បក្សប្រឆាំងថាថៃ​ព័ទ្ធ​យក​វត្ត​ខ្មែរ​នៅ​​បឹង​ត្រកួន​​និង​ទីតាំង​​ផ្សេង​​ទៀត​​ចំ​ពេល​មេដឹក​នាំ​ខ្មែរ​​ចង់​​បាន​​សន្តិ​​ភាព

តំណាង​រាស្រ្តប​ក្សប្រ​ឆាំង​ដែល​សកម្ម​បញ្ហា​ព្រំដែន បាន​ទម្លាយ​វីដេអូ​ជាច្រើន​ពី​សកម្ម​ភាព​យោធា​ថៃ​​ បន្ត​រាយ​លួស​បន្លា​ព័ទ្ធ​យក​វត្ត​ខ្មែរ​នៅ​តំបន់​បឹង​ត្រកួន​ រួម​ទាំង​ទីតាំង​ផ្សេង​ទៀត ខណៈ​មេដឹក​នាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត ​ប្រកាស​​ថា កម្ពុជា​មិន​ត្រៀម​ធ្វើ​សង្រ្គាម​ទេ គឺ​កម្ពុជា​ចង់​បាន​ព្រំដែន​សន្តិ​ភាព​ជាមួយ​ប្រទេស​ជិត​ខាង បើ​ទោះបី​ថៃ​កំពុង​ពង្រីក​ការ​ឈ្លាន​ពាន។

ការណ៍​នេះ ពួក​គេ​បារម្ភ​ថា ប្រាសាទ​បុរាណ​ខ្មែរ វត្ត​អារាម​និង​ទឹក​ដី​ខ្មែរ​ជា​ច្រើន​ទៀត នឹង​ត្រូវ​បាត់​បង់​ទៅ​ប្រទេស​ថៃ​ជា​រៀង​​រហូត​ បើ​មេដឹ​ក​នាំ​ខ្មែរ គ្មាន​ឆន្ទៈ​ការ​ពារ​​និ​ង​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ជួយ​ទេ​នោះ។

តំណាង​រាស្រ្តបក្ស​ប្រឆាំង លោក អ៊ុំ សំអាន​ បញ្ជាក់​ប្រាប់​VOD​នៅថ្ងៃ​ទី​៤ ខែ​កុម្ភៈ​នេះ​ថា យោធា​ថៃ​ពិត​ជា​បាន​ដាក់​ទូកុង​ទីន័រ និង​រាយ​បន្លា​លួស​ពទ្ធ័​យក​វត្ត​អារាម​ខ្មែរ​នៅ​តំប​​ន់បឹ​ង​ត្រកួន ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​អះអាងថា យោធាថៃមិនត្រឹមតែរាយលួសបន្លាព័ទ្ធ​យក​វត្ត​អារាម​ខ្មែរ នៅតំ​បន់​បឹង​ត្រកួន​ប៉ុណ្ណោះទេ​ ថែម​ទាំង​ដាក់​កុង​ទីន័រ និង​រាយ​លួស​បន្លា​ព័ទ្ធ​យក​ចម្ការ ដីធ្លី របស់​ពលរដ្ឋ​ខ្មែរ ទាំង​៤ភូមិ​ផង​ដែរ។

លោក​បារម្ភថា ថៃនឹងបន្តពង្រីកការគ្រប់គ្រងឬកាន់កាប់ទឹកដីខ្មែរទាំង៤១ទីតាំង​នោះ​ជា​រៀង​រហូត ខណៈ​សកម្ម​ភាព​យោធា​ថៃ ហាក់​ពន្លឿន​ការ​សាង​សង់​លេណ​ដ្ឋាន ផ្លូវ​ប៉េតុង ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​លើ​ដី​ខ្មែរ​។

លោក​ថា៖ «យើង​ឃើញ​ថា វត្ត​ខ្មែរ​ហ្នឹង​ ថៃ​ព័ទ្ធ​បន្លាលួ​ស​ហើយ​នៅ​ដាក់​កុង​តឺ​ន័រ​យក​ ដោយ​ក្លោង​ទ្វារ​វត្ត​នៅ​បឹង​ត្រកូន​​ហ្នឹង ថៃ​បាន​កាន់​កាប់​ហើយ ដូច្នេះ​យើង​ឃើញ​ជាក់​ស្ដែង​ការ​បាត់​បង់​វត្ត​ខ្មែរ​យើង​នៅ​បឹង​ត្រកួន​ហ្នឹង​ គឺ​ជា​រឿង​ពិត​មួយ​ដែល​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ ហើយ​នៅ​ភូមិ​ជោគ​ជ័យ មាន​វត្ត​ជោគ​ជ័យ​ខ្មែរ​មួយ​ដែរ​ ត្រូវ​បាន​ថៃ​គ្រប់​គ្រង​បណ្តេញ​ព្រះ​សង្ឃ​ខ្មែរ​យើង​ ចេញ​ពី​វត្ត​ដែល​ជា​ទឹក​ដី​ខ្មែរ​យើង»។

សម្រាប់​ លោក សំអាន នៅ​តែ​ចាត់​​ទុក​​​ទង្វើ​​​យ៉ា​ង​​​គឃ្លើន​​ អមនុស្សធម៌ និងព្រៃផ្សៃរបស់​​យោធា​​​​ថៃ​ដែល​រំលោភ​ទឹក​ដី​ខ្មែរ វត្ត​អារាម និង​ប្រាសាទ​បុរាណ​​ខ្មែរ គឺ​​​​ឆ្លុះ​​​បញ្ចាំង​​​​​​ពី​​កម្សោយ អសមត្ថ​ភាព និង​កំសាក​​​របស់​​​មេដឹក​​​នាំ​​គ្រួសារ​​​ហ៊ុន ដែល​​​បណ្តោយ​​​ឱ្យ​​​បរទេស​​​​ថៃ ​បន្ត​​ប្រមាថ មើល​​ងាយ​​ជាតិ​​សាសន៍​​កម្ពុជា។

លោកអះអាងថា លើពិភពលោកយើងនេះ គ្មានមេដឹកនាំរូប​ណា ដែល​កំសាក ឆោត​ល្ងង់ ចង់​បាន​ព្រំ​ដែន​សន្តិ​ភាព​ពី​សត្រូវ​ដែល​តែង​តែចិ​ញ្ចឹម​ចិត្ត​ចង់​ឈ្លាន​ពាន លេប​ទឹក​ដី​ខ្លួន​ដូច​លោក ហ៊ុន ម៉ាណែត ទេ។

សម្រាប់លោក សំអាន ហាក់សើចចំអកឱ្យលោក ហ៊ុន ម៉ាណែត ថា ចង់​បាន​ព្រំដែន​សន្តិភាព គឺ​ស្មើ​នឹង​យល់​ព្រម​កាត់​​ទឹក​​ដី​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិ​ភាព និង​អំណាច​គ្រួសារ​ហ៊ុន បន្ត​ដឹក​នាំ​ប្រទេសខ្មែ​រ​ទៀត។

លោកថា៖ «គាត់ប្រសិនជា​លោក ហ៊ុន ម៉ាណែត គាត់សុខចិត្តចុះចេញពីតំណែង​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ពី​រ​ឆ្នាំ​អី​ទៀត កុំ​ឱ្យ​នៅ​ដល់​៥ឆ្នាំ អាច​មាន​មេដឹក​នាំ​ថ្មី​ទៅ គេនិ​ង​ទាម​ទារ​ទឹក​ដី​នោះ​មក​វិញ​ តាម​រយៈកា​រ​ប្ដឹង​​ថៃ​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ​អាយ​ស៊ី​ជេ ហើយ​ហ្នឹង​ប្ដឹង​ថៃ​ទៅ​កាន់​សហប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​គេអា​ច​ពង្រឹង​វិស័យ​យោធា​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​កុំ​ឲ្យមា​ន​ទាហាន​ខ្មោច​ច្រើន»។

ជុំវិញរឿងនេះ កាលពីថ្ងៃទី៣១ ខែមករា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​​ថ្លែង​​សារ​​ទៅ​កាន់​​ពលរដ្ឋ​​ភៀស​​សឹក​​នៅ​​ខេត្ត​​ព្រះ​​វិហារ បញ្ជាក់​ថា កម្ពុជា​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ គឺ​កម្ពុជា​​​បាន​នូវ​ព្រំដែនសន្តិភាព។

លោកបន្តថា សង្គ្រាម​ហែក​ហួរ​ផ្ទៃ​ក្នុង វា​យូរ​ណាស់​មក​​ហើយ ដែល​កម្ពុជា​មិន​ចង់​​បាន ​​ពីព្រោះ​​​វា​​​ប៉ះ​​ពាល់​ដល់​​ជីវភាព​រស់​​នៅ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​របស់​យើង។ ប៉ុន្តែ​វា​កើត​ហើយ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​​ធានា​នូវ​​សុខ​សុវត្ថិ​ភាព​ប្រជា​ពលរដ្ឋ​​របស់​យើង គាំទ្រ​ដល់​កង​កម្លាំង​រប​ស់​យើង។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​លោក ម៉ែន ណាត ហាក់​អស់​សង្ឃឹម​ថា ប្រទេស​កម្ពុជា​ពិត​ជា​អភ័ព្ទ​​ណាស់ មាន​មេដឹ​កនាំ​​អសមត្ថ​ភាព គ្មាន​គំនិត​ត្រៀម​​ក្នុ​ង​ការ​រៀប​ចំផែ​ន​ការ​ការ​ពារ​ទឹក​ដី​ខ្លួន។

លោកហាក់ស្តីបន្ទោស​ដែរ​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់បា​ន​ព្រំដែន​សន្តិភាព​ជាមួយ​សត្រូវ​ថៃ​ឈ្លាន​ពាន គួ​រ​តែ​ចុះចេញ​ពី​អំណាច​ទៅ​ ព្រោះ​គ្មាន​មេដឹក​នាំពិភពលោកណាដែលគេកំសាកដូចគាត់ទេ។

លោកបារម្ភដែរថា បើកម្ពុជាមានមេដឹកនាំកំសាក អសមត្ថភាព និងគ្មាន​គំនិត​ជាតិ​និយម ដូច​លោក ហ៊ុន ម៉ាណែត សព្វ​ថ្ងៃ​នេះ អនាគត​ទឹក​ដី​បុព្វ​បុរស​ខ្មែរ​នឹង​ប្រឈម​បាត់​បង់​បន្ថែម​ទៀត​ទៅ​ថៃ​ និង​​វៀត​ណាម។

លោកថា៖ «ហើយដល់លោក ហ៊ុន ម៉ាណែត ថា​មួយ​លើក​ជា​ពីរ​លើក​អត់​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​អី​ទេ​និយាយ​អ៊ីចឹង​ មិន​សម​ធ្វើ​មេដឹក​នាំ​តវ៉ា​ទៀត​ទេ បើ​តាម​ស្រុក​គេ​ប្រជាធិប​តេយ្យ​ធម្មតា​ហ្នឹង គេ​ឲ្យ​គាត់​ឈប់​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​បាត់​ហើយ ហើយ​បញ្ជាក់​អំពី​ការ​ខ្សោយ​មេដឹក​នាំ និង​មិន​ដឹង​ពី​តួនាទី​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ​អី​មុន ហើយ​កាល​ណានិ​យាយ​ពាក្យ​អ៊ីចឹងៗ ដូច​ប្រាប់​គេ​ថា​ខ្លួន​ឯង​គ្មាន​សមត្ថភាព​ដឹក​នាំ​អ៊ីចឹង»។

យ៉ាងណា លោក ម៉ែន ណាត នៅតែក្រើនរំឮកមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត គួរ​តែ​ភ្ញាក់​ខ្លួន​ឡើង​មិន​អាច​សង្ងំ​ទុក​ឱ្យ​ថៃ​បន្ត​រាយ​លួស​បន្លា​ព័ទ្ធ​យក​ទឹ​ក​ដី​ខ្មែរ វត្តអារាម ប្រាសាទបុរាណខ្មែរទៀតទេ។

លោកអះអាងថា កម្ពុជាមានជ្រើសច្រើនណាស់ ក្នុងការទាមទារ និង​ការ​ពារ​ទឹក​ដី គឺ​ទី១​ត្រូវ​ពន្លឿន​ដាក់​សំណុំ​រឿង​ព្រំដែន​ប្តឹង​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ និង​សហ​ប្រធា​នកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស​២៣​តុលា។

ទី២ ពង្រឹងទំនាក់ទំនងការទូតជាមួយសហគមន៍​អន្តរ​ជាតិ ប្រទេស​លោក​សេរី គឺ​ស្តារ​ប្រជា​ធិប​តេយ្យ​ គោរព​សិទ្ធិ ដោះ​លែង​អ្នក​ទោស​នយោ​បាយ សកម្មជនសង្គម ផ្សះផ្សា បង្រួប​បង្រួមជាតិខ្មែរឡើងវិញ។

យ៉ាងណា នៅថ្ងៃពុធនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មិនបានបង្ហាញ​ប្រតិ​កម្ម ជុំវិញយោធា​ថៃ​បន្ត​រាយ​បន្លាលួ​ស​ព័ទ្ធ​យក​វត្ត​ខ្មែរ នៅ​តំបន់​បឹង​ត្រកួន និង​ទីតាំង​ផ្សេង​ទៀត ដែល​ថៃ​កំពុង​ធ្វើ​សំណង់​រឹង លើដី​ខ្មែ​រ​ដែល​ថៃ​ដណ្តើម​កាន់​កាប់​ក្រោយ​សង្គ្រាម​២១​ថ្ងៃ​មក​នេះ​ទេ ដោយ​គ្រាន់​រំឭក​រឿង​ក្រសួង​ការ​បរទេស​កម្ពុជា តវ៉ា​ទៅ​នឹង​យោធា​ថៃ​ដែល​នាំ​ទីភ្នាក់​ងារ FBI អាមេរិក ទៅ​ពិនិត្យ​ទីតាំង​ដែល​ជាទឹ​ក​ដី​ខ្មែរ​នៅ​ច្រក​អូរ​ស្មាច់ ត្រូវ​បាន​ថៃ​រំលោភ​បំពាន។

លោកថា៖ «ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​តវ៉ា​យ៉ាង​ខ្លាំង​ក្លា និង​​ជាផ្លូ​វ​ការ​ប្រឆាំង​ទៅនឹ​ង​ទស្សន​កិច្ច​ត្រួត​ពិនិត្យ​ទីតាំង​ ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អនុព័ន្ធ​យោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់​ ដែល​ដឹក​នាំដោ​យ​ប្រធាន​ចារ​កម្ម​កង​ទ័ព​ថៃ​នៅ​ឯសណ្ឋា​គារ​ពី​រកន្លែង​ ស្ថិត​ក្នុង​ស្រុក​​អូរ​ស្មាច់ ខេត្ត​ឧត្ត​រ​មាន​ជ័យ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ទស្សន​កិច្ច​ត្រួត​ពិនិត្យ​ទីតាំង​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិ​បាល​កម្ពុជា»។

យ៉ាងណា កម្ពុជា​ធ្លាប់​អះអា​ង​ថា រដ្ឋាភិបាល​មិន​ទទួល​យក​ដាច់​ខាត ការ​ពង្រីក​ព្រំដែន​តាម​កង​កម្លាំង​យោធា និង​ថា​កម្ពុជា​ទាម​ទារ​ឱ្យ​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង និង​ខ្សែ​បន្ទាត់​​ព្រំដែន​តាម​ច្បាប់​អន្តរ​ជាតិ។

យ៉ាងណា សម្រាប់ ​លោក ​អ៊ុំ សំអាន ក៏ដូច​​ជា​លោក ​ម៉ែន​ ណាត រួមទាំង​បញ្ញ​វ័ន្ត​​ខ្មែរ​​ផ្សេង​ទៀត​ ​នៅ​តែលើក​ទឹក​ចិត្ត​ឱ្យ​​​រដ្ឋាភិបាល​​​​កម្ពុជា ​​ប្រញ៉ាប់​​​ពន្លឿន​​សំណុំ​​​រឿង​​ព្រំ​ដែន​​​​​ប្តឹង​ថៃ​​ទៅ ​​​​ICJ ​និង ICC រួម​​ទាំង​​​ស​ហ​​ប្រធានកិច្ច​​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស​​២៣​​តុលា ​ដើម្បី​ទប់​​ស្កាត់​​មហិច្ឆតាថៃ​ឈ្លា​ន​ពាន​​ទឹក​ដី​ខ្មែរ ​ពីព្រោះ​​​បើ​កម្ពុជា​​មិន​​ប្តឹង​​ថៃ​​ទៅ​​កាន់​​តុលាការ ​និង​ស្ថាប័ន​អន្តរជាតិ​ទេ ​កម្ពុជា​នឹង​បាត់​បង់​ទឹក​ដី​នៅ​តាម​ព្រំដែន​ជារៀង​​រហូត​​ ថែម​ទាំង​ថៃ​នៅ​តែ​បន្ត​​រុល​​ចូល​​មក​ដណ្តើម​​កាន់​កាប់​ទឹក​ដីខ្មែរបន្ថែម​ទៀត ​នាពេល​បន្តបន្ទាប់​ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ