មហិច្ឆតារបស់លោក ត្រាំ លើកោះ Greenland បង្ក​ឱ្យ​មាន​​ការ​​បែក​បាក់​ក្នុង​សហភាព​អឺរ៉ុប

ភាព​តាន​តឹង​ជុំវិញ​ផែន​ការ​របស់​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ ក្នុង​ការ​គ្រប់​គ្រង​កោះ Greenland បាន​​បង្ក​ជា​ការ​បែក​បាក់​ក្នុង​ទំនាក់​ទំន​ង​ដែល​ធ្លាប់​តែ​រឹង​មាំ ដូច​ដែកថែ​ប រវា​ង​ចលនា MAGA និង​ក្រុម​ស្ដាំ​និយម​ជ្រុល​របស់​អឺរ៉ុប។

ការបែកបាក់​នេះ ហាក់​ដូ​ចជា​សញ្ញា​បង្ហាញ​ថា ត្រឹម​តែ​ការ​តម្រឹម​មនោគម​វិជ្ជា​តែ​មួយ​មុខ ប្រហែ​ល​ជាមិ​ន​គ្រប់​គ្រាន់​ដើម្បី​សម្រាល​ក្តី​បារម្ភ​ក្នុង​ចំណោម​អ្នក​ជាតិ​និយម​អឺរ៉ុប ចំពោះអ​ន្តរា​គមន៍​និយម​របស់​លោក ត្រាំ នៅ​បរទេស​នោះ​ទេ​។

មេដឹកនាំស្ដាំនិយមជ្រុលក្នុងប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងបារាំង បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ផែន​ការ​លើ​កោះ​ Greenland រប​ស់​លោក Trump។ សូម្បី​តែ​លោក Nigel Farage ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​យូរ​អង្វែង​របស់​លោក ត្រាំ និង​ជា​ប្រធាន​គណបក្ស​ជាតិ​និយម Reform UK ក៏​បាន​ហៅ​ចំណាត់​ការ​លើ​កោះ Greenland របស់លោ​ក​ ត្រាំ​ ​ថា​ជា “សកម្ម​​ភាព​​ប្រកប​ដោយ​អរិភាព​យ៉ាង​ខ្លាំង”។

ក្នុងអំឡុងពេលដេញដោលកាលពីថ្ងៃ២០មករានៅក្នុង​សភា​អឺរ៉ុប សមាជិក​សភាស្ដាំ​និយម​ជ្រុល​​ដែលជា​ធម្មតាតម្រឹម​​ខ្លួនជាមួយ​លោក Trump បាន​គាំទ្រ​យ៉ាង​លើស​លប់​លើ​ការ​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​គំរាម​កំហែង​របស់​លោក ត្រាំ ដោយ​ហៅ​ទង្វើ​ទាំង​នោះ​​ថា​​ជា “ការ​បង្ខិត​បង្ខំ” និង “ការ​គំរាម​កំហែង​ដល់​អធិប​តេយ្យ​ភាព”។

ភាពខុសគ្នាស្រឡះបែបនេះ រវាងលោក ត្រាំ និងអ្នកដើរតាម​របស់​លោក​នៅ​អឺរ៉ុប បាន​បង្កើ​ត​ឱ្យមា​ន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

គណបក្សស្ដាំនិ​យម​ជ្រុល​បាន​កើន​ឡើង​ពីអំ​ណាច​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០២៤ នៅ​ទូទាំង​សហភាព​អឺរ៉ុប ដែ​ល​ធ្វើ​ឱ្យ​រង្គោះ​​​រង្គើ​ដល់​មហា​អំណាច​ប្រពៃ​ណី​ក្នុង​ចំណោម​ប្រទេស​ទាំង ២៧ នៃ​ប្លុក​នេះ ចាប់​ពី​អេស្ប៉ាញ​រហូត​ដល់​ស៊ុយ​អែត​។ យោង​តាម​វិទ្យា​ស្ថាន​អាល្លឺ​ម៉ង់ សម្រាប់​កិច្ច​ការ​អន្តរជាតិ និងស​ន្តិ​សុខ ក្រុម​នយោបាយ​របស់​ពួក​គេ​ឥឡូ​វនេះ កាន់​កាប់​អាសនៈ ២៦% នៅ​ក្នុង​សភា​អឺរ៉ុប។

កាលពីមិនដល់មួយឆ្នាំមុន គណបក្សស្ដាំនិយមជ្រុលរបស់អឺរ៉ុប បាន​ជួប​ជុំគ្នា​​នៅ​ទីក្រុង​ម៉ាឌ្រីដ ដើម្បី​អបអរ​សាទរ​ការ​​បោះឆ្នោ​ត​របស់​លោក Trump ក្រោម​បដា “ធ្វើ​ឱ្យ​អឺរ៉ុប​អស្ចារ្យ​ឡើង​វិញ” ខណៈ​ដែល​លោក Elon Musk មុន​ពេល​ធ្លាក់​ចេញ​ពី​ការ​ពេញ​ចិត្ត​របស់​លោក ត្រាំ បាន​ជួយ​លើក​កម្ពស់​ឥទ្ធិ​ពល និង​បុគ្គល​ស្ដាំនិ​យម​ជ្រុល​អឺរ៉ុប​នៅ​លើប​ណ្តាញ​សង្គម X រួម​ទាំង​គណបក្ស​ស្ដាំ​និយម​ជ្រុល Alternative for Germany (AfD) របស់​អាល្លឺម៉ង់​ផង​ដែរ​។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទទួលរងការមើលងាយ​ពីផ្ទៃ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ និង​ទូទាំង​អឺរ៉ុប​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​មេដឹក​នាំ​គណបក្ស AfD គឺ​លោក​ស្រី Alice Weidel ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ខែ​កុម្ភៈ។ គណប​ក្ស​នេះ ដែល​បណ្តា​គណបក្ស​ចរន្ត​ធំៗ​បដិសេធ​មិន​​ធ្វើ​ការ​ជាមួយ បាន​ធ្វើ​ឱ្យ​នយោបាយ​អាល្លឺ​ម៉ង់​មាន​ការ​ប្រែ​ប្រួល ដោយ​ការ​បង្កើន​វត្តមាន​របស់​ខ្លួន​ទ្វេ​ដង​នៅ​ក្នុង​សភា Bundestag ដើម្បី​ក្លាយ​ជា​គណបក្ស​ធំ​ជាង​គេលំ​ដាប់​ទីពី​ររ​បស់​ប្រទេស។

ទោះជាយ៉ាងណាក៏ដោយ ការបែងចែកយ៉ាងជ្រាលជ្រៅនៅក្នុងចលនា MAGA ផ្ទាល់ ជុំវិញ​វិធី​សាស្រ្ត​របស់​លោក​ ត្រាំ ចំពោះ​កិ​ច្ច​ការ​បរទេស បាន​ជះ​ឥទ្ធិព​ល​ដល់​អឺរ៉ុប ដោយ​សកម្ម​ភាព​របស់​លោក​លើ​កោះ​ Greenland ប្រទេស​វ៉េណេ​ស៊ុយ​អូឡា និង​អ៊ីរ៉ង់ បាន​បង្ខំ​ឱ្យ​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​លោក​ផ្តល់​អាទិភាព លើ​ជំនឿ​មនោគម​វិជ្ជា​រប​ស់​ពួក​គេ ជាង​ការ​គោរព​ចំពោះ​ប្រធានាធិបតី​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ