តុលាការ​កំពូល​នឹង​បើក​សវនា​ការ​សំណុំ​រឿង លោក រ៉ុង ឈុន នៅ​ពាក់​​កណ្តាល​​​ខែ​​ក្រោយ

តុលាការ​​កំពូល គ្រោង​​បើក​​សវនា​ការ​សំណុំ​រឿង​ លោក រ៉ុន ឈុន នៅ​ពាក់​កណ្តាល​​​ខែ​​ក្រោយ​នេះ ជុំវិញ​បណ្តឹង​សារ​ទុក្ខ​ដែល​លោក​ប្រឆាំង​ទៅ​នឹង​បទ​ចោទ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ខណៈ​​​គេ​ដឹង​ថា លោក​ រ៉ុង ឈុន ជា​បុគ្គល​សកម្ម​ជំរុញ​តម្លាភាព​សង្គម និង​បញ្ហា​ទឹក​ដី។

តាម​ដីកា​​ជូន​ដំណឹង​​របស់​​អគ្គ​ព្រះ​រាជ​​អាជ្ញា​​អម​​តុលាការ​​កំពូល លោក ស៊ឺ វណ្ណនី ចុះ​ថ្ងៃ​ទី​​២៥ ខែ​​ឧសភា ឆ្នាំ​២០២៦ សវនាការ​សំណុំ​រឿង​​លោក រ៉ុង ឈុន ត្រូវ​ធ្វើឡើ​ង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា វេលា​ម៉ោង​៨​ព្រឹក នៅ​​សាល​​សវន​ការ​​ទី​៣​​នៃ​​តុលាការ​​កំពូល។

បណ្តឹងសាទុក្ខនេះ គឺ លោក រ៉ុង ឈុន ជំទាស់​នឹង​បទ​ចោទ​ប្រកាន់​ថាបា​ន «ញុះ​ញង់​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​​សុខ​​សង្គម» ដែល​សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ កាលពី​ឆ្នាំ​២០២​១​ ពោល​គឺ​ប្រមាណ​ជាង​៥ឆ្នាំ​មក​នេះ ។

លោក​ រ៉ុ​ង​ ​ឈុន​ ត្រូវគេដឹងថា ជា​សកម្ម​ជន​សិទ្ធិ​ការងារ​ សកម្មនិយាយរឿងពលរដ្ឋខ្មែរ​រស់​នៅ​តាម​ព្រំដែន​ដែល​បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ទៅ​ប្រទេស​វៀត​ណាម តាម​រយៈ​កា​រ​បោះ​បង្គោល​នា​សម័យ​ លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស ខណៈ​បច្ចុប្បន្ន​ លោក រ៉ុង​ ឈុន ជា​ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។

យ៉ាងណា ភាពសកម្មនេះ លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ​ច្រើនដង ដែល​ចុង​ក្រោយ​លោក​ត្រូវ​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​​ប្រមាណ​ជា ​១​៥​ ​ខែ ​។

​​ការ​ផ្តន្ទាទោស​ជា​លើក​ទីពីរ​ ​ ​អំឡុង​​ខែ​​​ឧសភា​ ​ឆ្នាំ​២​០​២​៥​ ​ហើយ​​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ​បាន​​សម្រេច​​ផ្តន្ទា​ទោស​​ លោក​ រ៉ុ​ង​ ​ឈុន​ ​ដោយ​​ដាក់​ទោស​​ពន្ធ​​នា​​គា​រ​​​រយៈ​ពេល​ ​៤​ ​ឆ្នាំ​ ​និង​​​ពិន័យ​​​​​ជា​ប្រាក់​​ចំនួន​ ​៤​ ​លាន​រៀល​ (​ប្រហែល​ ​១​.​០​០​០​ ​ដុល្លារ​​អាមេរិក​) ​និង​​​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​​​ជា​អចិ​ន្ត្រៃយ៍​​។​

មួយវិញទៀត ការដែលោក រ៉ុង ឈុន ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នេះ ក្រោយ​ពី​សាលា​ឧទ្ធរណ៍​ភ្នំពេ​ញ បាន​តម្កល់​បទ​ចោទ​លើ​រូប​លោក ដូច​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែរ ដែល​ករណី​នេះ​ លោក រ៉ុង ឈុន ចាត់​ទុ​ក​ថា ជា​រឿង​អយុត្តិ​ធម៌ ខណៈ​រូប​គ្រាន់​តែ​ជា​តួអង្គជំរុញ​ឱ្យ​មាន​តម្លា​ភាព​សង្គម និង​បញ្ហា​ទឹក​ដី ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ