ក្នុ​ង​​តំបន់​ដាច់​ស្រ​យាល​មួយ​នេះ ពិត​ជាមិ​ន​ងាយ​ស្រួលឡើ​យ។ អាហារ​ហូប​ចុក​ និង​សម្ភារៈ​ប្រើ​​ប្រា​ស់មួ​​យ​ចំ​នួន ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើជំ​នួយ​មនុស្ស​ធម៌។ គ្រាន់​តែ​និយាយ​ដល់​រឿង​ជីវភាព ទឹក​ភ្នែក​​អ្ន​ក​ស្រី អិត អូន ក៏​ស្រក់​ចុះ​ភ្លាម។

អ្នកស្រី អិត អូន និយាយ​ថា៖ «រកអីទេអូនអើយ សូម្បីតែលុយ​ក៏គ្មា​ន​ចាយ។ ធ្វើ​ការ​ឱ្យ​ចិន​ វា​មិន​ចេះ​​តែ​បើ​​កលុ​​​យ​ឱ្យ។​ មួយ​ខែបា​ន ២១០​ដុល្លារ។ និយាយ​ទៅ​យើង​ត្រូវ​បើក​លុយ​ថ្ងៃ​ទី​១០ ដ​ល់​ថ្ងៃទី​៨​ យើង​រ​ត់។ ចាស ហើយ​អំណោយ​អី​ក៏​មាន គេឱ្យ​យើ​ង​ហូប​គ្រប់​គ្រាន់​ដែរ​ អំណោយ តែ​វា​អត់​លុ​យ​ចាយ​។ ចង់! ច​ង់ទៅ​ផ្ទះ​ ទៅរ​ក​ការ​ងារ​ធ្វើ។ ខ្ញុំ​ធ្វើឡើ​ង ៣-៤ ឆ្នាំ​នៅ​កន្លែង​ចិន​ហ្នឹង» ។

យ៉ាងណា អ្នកស្រី អិត អូន នៅរង់ចាំមើលសភាពការណ៍នៅថ្ងៃទី២០ ខែ​មករា​នេះ ដោយ​ប្រ​សិន​​បើ​​គ្មានប​ញ្ហាអ្វី​ទេ​ នោះអ្ន​ក​ស្រីនឹ​ងត្រ​ឡប់​ទៅ​ផ្ទះវិ​ញ បើ​ទោះបី​​ផ្ទះ​អ្ន​ក​ស្រី​រង​ការ​បំផ្លាញ​ដោ​យ​អន្លើ​ដោ​យ​​សា​​រអំ​បែង​គ្រាប់។

ក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា អ្នកស្រី មាស សារឿន នៅ​ឃុំកូ​នក្រៀ​ល ក្បែរ​តំបន់​​អូរ​ស្មាច់ ពឹង​ផ្អែក​​ទាំ​​ង​ស្រុង​ទៅលើ​ជំ​នួយ​មនុស្ស​ធម៌ និង​ប្រាក់​កាស​បន្តិច​បន្តួច​ពី​កូន​ ដែល​កំពុង​ធ្វើ​ពលក​​រនៅ​ប្រ​​ទេ​​ស​ថៃ។ ភៀស​ខ្លួន​មក​ជំរំ​បាត់​ថ្កៅ តែពី​រ​នាក់​ចៅ​ប្រុស​អាយុបី​ឆ្នាំ​ អ្នក​ស្រី សារឿន បណ្ដោ​​យ​ជីវិត​ទៅ​​តា​ម​​ដំណើរ​ ដោយ​មិន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ថាបា​នត្រ​ឡប់​ទៅ​ផ្ទះ​នោះ​ឡើយ។​

អ្នកស្រី មាស សារឿន និយាយថា៖ «នៅខាងហ្នឹងគេបិទតំបន់ក្រហមដែរ គេមិនឱ្យ​ចូ​ល។ យា​យ​រត់​មក​តែ​ពី​រ​នា​​ក់​ហ្នឹង អត់​មាន​ដឹងដំ​ណឹង​ដឹ​ង​អី បាន​តែខោ​អាវ​មួយ និង​ចៅ និង​ឆ្នាំង​បាយ​ពីរ​ប៉ុណ្ណេះ។ ទេ តាម​គេ​​តាម​​ឯង​ទៅ បើ​ថា​​ចូ​ល​បា​ន​ក៏​ចូល​ទៅ បើ​ថា​ចូល​មិន​បាន តាម​ដំណើរ​ទៅអូ​ន​អើយ តាម​មើ​ល​​ទៅ​​គេ​ចុះ»។

​ក្នុងរយៈពេល២០ថ្ងៃនៃការបាញ់ប្រហារនៅតំបន់ព្រំដែន​ យោធាថៃបាន​ប្រើប្រាស់អាវុធ​ធុន​​ធ្ងន់ជា​ច្រើន​ប្រ​​ភេទ ផ្លោង​​ចោល​ភូមិ​សាស្ត្រស​ង្កាត់​អូរ​ស្មាច់ និង​ធ្លាយ​ដ​ល់ឃុំ​កូ​នគ្រៀ​ល ទឹក​ដីស្រុ​កសំ​​រោង។ អាវុធ​រ​ប​​ស់យោ​ធា​ថៃ​បា​ន​បំផ្លាញ​​សំណង់​ជាច្រើ​ន​នៅតា​ម​បណ្ដោយ​ព្រំ​ដែន ពិសេស​អគារ​ពាណិជ្ជ​កម្ម និង​កាស៊ី​ណូ ដែលយោ​ធា​ថៃថា​ជា​មជ្ឈ​មណ្ឌល​​ឆបោក​តាម​ប្រព័ន្ធ​​អន​ឡាញ។

ប៉ុន្តែជា​ក់​ស្ដែង យោធា​ថៃ​បាន​បា​​​ញ់​បំផ្លាញ និងទម្លាក់គ្រាប់កម្ទេចព្រះវិហា​រ​វត្ត​គិរី​មង្គល​អូរស្មាច់ ព្រម​​ទាំង​​ហេ​​ដ្ឋា​រ​ចនា​សម្ព័ន្ធ​​សាធារណៈ និង​ស៊ីវិល​ជាច្រើ​ន ដែល​បង្ខំ​ឱ្យ​ពលរដ្ឋ និង​ព្រះ​សង្ឃ ភៀស​ខ្លួ​ន​ដោយ​​តក់​ក្រហល់ ជា​មួយ​ភាព​ភ័យខ្លា​ច​នូវ​សន្ធឹកស្នូ​រ​គ្រាប់​ដែល​ប្រដេញ​តាម​ពី​ក្រោយ។

នៅតំបន់អូរស្មាច់ដដែលនោះ កាលពីថ្ងៃទី២៣ ខែធ្នូ ទាហាន​ថៃ​បាន​​ចាប់​​ពលរដ្ឋ​​ខ្មែរ ៣នាក់ ​ចង់​​ស្លាប​​សេក​​វាយ​​ដំ​​ធ្វើ​​ទារុណ​កម្ម​​សួរ​​រក​ទីតាំង​​យោធា​កម្ពុជា និង​​បាន​បាញ់​​សម្លាប់​​មន្ត្រី​នគរបាល​ម្នាក់​ពេល​ចុះ​ល្បាត​​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ