ការរក្សាទុកមន្ត្រីសំពីងសំពោងពលរដ្ឋនឹងបន្តរងគ្រោះ​​ពីអំពើពុក​រលួយ

វប្បធម៌​ឱប​ក្រសោប​មន្រ្តី​ដើម្បីកា​រ​ពារ​ប្រយោជន៍​បក្ស​ពួក​ក្លាយ​ជា​ក្តី​បារម្ភ​ថា កំពុង​បង្ក​គ្រោះ​ថ្នាក់​ដល់​ជាតិ​ធ្ងន់​ធ្ងរ រួម​ទាំង​វិបត្តិ​ជីវភាព​ពលរដ្ឋ ខណៈ​រដ្ឋាភិ​បាល​កម្ពុជា​ត្រូវ​គេមើ​ល​ឃើញ​ថា​ មាន​តែ​មន្រ្តីសំ​ពីង​សំពោង តែ​អសមត្ថ​ភាព​​ដោះស្រា​យវិ​បត្តិ​សង្គម បង្កើត​បាន​ជា​អំពើ​ពុក​រលួយ បក្ស​ពួក​និយម ដែល​ជា​ការ​បំផ្លាញ​ថវិកា​ជាតិ​ជា​លុយ​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ។

ការណ៍នេះ អ្នកតាមដានទាមទារឱ្យរដ្ឋាភិបាលកែ​ប្រែប្រ​ព័ន្ធ​ដឹក​នាំ​ឡើង​វិញ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ ដោះស្រា​យ​វិបត្តិ​​សង្គ​ម​ចាក់​ស្រែះ និង​ស្តារ​ជីវភាព​ពលរដ្ឋ​​ដែល​កំពុង​ប្រឈម​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរ​ឡើង​វិញ។ 

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿន​លឿន លោក ប៉ោ មករា និយាយថា ការ​ឱប​ក្រសោប​មន្រ្តី​អសកម្ម បក្ស​ពួក​និយម កំពុង​បង្ក​ភាពអ​យុត្តិធម៌​សង្គម បង្កើត​បាន​ជា​បក្ស​ពួក​និយម ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ។

លោកឱ្យយោបល់ថា មាន៣ចំណុចធំៗសម្រាប់រដ្ឋាភិបាលក្នុងការកែល​ម្អ​ការ​ដឹក​នាំនេះ​ ទី១ គឺ​ប្រព័ន្ធ​ច្បាប់ ដែល​ត្រូវ​ធានា​ឱ្យមា​ន​យុត្តិ​ធម៌ ដែល​នៅពេ​ល​ប្រព័ន្ធ​ច្បាប់​ខ្លាំង អាច​ទាក់​ទាញ​វិនិយោគ​ទុន ភ្ញៀវ​ទេសច​រ​ល្អៗ​កើន​ឡើង និង​ធ្វើ​ឱ្យជី​វភាព​ពលរដ្ឋ​រស់​នៅ​ល្អប្រ​សើរ​ផង​ដែរ។

បន្ថែមលើនេះ លោកជំរុញឱ្យលុបបំបាត់អំពើពុករលួយ បក្សពួកនិយម ដែល​បញ្ហា​នេះប​ង្កើត​បាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ត្រូវ​កាត់​បន្ថ​យក្រ​សួង មន្រ្តី​នយោ​បាយ រួម​ទាំង​ការ​មិន​លូក​លាន់​ពី​មន្រ្តី​នយោបាយ​ទៅ​ស្ថាប័ន​រ​ដ្ឋ ដើម្បី​ប្រសិទ្ធិ​ភាព​ការ​ងារ​របស់​រដ្ឋាភិ​បាល។

លោកថា៖ «មន្ត្រីពុករលួយមន្ត្រីស្អុយ មន្ត្រី​គ្រាប់​ល្ពៅ មន្ត្រី​អសកម្ម​តែង​តែ​បង្កើត​នូវ​ភាព​ឈឺ​ចាប់​ និង​បង្កើត​នូវ​ភាព​អយុត្តិ​ធម៌​ទៅ​ដល់​សង្គ​ម​ ជាពិសេស​គឺ​ពលរដ្ឋ​ដែល​ងាយ​នឹង​រង​គ្រោះ​ពលរដ្ឋ​ដែល​មិន​មាន​ភាព​ទប់​ជាមួយ​នឹង​សកម្ម​ភាព​អសកម្ម ឬ​ក៏អំ​ពើពុ​ក​រលួយ​ជាមួយ​នឹង​មន្ត្រី​ទាំង​អស់​ហ្នឹង​ណាស់​ ការ​ឱប​ក្រសោប​មន្ត្រី​ទាំង​នេះ វា​បង្កើត​​បាន​ជាប​ក្ខ​ពួក​និយម​បង្កើត​បាន​នូវ​អំពើ​ពុក​រលួយ​ ជាដឹង​ហើយ​ថា​អ្វីដែ​ល​កម្ពុជា​ទទួលរ​ង​គ្រោះ ក៏​ដូច​ជា​តា​ម​របាយ​ការណ៍​របស់​អង្គកា​រ​អិន.ជី.អូ​អន្តរ​ជាតិ​អី​មួយ​ចំនួន និង​បញ្ហា​របស់​កម្ពុជា គឺពា​ក់ព័​ន្ធ​នឹង​បញ្ហា​អំពើ​ពុក​រលួយ​ អំពើ​ពុក​រលួយ​គឺ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះក​ម្ពុជា​អាប់​ឱន ដែល​មាន​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ហ្នឹង​​​កំពុង​តែ​មាន​ឈ្មោះមិ​ន​ល្អ​ទៅ​លើ​ឆាក​អន្តរ​ជាតិ​ក៏​ដូ​ច​ជា​តំបន់»។

សម្រាប់ លោក  ប៉ោ មករា តាំងពីរដ្ឋាភិបាលជំនាន់ លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ពី​អភិក្រម​ទាំង​៥ម​ក ជា​ចំណុច​ល្អ តែ​ចំណុច​មិន​ល្អ​គឺ​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ 

ដើម្បីដោះស្រាយ​បញ្ហានេះ លោកថា ចាំបាច់ណាស់កម្ពុជាត្រូវការមេដឹកនាំ​ដែល​មាន​ឆន្ទៈ​ នយោ​បាយ​ខ្ពស់ ហ៊ាន​អារ​កាត់​សាច់​ស្អុយ​ចោល ដើម្បី​ឱ្យ​វាមា​នភា​ព​ប្រសើរ​ឡើង​នៃ​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋាភិ​បាល​ ក្នុង​ការ​ដោះស្រា​យ​វិបត្តិ​​សង្គម​នានា។

ជុំវិញរឿងនេះដែរ អតីតនាយខុទ្ទកាល័យលោក កឹម សុខា គឺ លោក មុត ចន្ថា ក៏រិះគន់លើ​ហ្វេស​ប៊ុក​លោក​នៅ​ថ្ងៃ​ទី​​២៣ ខែ​មករា​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​បង់​ពន្ធ​យ៉ាង​ធ្ងន់ ចំណែក​សមាជិក​រដ្ឋា​ភិបាល​ច្រើន​គរ​ជើង​គ្នា ដោយ​គ្រាន់​តែតំ​ណែង «អនុរដ្ឋ​លេខា» មាន​ចំនួន​ដល់​ទៅ ៧៩៦​នាក់ ប៉ុន្តែ​នៅ​មាន​តំណែង «ទេសរដ្ឋមន្រ្តី រដ្ឋ​មន្រ្តី អគ្គនាយក ទីប្រឹក្សា និង​ជំនួយ​ការ» រហូត​រាប់ពាន់​នាក់​ទៀត ដែល​ដេក​ស៊ី​ប្រាក់​ខែ របប​សាំង និង​ប្រាក់​លាភ​សក្ការ​ផ្សេង​ទៀត។

លោកចាត់ទុកថា នេះជាការបំផ្លាញថវិកាជាតិដែលជាលុយញើសឈាម​របស់​ប្រជា​ពលរដ្ឋខ្មែរ ហើយ​​នៅពេល​ជាមួយ​គ្នា អំពើ​​ពុករលួយ គឺជាមហារីក​ដែល​បំផ្លាញ​ថវិកា​ជាតិ​យ៉ាង​ច្រើន នៅ​បន្ត​រីករាល​ដាល។

លោកថា ល្មមលុបចោលក្រសួងមិនចាំបាច់​ ត្រួតគ្នាដែលចំណាយថវិកាជាតិ​ឥតប្រយោជន៍ និង​លុប​តំណែង​ប៉ោងដូច​​ខ្យល់​ត្រូវ​តែលុ​ប​ចោល។

ជុំវិញរឿងនេះ  VOD មិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា វប្បធម៌​ឱប​ក្រសោប​មន្រ្តីដើ​ម្បី​ប្រយោជន៍​បក្ស​ពួក​ ជា​បញ្ហា​ប្រឈម​មួយ​ធ្ងន់​ធ្ងរ​សម្រាប់​សង្គម និង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល រួម​ទាំង​បញ្ហា​សេដ្ឋ​កិច្ច​ជាតិ​ខ្មែរ។  

លោកថា៖ «វប្បធម៌នៅក្នុងការឱបក្រសោបសាច់ញាតិ មិត្តភក្តិ បងប្អូន ឬ​ក៏​អ្នក​ដែល​ស្គាល់​គ្នា​ឲ្យ​មក​ធ្វើកា​រ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​តាម​មធ្យោបាយ និង​តាម​វិធី​គ្រប់​ទម្រង់​ទាំង​អស់ សង្ឃឹម​ថា វា​គឺ​ជា​បញ្ហាមួ​យ​ប្រឈម​ធ្ងន់​ធ្ងរ​សម្រាប់​សង្គម​ហើយ​សម្រាប់​រដ្ឋាភិ​បាល ដូចជា សម្រាប់​ប្រជា​ជាតិ​យើង​ទាំង​មូល​តែម្ដ​ង ហើយ​បើសិ​ន​ជា​នៅ​ក្នុង​ករណី​ពួក​គាត់​បង្កើត​ទៅ​ជាក្រុ​ម​បណ្ដាញ​ដែល​អាច​បង្ក​បញ្ហា​ផ្សេងៗ​ទាក់​ទង​ជាមួយ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាល​ក្ខណៈ​ប្រព័ន្ធ គឺ​វា​នឹង​ធ្វើ​ឲ្យ​សង្គម ឬ​សេដ្ឋ​កិច្ច​របស់​ជាតិ​យើង​ រង​នូវ​ហានិ​ភ័យ​ ហើយ​និង​ងាយ​រង​គ្រោះខ្លាំ​ង​មែន​ទែន»។

យ៉ាងណា បើគេប្រៀបធៀប​ប្រទេស​វៀតណាម​ដែល​​មា​ន​​ប្រជាជន​​​ប្រមាណ ១០០​លាន​​​នាក់ ថ្មីៗ​​​នេះ ​បាន​​​​ធ្វើ​​​កំណែ​​ទម្រង់​​​ ដោយ​​កាត់​​​បន្ថយ​​ក្រសួង​​ពី​​១៨ ​ឱ្យ​មក​​នៅ​​ត្រឹម​​១៤​ ដើម្បី​កាត់​​បន្ថយ​​​ការ​​ចំណាយ​ ​​និង​បង្កើន​ប្រសិទ្ធ​ភាព​ការ​​ងារ​ ខណៈ​​កម្ពុជា​​ដែល​មាន​ប្រជាជន​​ត្រឹម ​១៧លាន​​នាក់ ​មាន​​ក្រសួង​រហូត​ដល់​២៨ និង​​មាន​​ស្ថាប័​ន​​ជាតិ​ចំនួន ​១៧​ផ្សេង​ទៀត​។

បើទោះ​បីជាក្រុម​អ្នក​តាម​ដាន​​នយោបាយ ​​​រិះគន់​ថា រដ្ឋាភិបាល​​កម្ពុជា​មាន​​ក្បាល​​​​​​ធំ​​​សំពីង​សំពោង​​​​ធ្វើ​​ឱ្យ​​មាន​​​​ការ​ចំណាយ​​​ថវិកា​ជាតិ​​ច្រើន​ខ្ជះ​ខ្ជាយ​​​ក៏​ដោយ​ ក៏​រដ្ឋាភិ​បាល​​ឈាម​ថ្មី​​របស់​​គណបក្ស​ប្រជាជន​ មិនបាន​បង្ហាញពី​ឆន្ទៈ​ក្នុង​​ការ​​​ធ្វើកំ​ណែ​ទម្រង់​ឡើយ។

ប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណ ១៧លាននាក់ មានក្រសួងរហូត២៨ និងមានស្ថាប័ន​​ជាតិចំនួន ១៧​ផ្សេង​​ទៀត និង​មាន​មន្រ្តី​រាជការ​ស៊ីវិលទូ​ទាំង​​ប្រទេស​ជាង ២២ម៉ឺន​នាក់។ នេះ​បើតាម​លោក ព្រុំ សុខា អតីត​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​​សាធារណៈ។

លោក ព្រំ សុខា ធ្លាប់បានថ្លែងក្នុងសន្និសីទមួយថា នៅក្នុងឆ្នាំ​២០២៣ មន្ត្រីរាជការ​ស៊ីវិល (ដោយ​មិនគិត​កងកម្លាំង​ប្រដាប់​​អាវុធ) ទូទាំងប្រទេសមានចំនួនជាង ២២ម៉ឺននាក់ ក្នុងនោះថ្នាក់ជាតិមាន​ចំនួន​ជិត ៥ម៉ឺននាក់ និងថ្នាក់ក្រោមជាតិជាង ១៧ម៉ឺននាក់។

ទាក់ទងមន្រ្តីខ្មោច ឬមន្រ្តីមិនប្រក្រតី លោក ព្រុំ សុខា បានបញ្ជាក់ថា តាមការធ្វើជំរឿន ចំនួនពីរលើក បានរកឃើញ​មានមន្ត្រីខ្មោច ឬមន្ត្រីមិនប្រក្រតីចំនួនជាង ៣ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ