ហ្វេស​ប៊ុក​ដើម្បី​យុត្តិធ​ម៌​ឱ្យ​ដឹង​ពីកា​រប​ន្ត​ចែក​សារ​ថា​«អំណាច​​ហ៊ុន​​តត្រកូល​​ខ្មែរ​ថ្នូរ​តជំនាន់»

ហ្វេស​ប៊ុក​ឈ្មោះ​ដើម្បី​យុត្តិ​ធម៌ បាន​អះ​អាង​នៅ​ថ្ងៃ​ទី​៣០ខែ​មេសា​នេះ​ថា ក្រុម​ការ​ងារ​ដើម្បី​យុត្តិ​ធម៌​របស់​ខ្លួន បាន​ធ្វើ​យុទ្ធនា​ការ​សរ​សេរ​សារ​លើ​ក្រដាស​ប្រាក់​រៀល​ថា «អំណាច​ហ៊ុន​តត្រកូល​ខ្មែ​រ​ថ្នូរ​តជំនាន់​» ​​នៅ​​​​​​​ទីសាធារណៈ​មួយ​ចំនួន ក្នុង​ខេត្ត​សៀម​រាប និង​ក្រុង​ប៉ោយ​ប៉ែត ក្នុង​សប្តាហ៍​នេះ។

បើតាមប្រភ​ព​នេះ សារលើក្រដាសប្រាក់ដែលថា «អំណាច​ហ៊ុន​តត្រកូល​ ខ្មែរ​ថ្នូរ​តជំនាន់» មាន​សរ​សេរ​នៅ​​លើ​ក្រដាស​​​​ប្រាក់​​ប្រភេទ​​ចាប់​ពី​ ១០០០​រៀល រហូត​ដល់​១​ម៉ឺន​រៀល និង​សារ​ខ្លះ​សរ​សេរ​ថា អំណាច​ហ៊ុន ហៀរ​កែង​ខ្មែរ​សែន​ចំ​បែង​ពុក​រលួយ​គ្រប់​ទិស​ទី​ ជាដើម។

វីអូឌី មិនអាចរកការពន្យល់បន្ថែមពីម្ចាស់ហ្វេសប៊ុក ដើម្បី​យុត្តិ​ធម៌ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំ​វិញ​គោល​បំណង​នៃ​ការ​ធ្វើ​យុទ្ធ​នាការ​ផ្ញើលើ​​ក្រដាស​ប្រាក់​រៀល​​ជា​ថ្មី​ទៀត​នេះ​ទេ។

ប៉ុន្តែអំឡុងដើមឆ្នាំ២០២៥ ហ្វេបសប៊ុកឈ្មោះដើម្បី​​យុត្តិ​​ធម៌ ធ្លាប់​​អំពាវ​​នា​វ​​​ឱ្យ​​ពលរដ្ឋ​​​ទាំង​​ក្នុង​ និង​​​ក្រៅ​​ប្រទេស​​ចូល​​រួម​​​ធ្វើ​​យុទ្ធ​​នា​​ការ ​ចែក​រំលែក​​សារ​ដូច​គ្នា​នេះ ក្រោ​​ម​ហេតុ​​ផល​​ថា ដើម្បី​​បង្ហាញ​​ឆន្ទៈ​​ចង់​​បា​ន​ប្រជា​ធិប​តេយ្យ​ ប្រឆាំង​ការ​កាន់​អំណាច​ផ្តាច់​​ការ​គ្រួសារ​​ហ៊ុន និង​បាន​អះ​អាងថា ​សារ​លើ​ក្រដាស់​ប្រាក់​រៀល​នេះ ត្រូវបានគេ​ផ្លុង​ចោល​នៅ​ទីសាធារណៈ ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា នៅ​ខេត្ត​កណ្តាល បន្ទាយ​មាន​ជ័យ កំពង់​ចាម និង​សៀមរា​ប​ជា​ដើម។

ដោយឡែក តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា ការ​ចែក​សារ​បែប​នេះ​លោក​យល់​ថា ទំនង​ជា​ប្រជាព​លរដ្ឋ​ឈឺ​ចាប់​នឹង​អំពើ​អយុត្តិ​ធម៌​សង្គម មេដឹក​នាំ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃ​ជិត​ ៦០​ទីតាំង ដោយ​មិន​ប្តឹង​ថៃ​ដើម្បី​ទាម​ទារដី​​មក​វិញ រួម​ទាំង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជាដើម។

លោក​គូសបញ្ជាក់ថា ជាក់ស្តែងប៉ុន្មានថ្ងៃមុន​នេះ អតិថិជន​រង​គ្រោះ​ដែល​បាន​ដាក់​លុយ​ក្នុង​ក្រុម​ហ៊ុន​ ហួយ​វ័ន ផេ ត្រូវ​​បាន​​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ហិង្សា រហូត​អ្នក​ខ្លះ​បែក​ក្បាល ខ្លះ​សន្លប់​ និង​ខ្លះត្រូ​វបា​ន​ចាប់​ខ្លួន តែ​ថាមេ​ឧក្រិដ្ឋ​ជន ដូច​លោក ហ៊ុន តូ ជាដើម មិន​ត្រូវ​បាន​ប្រព័ន្ធ​ច្បាប់​ចាប់​បង្ខំ​ឱ្យ​សង​លុយ​ទៅ​ជ​ន​រង​គ្រោះ​វិញ​នោះ​ទេ ដែល​នេះ​ដូច​សារ​មាន​សរ​សេរ​លើ​ក្រដាស​ប្រាក់​ថា «អំណាច​ហ៊ុន​តត្រកូល​ខ្មែរ​ថ្នូរ​ត​ជំនាន់»។

លោកថា៖ «សារនេះ​ ប្រជាពលរដ្ឋចង់បំផុសឱ្យមហាជន​ងើប​ឡើង​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច ដើម្បី​កុំ​ឱ្យ​ខ្មែរ​យើង​ថ្ងូរ​តជំ​នាន់​ទៀត ព្រោះ​បណ្តោយ​ឱ្យ​ឧកញ៉ា​បោក​ប្រជា​ពលរដ្ឋ​ ឱ្យ​លោក ហ៊ុន តូ ដែល​ជា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ឧកញ៉ា​រំលោភ​យក​ដី​ធ្លី​ប្រជា​ពលរដ្ឋ អាហ្នឹង​យើង​ឃើញ​អយុត្តិ​ធម៌​ក្នុង​សង្គម​ជា​ច្រើន»។

មួយវិ​ញ​ទៀត លោក​មើល​ឃើញ​ថា ការ​បង្ក្រាប​ជន​រង​គ្រោះ មិន​ចាត់​វិធាន​ការ​ច្បាប់​​លើ​មេ​ឧក្រិដ្ឋ​ជន​ឆបោក​ដែល​ជាប់​សែ​ស្រឡាយ​មេដឹ​ក​នាំ​នេះ បញ្ជាក់​ថា​ អំពើ​អយុត្តិ​ធម៌​វា​បាន​រីក​ធំ​ដល់​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ ដែល​ទោះជា​​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​រឿង​នយោ​បាយ ខណៈ​លោក​ថា ពី​មុន​អំពើ​អយុត្តិធ​ម៌​នេះ វា​បាន​កើត​ឡើង​តែ​លើ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ តែ​ពេល​នេះ អ្នក​មិន​ដែល​និយាយ​រឿង​បញ្ហា​សង្គម​សោះ ក៏​រង​គ្រោះពី​ប្រព័ន្ធ​ដឹក​នាំ​បែប​គ្រួសារ​និយម​​នេះ​​ដែរ។

លោក​ថា៖ «បាទ! សារ​ហ្នឹង​វា​បង្ហាញ​ការ​ពិត​ជាក់​ស្តែង ដែល​បាន​កើត​ឡើង​ក្នុង​សង្គម ក្រោម​ការ​ដឹ​ក​នាំ​របស់​ត្រកូល​ហ៊ុន ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​​ពី​ការ​ដឹក​នាំ​ផ្តាច់​ការ​របស់​ត្រកូល​ហ៊ុន​ មាន​ការ​ឆបោក​តាម​អន​ឡាញ រហូត​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ពី​អាមេរិក[…] ដូច្នេះសារ​នេះ​បញ្ជាក់​ពី​តថភាព​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ​ក្រោម​ការ​ដឹក​នាំ​របស់​ត្រកូល​ហ៊ុន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ព្រមាន​ពី​ការ​ចាត់​វិធាន​ការ​ច្បាប់​ បើ​រក​ឃើញ​ថា ទង្វើ​របស់​បុគ្គល​ណា​មួយ ជា​ការ​បំពាន​ច្បាប់​របស់​កម្ពុជា។

លោកថា៖ «ខ្ញុំមិនមានការឆ្លើយតបច្រើនទេ ខ្ញុំគ្រាន់​តែច​ង់​បញ្ជាក់​ថា ធ្វើ​អ្វី​ក៏​ធ្វើ​ចុះ​ ក៏​ប៉ុន្តែ​ទង្វើ​ទាំង​នោះ​សូម​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុ​ជា​ទេ ដូច្នេះ​ប្រសិន​បើ​ធ្វើ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ប្រាស​ចាក​ពី​ច្បាប់​កម្ពុជា​នោះ​ ច្បាប់​នឹង​ដាក់​ទោស​ចំពោះ​បុគ្គ​ល​ដែល​ល្មើស​ច្បាប់»។

ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជានៅដើមឆ្នាំ​២០២៦ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃគុ​ណភា​ព​អភិ​បាល​កិច្ច​នៅ​ខាង​ក្នុង ដែល​ផ្ទុយ​គ្នា​ទាំង​ស្រុង​នឹង​ការ​លើក​ឡើង​កន្លង​មក​របស់​រដ្ឋា​ភិ​បាល​ លោក ហ៊ុន ម៉ាណែត។

យោងតាមទិន្នន័យចុងក្រោយបង្អស់នៃសន្ទស្សន៍ការយល់ដឹងពីអំពើពុករលួយ (CPI) ឆ្នាំ ២០២៥ ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ កម្ពុជា​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន ម៉ាណែត បាន​ធ្លាក់​មក​ដល់​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ ដោយ​ទទួល​​បាន​ពិន្ទុ​ត្រឹម​តែ ២០ លើ ១០០ ប៉ុណ្ណោះ។

​តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតានោះទេ ប៉ុន្តែ​វា​ជា​សញ្ញា​អាសន្ន​ដែល​បង្ហាញ​​ថា បញ្ហា​អំពើ​ពុក​រលួយ​នៅក​ម្ពុជា​លែង​ជា​បញ្ហា​បុគ្គល​ទៀត​ហើយ ​ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ជំងឺ​ជា​ប្រព័ន្ធ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ តាម​រយៈ​បណ្តាញ​បក្ខ​ពួក​និយម។

ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ​២០២៥ របស់​គម្រោង​យុត្តិ​ធ​ម៌​ពិភព​លោក​ បាន​បង្ហាញ​ភស្តុ​តាង​​ដែល​ថា ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា ត្រូវ​បាន​បាត់​បង់​ឯករាជ្យ​ភាព​ទាំង​ស្រុង ហើយ​ត្រូវ​បាន​ជំនួស​មក​វិញ ដោយ​​ការ​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​បក្ខ​ពួក និង​បង្ក្រាប​សំឡេង​រិះ​គន់។ ស្ថាន​ភាព​នេះ បង្កើត​នូវ​បរិ​យា​កាស​អវិជ្ជ​មាន សម្រាប់​វិស័យ​សេដ្ឋ​កិច្ច ព្រោះ​អ្នក​វិនិ​យោគ ដែល​មាន​គុណ​ភាព​តែង​តែ​ផ្តល់​អាទិ​ភាព លើ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ច្បាស់​លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ